កំពង់ចាម ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជ ទម្ងន់ ៦៣គីឡូក្រាម ចូលក្នុងទន្លេវិញ ក្រោយទទួលបានព័ត៌មានពីប្រជានេសាទ ដោយនេសាទត្រីនេះបាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នៅចំណុចតាមដងទន្លេមេគង្គ ភូមិពង្រ ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។ មន្ត្រីជលផល បានឲ្យដឹងថា នៅវេលាម៉ោង១០និង៣០នាទី ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានទទួល...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនភៀសសឹក ៤៦.៤១៥នាក់ទៀត បានបន្តវិលត្រឡប់ ទៅលំនៅឋានវិញ ធ្វើឱ្យជនភៀសសឹក នៅសល់សរុបមានចំនួន ២៨០.០៩១នាក់។ នេះបើយោងសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង ១រសៀល ដល់ម៉ោង ៦ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ចេញផ្សាយដោយ...
បរទេស: ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក បានវាយប្រហារប្រទេស វេណេស៊ុយអេឡា និងទម្លាក់ប្រធានាធិបតីផ្តាច់ការគឺលោក Nicolas Maduro ដែលជាចលនាមួយ ដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ចាត់ទុកថា ជាការបង្កើត “គំរូដ៏គ្រោះថ្នាក់” ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែមករា...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសៅរ៍ថា លោកកំពុងដាក់ប្រទេសវេណេស៊ុយអេឡា ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាមេរិកជាបណ្ដោះអាសន្ន បន្ទាប់ពីសហរដ្ឋអាមេរិក បានចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ក្នុងការវាយឆ្មក់មួយ ហើយបាននាំលោកទៅកាន់ទីក្រុងញូវយ៉ក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ ពីបទជួញដូរគ្រឿងញៀន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា...
តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកអំណោយ របស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ សប្បុរសជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ប្រគល់ជូនលោក ឌិត...
ភ្នំពេញេ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងថា ក្នុងអំឡុងពេលប្រតិបត្តិការយោធា ទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលបានគិតទុកមុន និងជាប្រព័ន្ធលើទីតាំងជាច្រើន តាមបណ្ដោយព្រំដែន ដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយ សំរុកចូលទន្ទ្រានកាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្ដែង លើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់...
ភ្នំពេញ៖ ក្រសួងការបរទេសនិងកិច្ចសហហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ការកាន់កាប់ទឹកដីកម្ពុជា ដោយកងទ័ពថៃក្រោយបទឈប់បាញ់ ហើយបន្ទាប់មកវាយ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជា ដោយបន្តបិទសិទ្ធិ របស់ជនស៊ីវិល ភៀសសឹកកម្ពុជាជាច្រើន មិនឱ្យវិលត្រឡប់ ទៅលំនៅដ្ឋាន របស់គេវិញបាន គឺជាការរំលោភយ៉ាងជាក់ច្បាស់ ចំពោះគោលការណ៍ជាមូលដ្ឋាន នៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។ ច្បាប់ទាំងនោះ រួមទាំង ៖...
ភ្នំពេញ ៖ ក្រោយសភាពការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ហាក់បានស្ងប់ស្ងាត់បន្តិច ក្រោយពីមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ កម្ពុជា បានទាមទារឱ្យភាគីថៃ ដកបុគ្គលិកនិងសម្ភារៈយោធាទាំងអស់ ចេញពីទឹកដីកម្ពុជា ទៅកាន់ទីតាំងព្រំប្រទល់ ដែលទទួលស្គាល់ដោយច្បាប់។ តាមរយៈសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ត្រង់ចំនុនទី៩ បានឱ្យដឹងថា កម្ពុជា...
បរទេស ៖ ពិធីបុណ្យចូលឆ្នាំថ្មី នៅឯបាររមណីយដ្ឋានជិះស្គីដ៏ពេញ និយមមួយរបស់ប្រទេសស្វីសបានប្រែក្លាយ ទៅជាសោកនាដកម្មដ៏អាក្រក់បំផុតរបស់ប្រទេសនេះ នៅពេលដែលភ្លើង ឆេះយ៉ាងលឿន ដែលទំនងជាត្រូវបានឆាបឆេះ ដោយផ្កាភ្លើង នៅលើដបស្រាសំប៉ាញ បានឆាបឆេះ ពេញបន្ទប់ក្រោមដីដ៏កកកុញ ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៤០ នាក់ និងរបួសជាង១០០នាក់។ យោងទៅតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមករា...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយអំពីឱកាសការងារ ដែលនៅសល់ជាង ៨ម៉ឺនកន្លែង សម្រាប់បងប្អូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ក្រសួងការងារ បានឱ្យដឹងនៅយប់ថ្ងៃទី២ ខែមករាថា ឱកាសការងារចំនួន ៨១ ៧០៧កន្លែង នៅតាមរាជធានី-ខេត្ត កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មក ពីប្រទេសថៃ។ ឱកាសការងារទាំងនោះ...