១ជាតិស្រវឹងជាការពិតណាស់ការ ទទួលទានស្រាទំពាំងបាយជូរ ឬ ស្រាមួយកែវជាមួយអាហារ ពេលល្ងាចបានបង្ហាញថា អាចធ្វើឲ្យកម្រិតកូលេស្តេរ៉ូលល្អកើនឡើង ហើយធ្វើឲ្យគ្រោះថ្នាក់ នៃជម្ងឺគាំងបេះដូងមានការថយចុះ។ ទោះបីដូច្នេះក្តី សូមកុំពិសារច្រើនឲ្យសោះ ព្រោះការពិសារច្រើន ជ្រុលនឹងធ្វើឲ្យគ្រោះថ្នាក់នៃជម្ងឺបេះដូងកើនឡើង។ ២ផ្លែអាវូកាដូពេលបានឃើញថាជាតិខ្លាញ់មិនធ្វើឲ្យឆ្អែត ដែលមាននៅក្នុងផ្លែអាវូកាដូ អាចបញ្ចុះកម្រិតកូលេស្តេរ៉ូលអាក្រក់ LDLS និងបង្កើនកម្រិតកូលេស្តេរ៉ូលល្អ HDLS ពិសេសនៅក្នុងខ្លួនមនុស្ស ដែលមានកម្រិតកូលេស្តេរ៉ូលខ្ពស់គួរសម។ ៣បារលីបារលីជាធញ្ញជាតិម៉្យាង ដែលគេយកមក...
ព្រះសីហនុ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅ តែមួយគត់ របស់កម្ពុជា បាននិងកំពុងដើរតួនាទី យ៉ាងសំខាន់ ក្នុងការរួមចំណែក ដល់អភិវឌ្ឍ ប្រទេសជាតិ។ នាឱកាសអញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ នាព្រឹកថ្ងៃទី១២ ខែកញ្ញា...
បរទេស៖ គណបក្សភឿថៃ ដែលកំពុងកាន់អំណាច គឺប្រឈមមុខនឹង ការគំរាមកំហែង ចំពោះការរំលាយចោល បន្ទាប់ពីប្រធានគណបក្ស Thai Pakdee លោក Warong Dechgitvigrom បានស្នើឱ្យគណៈកម្មការរៀបចំការបោះឆ្នោត (EC) ស៊ើបអង្កេតថាតើអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គ្រប់គ្រងគណបក្សដោយខុសច្បាប់ឬយ៉ាងណា។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ក្រុងវ៉ាស៊ីនតោនចង់ឃើញទីក្រុងគៀវ យកឈ្នះជម្លោះប្រឆាំង នឹងទីក្រុងមូស្គូ ហើយចូលរួមជាមួយអង្គការណាតូ។ លោកBlinken កំពុងធ្វើទស្សនកិច្ច នៅទីក្រុងគៀវជាមួយ សមភាគីអង់គ្លេស របស់គាត់គឺលោក David Lammy ដើម្បីរំលឹកឡើងវិញនូវការគាំទ្រ របស់អង់គ្លេស...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា អ៊ីរ៉ង់មិនបានផ្គត់ផ្គង់ មីស៊ីលផ្លោងឱ្យរុស្ស៊ីទេ បើទោះបីជាអ្វីដែល ក្រុមប្រទេសដែលចូលចិត្ត ប្រើប្រាស់ទណ្ឌកម្ម នៅលោកខាងលិច តែងតែបានអះអាងក៏ដោយ ។ ប្រភពដដែលបានសរសេរទៀតថា កាលពីថ្ងៃអង្គារ អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន...
ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដើមសប្ដាហ៍កន្លងទៅនេះ សភាពការណ៍ នៅភាពស្ងប់ស្ងាត់ ស្របពេល ដែលក្រសួងមហាផៃ្ទ បានចេញសេចក្តីប្រកាសបដិសេធ និងថ្កោលទោសយ៉ាង ដាច់អហង្ការ ចំពោះក្រុមជ្រុលនិយមក្រៅប្រទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ...
យូអិន៖ អង្គការសហប្រជាជាតិ បានធ្វើការតវ៉ាប្រឆាំង នឹងកងកម្លាំងអ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា ដែលរារាំងអស់រយៈពេល ៧ម៉ោងកន្លះ និងបានបាញ់ប្រហារទៅលើក្បួន រថយន្តរបស់អង្គការសហប្រជាជាតិ។ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យ របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានឲ្យដឹងថា “យើងបានតវ៉ា” ហើយខ្ញុំគិតថា ពួកយើងបានទាក់ទង ជាមួយមន្ត្រីអ៊ីស្រាអែលជាច្រើន...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងថា ប្រទេសនេះកំពុងផ្លាស់ប្តូរទិសដៅ នៃយុទ្ធនាការយោធារបស់ខ្លួន ទៅកាន់ប្រទេសលីបង់ ខណៈយុទ្ធនាការនៅតំបន់ហ្គាហ្សា ជិតដល់ទីបញ្ចប់។ លោកបានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ព្រំដែនអ៊ីស្រាអែល-លីបង់ ជាកន្លែងដែលលោកបាន ទទួលការសង្ខេបអំពី សមយុទ្ធយោធានាពេលថ្មីៗនេះ ដែលជាសមរភូមិនៅក្នុងទឹកដីលីបង់។ សេចក្តីថ្លែងការណ៍មួយពីការិយាល័យ របស់លោក បានឲ្យដឹងថា “យើងកំពុងផ្លាស់ប្តូរទិសដៅទៅភាគខាងជើង...
ភ្នំពេញ ៖ ដោយអនុវត្តតាមបទដ្ឋាន គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងមហាផៃ្ទ បានជំរុញការផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពបានចំនួន ២,៥៦៤លើក និងមានអ្នកចូលរួមចំនួន៩៥,៧៦៦នាក់ ទូទាំង ២៥រាជធានី-ខេត្ត ។ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ ក្រុមហ៊ុន Camko Motor និង Camko Infracore របស់សាធារណរដ្ឋកូរ៉េ បានបង្ហាញបំណង ចាប់ផ្ដើមដំឡើង រថយន្តអគ្គិសនី នៅកម្ពុជានាពេលខាងមុខ ។ ការបង្ហាញបំណងនេះ ធ្វើឡើងនៅក្នុងជំនួប អាហារថ្ងៃត្រង់ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១១...