ភ្នំពេញ ៖ ការទាមទាររបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ ហេន ៧ ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តយផ្លូវជាតិលេខ ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានដោះស្រាយចប់សព្វគ្រប់ដោយកម្មករ សប្បាយចិត្តជាមួយដំណោះស្រាយរបស់ក្រសួងការងារ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ខណៈកម្មករនិយោជិតនឹងចូលធ្វើការធម្មតាវិញ នៅព្រឹកថ្ងៃទី១២ ខែមីនា។ នេះបើតាម លោក...
ភ្នំពេញ៖នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញវិធានការរបស់ក្រសួងស្តីពីការជួយបងប្អូនអតីតពលករ និងពលករដែលមានបំណងត្រឡប់ពីប្រទេសថៃ លោក ស៊ុន មេសា អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា «កម្ពុជាត្រៀមលក្ខណៈ និងយន្តការគ្រប់គ្រាន់សម្រាប់ជួយអតីតពលករដែលមកពីប្រទេសថៃ និងពលករដែលមានបំណងត្រឡប់មកកម្ពុជាវិញ»។ អ្នកនាំពាក្យដដែលរូបនេះ លើកឡើងថា បច្ចុប្បន្ននេះកម្ពុជា សម្បូរទៅដោយរោងចក្រសហគ្រាស ដែលកំពុងតែស្រូបយកកម្លាំងពលកម្ម នៅក្នុងស្រុករាប់ម៉ឺននាក់ ដើម្បីយកមកបំពេញតម្រូវការងាររកខ្លួន។...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណបានឧ្យដឹងថា កងទ័ពអាមេរិក ប្រហែល ១៤០នាក់បានរងរបួស រួមទាំង ៨នាក់រងរបួសធ្ងន់ធ្ងរ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារយោធារួមគ្នា លើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Sean Parnell បាន្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាគច្រើននៃរបួសទាំងនេះគឺស្រាល ហើយសមាជិកយោធាចំនួន ១០៨នាក់ បានវិលត្រឡប់មកបំពេញកាតព្វកិច្ចវិញហើយ។ សមាជិកយោធាចំនួន ៨នាក់នៅតែត្រូវបានចុះបញ្ជីថា រងរបួសធ្ងន់ធ្ងរ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ”ព្រឹត្តិការណ៍សប្បុរសធម៌សម្រាប់ជួយដល់ជនរងគ្រោះកម្ពុជានៅតាមព្រំដែន” របស់សមាគមធុរកិច្ចកូរ៉េនៅកម្ពុជា (KBAC) នៅអគារ ប៊ូយុងថោន សម្រាប់ផ្តល់ជាអំណោយជូនដល់បងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង សមាជិកសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា ពលករខ្មែរ និងប្រជាពលរដ្ឋជាច្រើនរូប។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ពាក្យសម្តីរបស់អ្នកស្រី កន្និដ្ឋា ដែលតែងបញ្ចេញមតិ នៅតាមបណ្តាញសង្គម អំពីករណីថា អាមេរិកនឹងមកចាប់ខ្លួនខ្មែរឥស្លាម ដែលកាន់សាសនាបែបអ៊ីរ៉ង់ នៅកម្ពុជា គឺជាការគំរាមកំហែងយ៉ាងខ្លាំង។ យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦សម្តេចតេជោ មានប្រសាសន៍ថា...
គៀវ៖ អ៊ុយក្រែន បានបញ្ជូនក្រុមអ្នកជំនាញយោធាចំនួន ៣ក្រុម ទៅកាន់ប្រទេសកាតា អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលពួកគេនឹង ចែករំលែកជំនាញលើការ ស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក នេះបើយោងតាមលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេនឡិនស្គី។ ទាក់ទងនឹងស្ថានភាពនៅមជ្ឈិមបូព៌ា លោក ហ្សេលឡិនស្គី បានឧ្យដឹងថា អ៊ុយក្រែន បានដាក់ពង្រាយក្រុមអ្នកជំនាញ ដែលមានបុគ្គលិកពេញលេញ នៅសប្តាហ៍នេះ ដោយក្រុមនីមួយៗទៅកាន់ប្រទេសផ្សេងៗគ្នា។...
បន្ទាយមានជ័យ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ត្រូវរក្សាសាមគ្គីផ្ទៃក្នុងអង្គភាព ពង្រឹងរបៀបរបរនៃការធ្វើការងារ និងបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទពិសេស Online Scam និងការគ្រប់គ្រងជនបរទេស អនុវត្តតាមបទបញ្ជា របស់រាជរដ្ឋាភិបាល ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថា នឹងដណ្តើមយកច្រកសមុទ្រហ័រមូស ដែលជាច្រកសមុទ្រដ៏សំខាន់ជាយុទ្ធសាស្ត្រ ប្រសិនបើអ៊ីរ៉ង់ព្យាយាមធ្វើអ្វីមួយដែល «ហួងហែង» ហើយវាយប្រហារគោលដៅអាមេរិក និងអ៊ីស្រាអែលបន្ថែមទៀតនៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា ការព្រមាននេះបានកើតឡើង បន្ទាប់ពីតម្លៃប្រេងបានកើនឡើង ដល់កម្រិតខ្ពស់បំផុតមួយ រយៈពេលខ្លីចាប់តាំងពីឆ្នាំ ២០២២...
បរទេស៖ យោងតាមរបាយការណ៍ បានឱ្យដឹងថា ប្រទេសឥណ្ឌា នឹងផ្គត់ផ្គង់ប្រេងម៉ាស៊ូតដល់ប្រទេសបង់ក្លាដែស ចំពេលមានការខ្វះខាតការ ផ្គត់ផ្គង់ដែលជំរុញ ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ប្រទេសបង់ក្លាដែស ត្រូវងាកទៅរកការកំណត់កម្រិតប្រេងឥន្ធនៈចាប់តាំងពីថ្ងៃអាទិត្យ បន្ទាប់ពីប្រឈមមុខនឹងវិបត្តិថាមពល។ ចំណែកទីភ្នាក់ងារសារព័ត៌មាន ANI...