ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
កំពង់ចាម ៖ លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហម ខេត្តកំពង់ចាម តំណាងឲ្យលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា នៅរសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០៤ នេះ បានដឹកនាំក្រុមប្រតិបត្តិសាខា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនអ្នកស្រី អេល ម៉េត អាយុ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើកំហុសបន្ថែមទៀត ក្នុងការបន្តធ្វើនយោបាយ លើបញ្ហាពាណិជ្ជកម្ម និងការដំឡើងពន្ធលើផលិតផលចិន ដែលនឹងធ្វើឱ្យមានការ ខាតបង់កាន់តែច្រើនលើក្រុមហ៊ុន និងអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក។ លោក Wang បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំ ឱ្យធ្វើអត្ថាធិប្បាយលើការដំឡើង ពន្ធរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះលើរថយន្តអគ្គិសនីរបស់ចិន និងផលិតផលផ្សេងទៀត។...
ភ្នំពេញ ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានប្រារព្ធខួបលើកទី១៩ឆ្នាំនៃការបង្កើតវិទ្យាស្ថាន ដែលបាននិងកំពុងផ្តល់ ការបណ្តុះបណ្តាលធនធាន មនុស្សបច្ចេកទេសគ្រប់កម្រិត ជូនសង្គមជាតិ ។ កម្មវិធីនេះមានការចូលរួមក្រោម អធិបតីភាពលោក ប៉ុក ប៉ាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតំណាងលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
ភ្នំពេញ ៖ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៩ ឧសភា ១៩៤៥-១៦ ឧសភា ២០២៤, នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងរលឹកដល់គុណូបការៈបុព្វបុរស រៀមច្បង យុទ្ធជន យុទ្ធនារី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសរំលឹក នូវឧបសគ្គដែលកម្ពុជា ធ្លាប់ឆ្លងកាត់ពេលដែលវៀតណាម ធ្វើមកលើកម្ពុជា ដោយបានបិទគ្រប់ច្រកឆ្លងកាត់ជាមួយគ្នា នាំឱ្យកម្ពុជាកកស្ទះទំនិញ និងខាតបង់ជាច្រើន ទើបបានជាសម្តេច ឱ្យមើលឱ្យហួសពី ព្រំដែន នៃផលចំណេញ ខាងសេដ្ឋកិច្ច និងសង្គម ទៅជាផលចំណេញ នៃឯករាជ្យភាពខាងនយោបាយ លើបញ្ហាការដឹកជញ្ជូនផ្លូវទឹក...
បរទេស៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានសាទរចំពោះទំនាក់ទំនងជាមួយទីក្រុងមូស្គូថាជា “គំរូនៃទំនាក់ទំនងរវាងមហាអំណាច” ខណៈដែលលោកបានជួបជាមួយសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ក្នុងទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍។ មេដឹកនាំរុស្ស៊ីក៏បាននិយាយ អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់ថា ចិនរុស្ស៊ីមិនមែនជាការ គំរាមកំហែងដល់ប្រទេសដទៃឡើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ភ្នំពេញ ៖ កម្ពុជា បានកំណត់យកកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ឱ្យបានអតិបរិមានៅសូន្យ នៅឆ្នាំ២០៥០ តាមរយៈការបង្កើនគម្របព្រៃឈើ ឱ្យបាន៦០% ដោយបណ្តុះ និងចែកកូនឈើ ឱ្យបាន ១លានដើម ជូនដល់សាធារណជន ដាំដោយឥតគិតថ្លៃ ។ នាឱកាសអញ្ជើញជាអធិបតី បើកវេទិកា ស្តីពីសកម្មភាពអាកាសធាតុសាកល ២០២៤ នៅថ្ងៃទី១៦ ខែ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃ១៦ ឧសភានេះ បានអញ្ជើញជួបលោក យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។...
សាធារណរដ្ឋកូរ៉េ ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ចាង វ៉ុងសាម (CHANG Won Sam) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...