បរទេស៖ អ៊ីរ៉ង់នៅថ្ងៃអាទិត្យបានសន្យាថានឹង «ដេញតាមសម្លាប់» នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ ខណៈដែលខ្លួនបានបន្តវាយប្រហារ លើអ៊ីស្រាអែលនៅថ្ងៃទី១៦ នៃសង្គ្រាមនៅមជ្ឈិមបូព៌ា។យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ថា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចំពេលមានការបង្ហោះនៅលើបណ្តាញសង្គម ដែលលើកឡើង នូវសំណួរអំពីទីតាំងរបស់លោក ណេតាន់យ៉ាហ៊ូ ដែលត្រូវបានគេរាយការណ៍ថា មិនត្រូវបានគេឃើញមុខជាសាធារណៈអស់រយៈពេលពីរបីថ្ងៃមកហើយថា «ប្រសិនបើឧក្រិដ្ឋជនសម្លាប់កុមារនេះនៅរស់ យើងនឹងបន្តដេញតាម...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT និងដោយបានដកស្រង់ ចេញពីកាសែត Financial Times (FT) បានរាយការណ៍ថា សហរដ្ឋអាមេរិក អាចជាអ្នកទទួលផលដ៏ធំបំផុត នៃការកើនឡើងតម្លៃ ថាមពលជាសាកល ដែលបណ្តាលមកពីសង្រ្គាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ កាសែត Financial Times ដដែលបានបញ្ជាក់ថា...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បាននិយាយកាលពីថ្ងៃទី១៥ ខែមីនាថា ប្រទេសថៃ ទំនងជាមិនប្រឈមមុខ នឹងកង្វះខាតប្រេងឥន្ធនៈទេ ទោះបីជាមានភាពមិនប្រាកដប្រជាទូទាំងពិភពលោកក៏ដោយ ដោយលោកជំរុញឱ្យសាធារណជនសន្សំសំចៃថាមពល ខណៈពេលដែលធានាថា ការផ្គត់ផ្គង់ប្រេងនៅតែមានស្ថេរភាព ។ យោងតាមសារព័ត៌មាន ThaiGer ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ថា លោក អនុទីន...
ភ្នំពេញ ៖ ក្នុងរយៈពេល១៥ថ្ងៃកន្លងមកនេះ ពោលគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យបានកើតឡើងចំនួន២៨ករណី ។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យមានការខូចខាត និងឆេះផ្ទះសំបែងប្រជាពលរដ្ឋ២២ខ្នង បន្ទប់ស្នាក់នៅ៣ ព្រៃ៣កន្លែង តូបលក់ដូរ២ ឡថ្នាំជក់១ រោងដាក់ចំបើង១ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន។ ករណីអគ្គិភ័យទាំងនេះ...
ភ្នំពេញ ៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកអគ្គរាជទូតដាណឺម៉ាក ប្រចាំនៅកម្ពុជា បានបង្ហាញការពិតចិត្តជាខ្លាំង ចំពោះថ្នាក់ដឹកនាំកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយជំនួបរវាងសម្តេចតេជោ និងលោកដែននី អានណាន ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំនៅកម្ពុជា នៅថ្ងៃទី១៦ ខែមីនា...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ស្អែកនេះ។ ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងប្រារព្ធឡើងក្រោម លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ គូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងធានា បាននូវសុខសុវត្ថិភាព និងសន្តិសុខសម្រាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរអន្តរជាតិទាំងអស់។ ការលើកឡើងរបស់លោក ហួត ហាក់ ធ្វើឡើង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នាឱកាសអញ្ជើញថ្លែង សុន្ទរកថា ក្នុងកម្មវិធីបើកការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញា...
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាវត្តមានប្រគល់ផ្ទះថ្មី ចំនួន ៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ដែលក្នុងនោះផ្ទះ ២ខ្នង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងផ្ទះ ១ខ្នងទៀត ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ក្នុងឱកាសនោះលោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត...
ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ជនជាតិចិនសរុបចំនួន៥០០នាក់ (ស្រី១៣នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសកងកេង (ខេត្តព្រះសីហនុ) ៕
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អភិបាលក្រុងមូស្គូលោក Sergey Sobyanin បាននិយាយថា យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន សរុបចំនួន ១០៥គ្រឿង ដែលធ្វើដំណើរឆ្ពោះ ទៅកាន់រដ្ឋធានី របស់ប្រទេសរុស្ស៊ី ត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែន អាកាសនៅចុងសប្តាហ៍នេះ ។ របាយការណ៍នៃការបំផ្លិចបំផ្លាញនៃយន្តហោះដ្រូន UAV ចូលមកមួយ ឬជាច្រើន បានលេចឡើងនៅលើបណ្តាញ Telegram...