រ៉ាម៉ាឡា៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានគំរាមថា នឹងបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំ ប្រឆាំងនឹងអាជ្ញាធរប៉ាឡេស្ទីន ប្រសិនបើកងកម្លាំងសន្តិសុខប៉ាឡេស្ទីន “បែរអាវុធប្រឆាំង” ទៅលើក្រុមអ្នកតាំងលំនៅ និងកងទ័ពអ៊ីស្រាអែល។ ការគំរាមនេះធ្វើឡើងចំពេល ដែលមានប្រតិបត្តិការយោធា ការរុះរើផ្ទះសម្បែង និងអំពើហិង្សាពីសំណាក់ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែល នៅក្នុងតំបន់វេសប៊ែង។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកបានលើកឡើងថា កងទ័ពអ៊ីស្រាអែល កំពុងត្រៀមខ្លួនសម្រាប់សេណារីយ៉ូ ដែលអាចកើតមានឡើងពាក់ព័ន្ធនឹងកងកម្លាំង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នា កាត់បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្ម ភេសជ្ជៈ និងគ្រឿងស្រវឹងពុំមែនជារឿងចៃដន្យនោះទេ គឺចាប់តាំងពីអំឡុងឆ្នាំ២០២៤មកម្ល៉េះ ។ ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦...
កំពង់ចាម ៖ លោក អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៦ នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់រដ្ឋបាលខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក...
ភ្នំពេញ៖ តាមរយៈក្រសួងទេសចរណ៍កម្ពុជា និងឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា បានសហការរួមគ្នា ជំរុញការបង្កើតជើងហោះហើរត្រង់ ដើម្បីបង្កើនភ្ញៀវទេសចរ និងអ្នកធ្វើដំណើរជាតិ និងអន្តរជាតិរវាងប្រទេសទាំងពីរ ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Thamer Mohammed A Algosaibi ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យបញ្ចប់ទាំងស្រុងការផលិតគ្រឿងស្រវឹង ភេសជ្ជៈប៉ូវកម្លាំង ដាក់រង្វាន់នៅក្រវិលកំប៉ុង ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ។ ការថ្លែងប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល និងសម្ពោធអគារសិក្សាថ្មីចំនួន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញអបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពិធីសម្ពោធអគារសិក្សាថ្មី ចំនួន ២ខ្នង និងពិធីចែកសញ្ញាបត្រដល់ និស្សិតជ័យលាភី សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល...
រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មាន និងព័ត៌មានប៉ាឡេស្ទីន (WAFA) បានរាយការណ៍ថា រដ្ឋាភិបាលអ៊ីស្រាអែល បានបដិសេធមិនផ្តល់ការអនុញ្ញាតដល់ក្រុមការងាររបស់គណៈកម្មការកណ្តាលរៀបចំការបោះឆ្នោត ប៉ាឡេស្ទីន (CEC) ដើម្បីចូលទៅកាន់តំបន់ហ្គាហ្សា និងក្រុងយេរ៉ូសាឡឹមខាងកើត ក្នុងគោលបំណង ត្រួតពិនិត្យការរៀបចំ សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភា។ ដោយដកស្រង់សម្តីមន្ត្រីប៉ាឡេស្ទីនមួយរូប សារព័ត៌មាន WAFA បានចុះផ្សាយថា សកម្មភាពនេះអាចបង្កជាភាពស្មុគស្មាញ ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំការបោះឆ្នោតឱ្យបានដំណាលគ្នានៅក្នុងតំបន់ទាំងបីរបស់ប៉ាឡេស្ទីន។ ការបដិសេធរបស់អ៊ីស្រាអែលនេះបានកើតឡើងនៅពេលដែលគណៈកម្មការ CEC...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ប៉ុន្មានថ្ងៃ ឧបការីរបស់ទូតអាម៉េរិក ប្រចាំកម្ពុជា បានមកជួបសម្តេចបន្ទាន់ ដោយបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាម៉េរិក បាននិយាយជាមួយភាគីថៃ ឱ្យថៃឈប់សកម្មភាពបង្កើនកម្ដៅ វាតទីយកទឹកដីកម្ពុជា ៕
សាណា៖ ក្រុមហ៊ូធី របស់យេម៉ែ នបានព្រមានថា ខ្លួនអាចនឹងបង្កើនការវាយប្រហារលើព្រលានយន្តហោះ កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំងធ្វើការសងសឹក ចំពោះប្រទេសបរទេសណាមួយ ដែលចូលរួមក្នុងជម្លោះនេះ ខណៈដែលការប្រយុទ្ធគ្នាកំពុងកើនឡើងខ្លាំង នៅតាមបណ្តោយឆ្នេរសមុទ្រក្រហម ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់យេម៉ែន។ នៅក្នុងបទសម្ភាសន៍មួយដែលផ្សាយដោយស្ថានីយទូរទស្សន៍ Al Mayadeen ដែលមានមូលដ្ឋាននៅប្រទេសលីបង់ លោក Mohammed al-Bukhaiti សមាជិកការិយាល័យ នយោបាយរបស់ក្រុមហ៊ូធី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា សម្តេចបានទៅជួប ប្រជាពលរដ្ឋជាជនភៀសសឹក និងទៅជួបផ្ទាល់ជាមួយទាហាននៅព្រំដែន តែសម្តេចមិនបង្ហាញរូបភាព ។ ការលើកឡើងរបស់សម្តេចធិបតីនេះ ក្រោយមានអ្នកខ្លះបានលើកឡើងថា សម្តេចមិនដែលទៅអើតនៅព្រំដែននោះទេ ៕