ភ្នំពេញ ៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានបញ្ចប់ទៅជាង១០ថ្ងៃហើយ ប៉ុន្តែដូចគ្រប់គ្នាយល់ដឹង ជាទូទៅគ្រោះថ្នាក់ចរាចរណ៍ និង គ្រោះថ្នាក់សង្គម នឹងមិនចប់ទៅតាមឆ្នាំចាស់នោះឡើយ ពិសេសប្រសិនបើមានការ ធ្វេសប្រហែសណាមួយពី សំណាក់អ្នកពាក់ព័ន្ធ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ក្រោយ បញ្ចប់បុណ្យចូលឆ្នាំ រហូតដល់ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៦ បានកើតឡើងចំនួន៥៩ករណី បណ្តាលឱ្យមានមនុស្ស៣៤នាក់ បាត់បង់ជីវិត...
ភ្នំពេញ៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា (True Visions International School of Cambodia) បានរៀបចំពិធីចែកប័ណ្ណសរសើរ “Star of the Term” ដល់សិស្សឆ្នើមនៅថ្នាក់ទី៧B។ ក្នុងចំណោមសិស្សដែលទទួលបានកិត្តិយសនេះ រួមមានសិស្សប្រុសឈ្មោះ ណា បញ្ញាឬទ្ធីស័ក្តិ ដែលបានទទួលប័ណ្ណ...
ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) កំពុងតែមមាញឹកក្នុងការបោសសម្អាត គ្រាប់បែកចង្កោមរំដោះដី ជាតំបន់សេដ្ឋកិច្ច សង្គមគ្រួសាររបស់ប្រជាពលរដ្ឋ ដូចជា ជាចម្ការដំឡូង ដែលត្រូវប្រមូលផលនេះជាដើម។ តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក...
ភ្នំពេញ៖ ក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» សម្រាប់ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នឹងរៀបចំ “មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៧:០០ នាទីព្រឹក នៅទីតាំងខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ដោយមានការសម្តែងរួមគ្នារវាងក្រុមសិល្បករក្បាច់គុន ល្បុក្កតោ យុទ្ធគុនខម...
ភ្នំពេញ៖ សហជីពនៅកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលតាមរយៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានខិតខំផ្តោត លើការកំណត់ប្រាក់ឈ្នួលអប្បបរមា ឱកាសការងារ ការបណ្តុះបណ្តាលជំនាញ ការពង្រឹងច្បាប់ការងារ និងបទដ្ឋានគតិយុត្តក្នុងវិស័យការងារ សុខដុមនីយកម្ម នៅកន្លែងធ្វើការ និងលើកកម្ពស់លក្ខខណ្ឌការងារ ឱ្យកាន់តែមានស្ដង់ដារ ខ្ពស់ដូចប្រទេសនៅក្នុងតំបន់ដែរ។ លោក អ៊ុន ដារ៉ា ប្រធានសហភាព សហជីពកម្ពុជាពន្លឺកម្មករ ថ្លែងថា...
តូក្យូ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គ Sushi Tech 2026 G-NETS Leaders Summit ដើម្បីពិភាក្សាលើ សេចក្តីថ្លែងការណ៍រួម លើប្រធានបទ “អនាគតនៃនគរូបនីយកម្ម ដោយផ្អែកលើភាពធន់នឹង អាកាសធាតុ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ បានពង្រីកសមាជិកជាបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. កើនដល់ ៩២ម៉ឺននាក់។ លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី២៦...
បន្ទាយ មានជ័យ ៖ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានបង្ហាញ នូវការគាំទ្រ ចំពោះយុទ្ធនាការ នៃការបោសសម្អាតបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ និងគាំទ្ររាល់កិច្ចសហការ ក្នុងការបង្ក្រាបបទល្មើសនេះ ដែលជាបញ្ហាស្មុគស្មាញ រីករាលដាលនៅក្នុងទូទាំងពិភពលោក ។ លោក គីម ឆាងយ៉ុង...
បន្ទាយមានជ័យ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានដោះស្រាយបញ្ចប់ យ៉ាងលឿនរហ័ស នូវការទាមទាររបស់បងប្អូនកម្មករនិយោជិត នៃក្រុមហ៊ុន អិមអិល ដែលមានអាសយដ្ឋានស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយកម្មករនិងនិយោជិតឯកភាពចំនួន ៨ ចំណុច ។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ...
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ កម្ពុជាបានប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «កម្មសិទ្ធិបញ្ញា និងកីឡា» នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិជាច្រើន ។ ថ្លែងក្នុងពិធីបើកទិវាកម្មសិទ្ធិ បញ្ញាពិភពលោកនេះ លោក ហែម...