ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមសិល្បករខ្មែរ ស្តីពី “កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈនេះ ចុះហត្ថលេខាដោយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកឧកញ៉ា...
ដូហា៖ ក្រសួងការបរទេសកាតាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការបន្ថយភាពតានតឹងនៃជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ មន្ត្រីទាំងពីរបានពិភាក្សាអំពីការវិវឌ្ឍន៍នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប “ជាពិសេសកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរួមគ្នា ដើម្បីបញ្ចប់សង្រ្គាមនៅលើការក្តាប់” ។...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនមានចំនួនជិត ៩ពាន់លានដុល្លារសហរដ្ឋអាមេរិក។ លោក ប៉ែន សុវិជាតិរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ចាប់តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ពោលគឺរយៈពេល៧ខែនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងមានចំនួន ៨៧២៣លានដុល្លារសហរដ្ឋអាមេរិក ដែលជាកំណើនមួយយ៉ាងធំ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ ឯកឧត្តមបានបង្ហាញថា ការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ ដោយតែប្រទេសចិនបានដាក់ចេញនូវកំណែទម្រង់ស៊ីជម្រៅ...
ភ្នំពេញ៖ បើទោះបីជាកាយសម្បទាមានពិការភាព ប៉ុន្ដែលោក ឃុន ពៅ ដែលធ្លាប់ជាអ្នកថតរូបតាមកម្មវិធីអាពាហ៍ពិពាហ៍ មិនបានផ្ដេកផ្ដួលទៅតាមជោគវាសនាដ៏លំបាករបស់ខ្លួននោះទេ ប៉ុន្ដែផ្ទុយទៅវិញលោកបានខិតខំប្រឹងប្រែងកែប្រែក្ដីសុបិន្តរបស់ខ្លួនតាមរយៈការចូលសិក្សាជំនាញបច្ចេកទេសផ្នែកម៉ាស៊ីនត្រជាក់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ស្ថិតនៅក្នុងខេត្តកណ្ដាល។ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ហៅកាត់ថា TVET 1.5M ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជំរុញឱ្យយុវជន ១លាន ៥សែននាក់ មានការងារជំនាញច្បាស់លាស់៕
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញធ្វើបទបង្ហាញ ស្តីពីសមិទ្ធផលការងារដែលសម្រេចបាន និងទិសដៅការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត ម៉ៅ ចន្ទ័តារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។ នាឱកាសនេះ លោក...
ភ្នំពេញ៖ ប្រទេសកម្ពុជាតាមរយៈធនាគារជាតិនៃកម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists) ។ ពិធីនេះត្រូវបានរៀបចំធ្វើក្រោមអធិបតីភាពលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ដំណើរការកម្មវិធីទូទាត់បាគងទេសចរនេះនឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការផ្តល់ជាមធ្យោបាយទូទាត់តាមអេឡិចត្រូនិកដែលអាចឱ្យទេសចរអន្តរជាតិធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវាប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីនៃការទូទាត់ឌីជីថលនៅកម្ពុជា។ ប្រភពដដែលបន្តថា...
ភ្នំពេញ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) ដើម្បីពង្រីងកិច្ចសហប្រតិបត្តិការបន្ថែមរវាងភាគីទាំងពីរ។
ភ្នំពេញ៖ សម្រាប់ថ្ងៃទី១៨សីហា ដែលជាថ្ងៃដែលក្រុមអគតិនិងពួកជ្រុលនិយមគ្រោងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ ប៉ុន្តែ ស្ថានភាពទូទៅនៅរាជធានីភ្នំពេញ មិនមានអ្វីខុសប្លែកពីសព្វមួយដងនោះទេ ពោលគឺប្រជាពលរដ្ឋចេញរកស៊ីទទួលទានជាធម្មតា។ ដោយឡែកពលរដ្ឋខ្មែរជាប់សែស្រឡាយចិនវិញ បានរួតរះក្រោកពីព្រឹកទិញរបស់របរដើម្បីធ្វើពិធីសែនក្បាលទឹកតាមប្រពៃណី ចិនរៀងៗខ្លួន ដោយមិនមានការជួបជុំ ឬបង្កចលាចលណាមួយ ធ្វើឱ្យអសន្តិសុខក្នុង សង្គមឡើយ។ ស្ថានភាពអំណោយផល រួមជាមួយសន្តិសុខសុវត្ថិភាពល្អប្រសើរនេះ គឺពិតបានកើតឡើង ដោយសារអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បាននិងកំពុងខិតខំប្រឹងប្រែង...
ភ្នំពេញ៖ អ្នកនាំពាក្យរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា លោក ស សុខា មិនមែនជាមនុស្សប្រជែងមុខតំណែង ដូចពាក្យអុចអាលញុះញង់នោះទេ ប៉ុន្ដែលោក ប្រកាន់វប្បធម៌រួមចំណែកធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជាតិ និងប្រជាជន។ ការលើកឡើងរបស់ អ្នកនាំពាក្យ បែបនេះបន្ទាប់ពី ក្នុងរយៈពេលចុងក្រោយនេះ នៅតែមានមនុស្សមួយក្រុមតូច បន្តព្យាយាមផ្សព្វផ្សាយព័ត៌មាន មិនពិត...
បរទេស៖ មេធាវីគឺលោក Winyat Chartmontri បាននិយាយកាលពីថ្ងៃសៅរ៍ថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានរួមបញ្ចូលនៅក្នុងការលើកលែងទោសរបស់ព្រះមហាក្សត្រសម្រាប់អ្នកទោស ហើយការដោះលែងរបស់គាត់នឹងបញ្ចប់នៅថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការដោះលែងលោកថាក់ស៊ីនត្រូវបញ្ចប់នៅចុងខែនេះ។ លោក Winyat បាននិយាយថា...