ម៉ូស្គូ៖ អាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មនុស្សចំនួន ១០នាក់ ត្រូវបានគេរកឃើញថាបានស្លាប់ ខណៈដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបញ្ចប់នៅក្នុងទីក្រុង Nizhny Tagil នៃប្រទេសរុស្ស៊ី ក្រោយពីមានការដួលរលំផ្នែកខ្លះនៃអគារលំនៅដ្ឋានមួយកន្លែង ។ នាយកដ្ឋានគោលនយោបាយព័ត៌មានប្រចាំតំបន់បានឲ្យដឹងថា “បច្ចុប្បន្ននេះ ការកាយយកចេញនូវកម្ទេចកម្ទីកំពុងដំណើរការ។ នៅមុននេះ អភិបាលខេត្តបានធ្វើការណែនាំឱ្យចាប់ផ្តើមការបោសសម្អាតយកម្ទេចកម្ទីចេញបន្ទាន់ គ្រាដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបញ្ចប់” ។ គួរបញ្ជាក់ថា សោកនាដកម្មនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិចស៊ិក លោក Andres Manuel Lopez Obrador បានឲ្យដឹងថា ជំហររបស់សហរដ្ឋអាមេរិក ស្តីពីការបោះឆ្នោតនៅវេណេស៊ុយអេឡា នាពេលថ្មីៗនេះ គឺ “មិនប្រុងប្រយ័ត្ន” ហើយបានបន្តការអំពាវនាវរបស់លោក សម្រាប់សហគមន៍អន្តរជាតិ ឱ្យជៀសវាងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកប្រធានាធិបតីម៉ិកស៊ិករូបនេះ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ដូចដែលធ្វើឡើងដោយសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ មិនអាចជួយដោះស្រាយជម្លោះ ការបោះឆ្នោតនៅក្នុងប្រទេសវេណេស៊ុយអេឡានោះទេ។...
ហ្គាហ្សា៖ គណៈប្រតិភូសន្តិសុខអ៊ីស្រាអែលមួយក្រុម បានទៅដល់ទីក្រុងគែរកាលពីថ្ងៃសៅរ៍ ដើម្បីបន្តកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា នេះបើយោងតាមប្រភពពីប្រទេសអេហ្ស៊ីប ដែលមានព័ត៌មានបានប្រាប់ស៊ីនហួ។ ប្រភពបានឲ្យដឹងថា គណៈប្រតិភូអ៊ីស្រាអែល ដែលរួមមានប្រធានទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល (ISA) និងសេវាស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល Mossad បានទៅដល់ទីក្រុងគែររួចហើយ ហើយបានចាប់ផ្តើមកិច្ចពិភាក្សាជាមួយភាគីអេហ្ស៊ីបផងដែរ។ យោងតាមប្រភព កិច្ចពិភាក្សាផ្តោតលើបទឈប់បាញ់នៅតំបន់ហ្គាហ្សា ស្ថានភាពនៅច្រករបៀង Philadelphia រវាងប្រទេសអេហ្ស៊ីប និងហ្គាហ្សា និងការបិទច្រកព្រំដែនរ៉ាហ្វា។ នេះជាគណៈប្រតិភូអ៊ីស្រាអែលដំបូងគេដែលទៅបំពេញទស្សនកិច្ចនៅអេហ្ស៊ីប...
ហ្គាហ្សា៖ ក្រុមហាម៉ាស់បានឲ្យដឹងថា ការពិគ្រោះយោបល់ទូលំទូលាយ បានចាប់ផ្តើមនៅក្នុងស្ថាប័នដឹកនាំ និងពិគ្រោះយោបល់របស់ខ្លួន ដើម្បីជ្រើសរើសមេដឹកនាំថ្មី សម្រាប់ចលនាមួយនេះ។ ក្រុមហាម៉ាស់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប៉ុន្មានទសវត្សរ៍កន្លងមកនេះបានឃើញការសម្លាប់មេដឹកនាំមួយចំនួន ប៉ុន្តែក្រុមនេះឆាប់ជ្រើសរើសជម្រើសជំនួសពួកគេ ស្របតាមបទប្បញ្ញត្តិនៃចលនា។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ស្ថាប័នប្រតិបត្តិនៃចលនា និង Shura ដែលជាស្ថាប័នប្រឹក្សាដ៏សំខាន់របស់ខ្លួនកំពុងបន្តការងាររបស់ពួកគេ ហើយខ្លួននឹងប្រកាសលទ្ធផលនៃការពិគ្រោះយោបល់របស់ខ្លួននៅពេលដែលកិច្ចពិគ្រោះយោបល់ត្រូវបានបញ្ចប់។ គួរបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលហាម៉ាស់ លោក Ismail Haniyeh...
