កំពង់ធំ ៖ នៅរសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការរដ្ឋាន តំណាងលោក នួន ផារត័្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកស្បៀងអាហារគ្រឿង ឧបភោគបរិភោគ...
ឧត្តរមានជ័យ ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារក្នុងស្រុកចំនួន ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណសាលាស្រុកបន្ទាយអំពិល ក្នុងខេត្តឧត្តរមានជ័យ នាព្រឹកទី២ ខែតុលា ឆ្នាំ២០២៦។...
បរទេស៖ លោក Jeseth Thaiseth អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសកាលពីថ្ងៃទី ៣០ ខែកញ្ញាថា គម្រោងធានារ៉ាប់រងគ្រោះមហន្តរាយ ដែលផ្តល់មូលនិធិ ដោយរដ្ឋាភិបាលថៃ នឹងគ្របដណ្តប់លើលំនៅដ្ឋានចំនួន ៣០ លានខ្នង ចាប់ពីម៉ោង ១២:០១ នាទីរំលងអធ្រាត្រ ថ្ងៃទី ១ ខែតុលា តទៅ។ គម្រោងនេះគ្របដណ្តប់លើករណីទឹកជំនន់...
បរទេស៖ យន្តហោះចម្បាំង F-16V ស៊េរីថ្មីចំនួន ២ គ្រឿងដំបូង ក្នុងចំណោមការបញ្ជាទិញសរុប ៦៦ គ្រឿងដែលបានធ្វើឡើងកាលពីឆ្នាំ ២០១៩ នឹងមកដល់កោះតៃវ៉ាន់នៅថ្ងៃសុក្រ បន្ទាប់ពីមានការពន្យារពេលអស់រយៈពេលជាច្រើនខែ។ ការមកដល់នេះនឹងជួយពង្រឹងកងទ័ពអាកាសរបស់កោះតៃវ៉ាន់ ដែលត្រូវបញ្ជូនយន្តហោះឡើងទៅតាមដានសកម្មភាពយោធាចិនស្ទើរតែរៀងរាល់ថ្ងៃ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ថា កោះតៃវ៉ាន់កំពុងប្រឈមមុខនឹងការគំរាមកំហែង ផ្នែកយោធាកាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំង...
គៀវ៖ អាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ីមួយគ្រឿង បានវាយប្រហារវិទ្យាស្ថានស្រាវជ្រាវ នុយក្លេអ៊ែរនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិ អ៊ុយក្រែន ដែលជាទីតាំងនៃរ៉េអាក់ទ័រស្រាវជ្រាវ WWR-M របស់ទីក្រុងគៀវ។ ការវាយប្រហារនេះបានកើតឡើងនៅម៉ោង ៦:១៨ ល្ងាច ម៉ោងក្នុងស្រុកកាលពីថ្ងៃពុធ និងបានបង្កឱ្យមានអគ្គិភ័យ ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីការ បាត់បង់ជីវិត ឬរបួសនោះទេ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អធិការកិច្ចត្រួតពិនិត្យនុយក្លេអ៊ែររដ្ឋអ៊ុយក្រែន។ ទីភ្នាក់ងារនេះបានបញ្ជាក់ថា...
បាងកក៖ ទិន្នន័យពីធនាគារកណ្តាលបានបង្ហាញថា ទំនុកចិត្តផ្នែកអាជីវកម្មរបស់ប្រទេសថៃ បានធ្លាក់ចុះនៅក្នុងខែកញ្ញា នៅស្ទើរតែគ្រប់វិស័យ ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយនៅតំបន់មជ្ឈិមបូព៌ាបានផ្ទុះឡើងវិញ ហើយឥទ្ធិពលនៃវិធានការជំរុញ សេដ្ឋកិច្ចរបស់រដ្ឋាភិបាលបានចាប់ផ្តើមថយចុះ។ យោងតាមធនាគារកណ្តាលថៃ សន្ទស្សន៍ទំនុកចិត្តផ្នែកអាជីវកម្ម (BSI) របស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចុះមកនៅត្រឹម ៤៨,១ កាលពីខែមុន ធៀបនឹង ៤៩,៨ នៅក្នុងខែសីហា ដោយសារការធ្លាក់ចុះនៃផ្នែកសំខាន់ៗមួយចំនួនដូចជា ការផលិត លទ្ធផលប្រតិបត្តិការ...
ប៊ូដាប៉េស៖ ក្រសួងការបរទេសហុងគ្រី បានឧ្យដឹងថា ហុងគ្រី មិនមានបំណងបង្កើនភាពតានតឹង ផ្នែកការទូតនោះទេ ប៉ុន្តែនៅតែរក្សាជំហរលើការសម្រេចចិត្ត របស់ខ្លួនពីមុន ដោយបញ្ជាក់ថា វាផ្អែកលើការពិចារណា អំពីសន្តិសុខជាតិ។ ក្រសួងនេះបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Facebook ថា «ប្រតិបត្តិការនៃបេសកកម្មរបស់យើងនៅក្នុងប្រទេសរុស្ស៊ី នឹងបន្តត្រូវបានធានា ហើយវត្តមានផ្នែកការទូតរបស់ហុងគ្រីនៅក្នុងប្រទេសរុស្ស៊ី នឹងនៅតែបន្តរក្សាទុក»។ កាលពីថ្ងៃទី ៨ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសហុងគ្រី...
ភ្នំពេញ ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា កម្ពុជាគាំទ្រប្រទេសទីម័រឡេស្តេ ក្នុងការទទួលធ្វើជាប្រធានអាស៊ាន, SOMTC, និង AMMTC នៅក្នុងឆ្នាំ២០២៩ខាងមុខ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់លោក ស សុខា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី១...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានចាត់ទុក នូវពាក្យសម្តីរបស់នាយករដ្ឋមន្រ្តីកម្ពុជានូវពាក្យ “បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត” គឺជាពាក្យស្លោកមានតម្លៃមិនសាបសូន្យ ។ ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងនៅចំពោះមុខនិស្សិតរាប់ពាន់នាក់នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ថា “បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត” នោះ ត្រូវបានសម្តេចសម្តេចតេជោ នៅរសៀលថ្ងៃដដែលនេះ...
ភ្នំពេញ៖ សហជីពធំៗនៅកម្ពុជា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់លើជីវភាព របស់កម្មករនិយោជិតតាមរយៈការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ ខណៈដែលប្រទេសផ្សេងៗមិនអាចដំឡើងប្រាក់ឈ្នួលជូនកម្មកររបស់ខ្លួន ដោយសារបញ្ហាប្រឈមជាច្រើនរួមមាន វិបត្តិកូវីដ-១៩ និងសង្គ្រាមនៅក្នុងតំបន់មួយចំនួន។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់លើបញ្ហាជីវភាព និងផលប្រយោជន៍របស់កម្មករនិយោជិត ព្រមទាំងផ្តួចផ្តើមឱ្យមានការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ ទោះបីការកើនឡើងមានកម្រិតតិចតួចក៏ដោយ។ លោកបញ្ជាក់ថា៖«ក្នុងនាមសហជីព យើងខ្ញុំសូមគោរពអរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ទៅលើបញ្ហាជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ហើយផ្តួចផ្តើមឱ្យមានការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ បើទោះបីជានៅមានកម្រិតតិចតួចក៏ដោយ»។...