ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូ ក្រុមបេសកកម្មបារាំង មកពីទីក្រុងប៉ារីស ដឹកនាំដោយលោក Matthieu Le Grix ប្រធាននាយកដ្ឋាន ទទួលបន្ទុកការងារកសិកម្ម...
គែរ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ថា អ៊ីស្រាអ៊ែល បានប្រកាសអំពីការបាត់បង់ ការប្រយុទ្ធដ៏អាក្រក់បំផុត របស់ខ្លួននៅក្នុងរយៈពេលជាង១ខែគិតថ្ងៃពុធ ក្រោយពីការវាយឆ្មក់ នៅតំបន់បំផ្លិចបំផ្លាញនៃតំបន់ហ្គាហ្សា និងប្រឈមមុខ នឹងភាពឯកោខាងផ្នែកការទូត កាន់តែខ្លាំងឡើងៗ ខណៈដែលការស្លាប់របស់ជនស៊ីវិល បានកើនឡើង ហើយមហន្តរាយមនុស្សធម៌កាន់តែអាក្រក់ នៅក្នុងទឹកដីប៉ាឡេស្ទីន ។ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា កំពុងបន្តកើតមានឡើង...
ភ្នំពេញ ៖ បន្ទាប់ពីរដ្ឋសភាពបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តឲ្យក្លាយជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាណត្តិថ្មីនៃរដ្ឋសភា លោក ប្រាជ្ញ ចន្ទ បានប្ដេជ្ញាបន្តបេសកកម្ម រៀបចំចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត អសកលចំនួន២ ក្នុងឆ្នាំ២០២៤ ខាងមុខនេះ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤...
បរទេស ៖ យោងតាម ការចេញផ្សាយ របស់ RT អធិការបតី Olaf Scholz បានព្រមាននៅក្នុង សេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាល ទៅកាន់សភាកាលពីថ្ងៃពុធថា ប្រទេសអាល្លឺម៉ង់ ប្រហែលជាត្រូវប្រកាសភាព អាសន្នដើម្បីផ្តល់ជំនួយបន្ថែម ដល់ទីក្រុងគៀវនៅឆ្នាំក្រោយ ប្រសិនបើស្ថានការណ៍ នៅអ៊ុយក្រែន កាន់តែអាក្រក់ទៅៗ។ ទោះបីជាយ៉ាងណាក្តីភ្លាមៗ ខាងគណបក្សប្រឆាំងបានចាត់ទុកផែនការ...
អូស្លូ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ថា រដ្ឋាភិបាលណ័រវេសន៍បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃពុធ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅដល់ទីក្រុង Oslo ដើម្បីបំពេញទស្សនកិច្ច នៅក្នុងប្រទេសណ័រវេសន៍ ។លោក Jonas Gahr Store នាយករដ្ឋមន្រ្តីណ័រវេសន៍...
ភ្នំពេញ ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ផ្តល់អាហារូបករណ៍ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ៦០០នាក់ លើមុខជំនាញសំខាន់ៗចំនួន ៨ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដែលអ្នកសារព័ត៌មានទទួលបាន។ បើតាមមជ្ឈមណ្ឌល បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញចំនួន ៨មានដូចជា...
បរទេស ៖ ប្រទេសចិនគ្រោងនឹងនាំចូលផ្លែឈើកាន់តែច្រើន ថែមទៀតពីវៀតណាម ខណៈដែលប្រទេសទាំងពីរ ស្វែងរកការបង្កើនពាណិជ្ជកម្ម បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ របស់អគ្គលេខាបក្ស និងជាប្រធានាធិបតី គឺលោក ស៊ី ជិនពីង។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសចិន កាលពីថ្ងៃពុធបានបង្កើត ពិធីសារមួយជាមួយប្រទេសវៀតណាម...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើការព្រមានថា ទីក្រុងវ៉ាស៊ីនតោន កំពុងខិតជិតដល់ទីបញ្ចប់ នៃសមត្ថភាពរបស់ខ្លួន ក្នុងការផ្តល់ជំនួយយោធា ដល់ទីក្រុងគៀវ។ក្នុងនោះផងដែរលោក ក៏បានអំពាវនាវឲ្យសមាជិកសភា ឱ្យអនុម័តជំនួយបន្ថែមទៀត សម្រាប់អ៊ុយក្រែន មុនពេលសភាចូលទៅក្នុងការឈប់សម្រាក ក្នុងរយៈពេលមិនដល់មួយ សប្តាហ៍ទៀតឡើយ។ គួរឲ្យដឹងដែរថាការបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីលោក...
បរទេស៖ លោក Dmitry Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានទទូចនៅក្នុង បទសម្ភាសន៍ជាមួយ Politicoថាមេដឹកនាំសហភាពអឺរ៉ុប គួរតែឈប់សម្លឹងមើល ទៅទីក្រុងវ៉ាស៊ីនតោន នៅពេលធ្វើការសម្រេចចិត្តទាក់ទង នឹងការបន្តគាំទ្រ ដល់ទីក្រុងគៀវ។ សេចក្តីថ្លែងការណ៍ របស់លោកបានធ្វើឡើងមុន កិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ក្នុងអំឡុងពេល ដែលមេដឹកនាំនឹងពិភាក្សា អំពីការចាប់ផ្តើមដែលអាចកើតមាន...
កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០០១ ប្រទេសចិន បានចូលជាសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ជាផ្លូវការដែលបានក្លាយជារដ្ឋសមាជិក ទី ១៤៣ នៃអង្គការ WTO ។ នេះគឺជាព្រឹត្តិការណ៍ ជានិមិត្តសញ្ញាមួយ ក្នុងដំណើរអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាសញ្ញាកត់សម្គាល់ថា អ្នកផលិតនិង អ្នកប្រើប្រាស់ចំនួនជិត...