តេអេរ៉ង់៖ អង្គភាពឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងថា ប្រធានការិយាល័យនយោបាយរបស់ហាម៉ាស់ លោក Ismail Haniyeh ត្រូវបានធ្វើឃាតដោយ “មីស៊ីលរយៈចម្ងាយខ្លី ដែលផ្ទុកក្បាលគ្រាប់ជិត ៧គីឡូក្រាម” ។ IRGC បានឲ្យដឹហនៅក្នុងសេចក្តីថ្លែងការណ៍ទីបីរបស់ខ្លួនថា “នៅក្នុងទិដ្ឋភាពនៃការស៊ើបអង្កេតដែលបានធ្វើឡើង ប្រតិបត្តិការភេរវករត្រូវបានអនុវត្តតាមរយៈការបាញ់ចេញពីខាងក្រៅផ្ទះសំណាក់របស់ភ្ញៀវ នូវមីស៊ីលរយៈចម្ងាយខ្លីដែលផ្ទុកដោយក្បាលគ្រាប់ជិត ៧គីឡូក្រាម ដែលបណ្តាលឱ្យមានការផ្ទុះយ៉ាងខ្លាំង” ។ ការវាយប្រហារលើលោក...
ចិន៖ សមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន ដែលហៅកាត់ (CCJA) នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ បានបន្តធ្វើដំណើរទៅកាន់ខេត្ត Heilongjiang បន្ទាប់ពីបញ្ចប់បេសកកម្មការងារ និងធ្វើដំណើរកំសាន្ត រយៈពេល ៥ថ្ងៃ នៅខេត្ត Jilin នៃសារធារណរដ្ឋប្រជាមានិតចិន។ បេសកកម្មការងារ និងដំណើរកំសាន្តនេះ ដឹកនាំដោយលោក សយ សុភាព...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងមហាផ្ទៃរបស់ប្រទេសរុស្សីបានឱ្យដឹងថា ប្រទេសរុស្ស៊ីបានមើលឃើញការកើនឡើងគួរឱ្យព្រួយបារម្ភនៅក្នុងឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងអំពើភេរវកម្ម និងភាពជ្រុលនិយមនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។ យោងតាមឯកសារស្រាវជ្រាវ ដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ក្រសួងនៅដើមសប្តាហ៍នេះ ឧក្រិដ្ឋកម្មចំនួន១៦៥១ ត្រូវបានចាត់ថ្នាក់ជាអំពើភេរវកម្មត្រូវបានកត់ត្រានៅក្នុងប្រទេសក្នុងខែមករា ដល់ ខែមិថុនា ឆ្នាំ២០២៤ ដែលជាការកើនឡើងជិត ៤០ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្រសួងបានកត់សម្គាល់ថាសម្រាប់រយៈពេលដូចគ្នាពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០២៣ តួលេខនេះមិនមានដល់ ១៤០០ទេហើយ កំណត់ត្រាខ្ពស់ពីមុនត្រូវបានចុះបញ្ជីនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ នៅពេលដែលឧក្រិដ្ឋកម្មទាក់ទងនឹងភេរវកម្មចំនួន១៣៣២...
បរទេស៖ ក្រសួងការពារជាតិអាមេរិកបាននិយាយនៅថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាឱ្យនាវាពិឃាត នាវាចម្បាំង និងកងនាវាចម្បាំងបន្ថែមទៀត ធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ដើម្បីការពារអ៊ីស្រាអែល ចំពេលមានភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ថែមពីលើនេះ សហរដ្ឋអាមេរិកបានបញ្ជាឱ្យក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ USS Abraham Lincoln ដើម្បីទៅគាំទ្រដល់នាវាផ្ទុកយន្តហោះ USS...
ខេត្តកំពង់ស្ពឺ-កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវល្បាយក្រួសចំនួន ១ខ្សែ មានប្រវែង ១៨,៤០គីឡូម៉ែត្រ តភ្ជាប់ពីភូមិកាកាប សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ទៅដល់ផ្លូវលេខ៤៤ ត្រង់ចំណុចផ្សារសំរោង ស្ថិតក្នុងភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីបានពិនិត្យស្ថានភាពផ្លូវរួចមក...
ជីលីន-ចិន៖ អាងទឹក ដែលមានប្រភពដើមចេញពីក្នុងដីជម្រៅបីពាន់ម៉ែត្រ ត្រូវបានប្រជាជនចិន ពេញនិយមមកលេង ដោយជឿជាក់ថា រួមចំណែកជួយដល់សុខភាព ។ អាងទឹកនេះ មានទីតាំងស្ថិតនៅសណ្ឋាគារ Pangu ជិតតំបន់ភ្នំឆាងប៉ាយ (Changbai) ខេត្តជីលីន ប្រទេសចិន។ បើតាមអ្នកគ្រប់គ្រងសណ្ឋាគារ បានឱ្យដឹងថាទឹកដែលយកមកប្រើប្រាស់ នៅក្នុងសណ្ឋាគារ គឺជាទឹកធម្មជាតិ ដែលមានប្រភពមកពី ក្នុងដីជម្រៅបីពាន់ម៉ែត្រ នៃតំបន់ភ្នំឆាងប៉ាយ...