ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃអាទិត្យ ទី ៤ ខែតុលា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាច្រើនរូប ចូលរួមក្នុងពិធីបុណ្យបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស បុព្វការីជន សាច់ញាតិជិតឆ្ងាយ និងជាពិសេសដួងវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី...
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៩៣៩ គ្រួសារ នៅតំបន់ព្រំដែនប៉ោយប៉ែត នៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៦ នេះ បានទទួល អំណោយស្បៀងសង្គ្រោះបន្ទាន់ភ្លាមៗពី លោក កែ គឹមយ៉ាន តំណាងអ្នករាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងក្រុមការងារ ពិធីនេះរៀបចំធ្វើនៅច្រកទ្វារព្រំដែន អន្តរជាតិស្ទឹងបត់ ក្រុងប៉ោយប៉ែត...
សាធារណរដ្ឋកូរ៉េ ៖ ពលករ ពលការិនី និងសហគមន៍ខ្មែរប្រមាណជាង ១ ៥០០នាក់ ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ...
ភ្នំពេញ ៖ ប្រជាពលរដ្ឋបានលើកឡើងថា បងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គួរតែមានការសប្បាយចិត្តចំពោះការបន្តដំឡើងប្រាក់ឈ្នួលនៅកម្ពុជា ខណៈប្រាក់ឈ្នួលកម្មករ នៅប្រទេសមួយចំនួនក្នុងតំបន់ នៅមានកម្រិតទាបជាងកម្ពុជា។ អ្នកស្រី ចាប ស្រីពៅ ជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ បានលើកឡើងថា បើទោះបីការដំឡើងប្រាក់ឈ្នួល មិនអាចឆ្លើយតប ទៅនឹង តម្រូវការរបស់មនុស្សគ្រប់រូបបានទាំងស្រុងក៏ដោយ ក៏ប្រាក់ឈ្នួលដែល ត្រូវបានកែសម្រួល...
ភ្នំពេញ ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការប្រកួតប្រជែងជំនាញ ជាការបញ្ចេញទេពកោសល្យ និងបង្កើតឱកាសជោគជ័យ!” នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស...
កំពង់ធំ ៖ រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង ដឹកនាំកងកម្លាំងចូលរួម ពិធីកាន់បិណ្ឌវេនទី៨ នៅវត្តទេពនិម្មិត ហៅវត្តធម្មយុត្ត ស្ថិតក្នុងភូមិ កំពង់រទេះ សង្កាត់ កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។...
ពោធិ៍សាត់ ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ទីវ រ៉ាវុឌ្ឍ ប្រធានក្រុមការងារចុះជួយឃុំក្បាលត្រាច ឃុំកំពង់ពោធិ៍ និងឃុំអូរសណ្តាន់ និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូ និងបងប្អូនចូលនិវត្តន៍ ស្ថិតនៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ (គណៈបក្សប្រជាជន ស្រុកក្រគរ...
បន្ទាយមានជ័យ ៖ ស្ថានភាពទឹកជំនន់ នៅខេត្តបន្ទាយមានជ័យបាន ពោលគឺក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ចាប់ផ្តើមស្រកចុះជាបណ្តើរៗហើយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នេះ ក្រោយមេឃរាំងភ្លៀងបីថ្ងៃជាប់គ្នា ដោយបានបើកផ្លូវឱ្យប្រជាពលរដ្ឋមួយចំនួន វិលត្រឡប់ទៅផ្ទះសម្បែងវិញ ខណៈអ្នករស់នៅតំបន់ទំនាប ជាប់អូរព្រំដែន និងដងស្ទឹង ត្រូវបន្តស្នាក់នៅទីទួលសុវត្ថិភាពសិន ដោយសារទឹកនៅតែលិចជ្រៅ។ ទោះបីជាកម្រិតទឹកប្រែជាថយចុះក្តី ផលប៉ះពាល់ពីជំនន់នាពេលកន្លងមកលើ ក្រុង-ស្រុកទាំង៨ នៅតែមានកម្រិតធ្ងន់ធ្ងរនៅឡើយ...
ភ្នំពេញ៖ស្ថានីយទូរទស្សន៍ TOWN FULL HDTV បើកការប្រកួតយុទ្ធគុនខ្មែរចម្រុះកម្រិតអន្តរជាតិ លើ ៣ ប្រភេទកីឡាជាព្រឹតិ្តការណ៍ដ៏កម្រ និងដំបូងបំផុតនៅប្រទេសកម្ពុជា រៀងរាល់ព្រឹកថ្ងៃអាទិត្យក្រោមការសហការរវាងស្ថានីយទូរទស្សន៍ TOWN FULL HDTV សហព័ន្ធកីឡាប្រដាល់សកល កម្ពុជា សហព័ន្ធប្រដាល់ឃីកបុកស៊ីងកម្ពុជា និងសហព័ន្ធគុនចម្រុះកម្ពុជា ដែលប្រមូលដោយកីឡាករជើងខ្លាំងកម្ពុជា និងបរទេសធ្វើឲ្យកកើកកសង្វៀន TOWN នាថ្ងៃទី៣ ខែតុលា...
ព្រះវិហារ ៖ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ លោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រី នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយវីរកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៧ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ខេត្តព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីពង្រឹង «សម្ព័ន្ធមេត្រីភាព»...