ម៉ូស្គូ៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើង កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចសន្ទនាដ៏ទូលំទូលាយ ជាមួយនឹងសហរដ្ឋអាមេរិក ជាពិសេសដោយសារ តែការកើនឡើងកង្វល់កាន់តែខ្លាំង ពីសន្តិសុខពិភពលោក ។លោក Peskov បានបញ្ជាក់ថា “ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា យើងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសន្ទនា ជាមួយសហរដ្ឋអាមេរិក…...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការផ្តល់កម្ចីអនឡាញខុសច្បាប់ (Loan Shark) សំដៅលើការផ្តល់ប្រាក់កម្ចីតាមអនឡាញ ដោយឧក្រិដ្ឋជនជាក្រុមចាត់តាំង ដែលកម្ចីទាំងនោះតម្រូវឱ្យជនរងគ្រោះផ្តល់នូវព័ត៌មាន ដូចជា រូបភាព វីដេអូ ព័ត៌មានបុគ្គល និងកម្រៃសេវារដ្ឋបាលជាដើម។ ថ្មីៗនេះ មន្ត្រីជំនាញ នៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រង ដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃសុក្រថា កងទ័ពអ៊ុយក្រែន ប្រមាណជាង៥២.០០០នាក់ ត្រូវបានបណ្តុះបណ្តាល ស្ថិតក្រោមបេសកកម្មជំនួយយោធា របស់សហភាពអឺរ៉ុប ហៅថា (EUMAM) ។ ក្រសួងការពារជាតិ របស់ប្រទេសអ៊ុយក្រែនបានឲ្យដឹងថា ទាហាន ពលទាហាន និងនាយទាហានរបស់អ៊ុយក្រែនបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ ។ លោក Oleksandr...
បរទេស៖ យោងតាមសាជីវកម្ម គ្រប់គ្រងជើងហោះហើរវៀតណាម បានឱ្យដឹងថា អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ត្រូវបានផ្អាកពីការងារ ជាបណ្តោះអាសន្ន ចំពោះការអនុញ្ញាតឱ្យយន្តហោះពីរគ្រឿង ដែលហោះហើរនៅក្នុងតំបន់ ដែលមានហានិភ័យនៃការប៉ះទង្គិច ។ នេះបើយោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ នាថ្ងៃទី ២១ មិថុនា តំណាងសាជីវកម្មគ្រប់គ្រង ចរាចរណ៍ផ្លូវអាកាសវៀតណាម...
បរទេស៖ អនុអធិការបតីអាល្លឺម៉ង់ លោក Robert Habeck ដែលជារដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុរបស់ប្រទេសអាល្លឺម៉ង់ ត្រូវបានគេរាយការណ៍ថា បានបរាជ័យ ក្នុងការជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang ក្នុងអំឡុងពេលដំណើរទស្សនកិច្ច រយៈពេលបីថ្ងៃ របស់លោកទៅកាន់ប្រទេសចិន ចំពេលមានភាពតានតឹង ផ្នែកសេដ្ឋកិច្ចកើនឡើង ដែលប្រថុយនឹងបង្ក ឱ្យមានសង្រ្គាមពាណិជ្ជកម្ម។ យោងតាមសារព័ត៌មាន RT...
បរទេស៖ នាយករដ្ឋមន្រ្តី Viktor Orban បាននិយាយថា សហរដ្ឋអាមេរិក ហាក់ដូចជាមានបំណងបន្តប្រយុទ្ធ ជាមួយរុស្ស៊ីនៅអ៊ុយក្រែន ហើយសង្ឃឹមថានឹងឈ្នះ ប៉ុន្តែប្រទេសហុងគ្រីកំពុងធ្វើសកម្មភាពដើម្បីប្រឆាំង នឹងគោលនយោបាយបំផ្លិចបំផ្លាញនេះ នេះបើតាមនាយករដ្ឋមន្ត្រី Viktor Orban បាននិយាយ ។ គូប្រជែងសំឡេង នៃវិធីសាស្រ្តលោកខាងលិច ចំពោះជម្លោះអ៊ុយក្រែនបានសម្តែងការរិះគន់ថ្មីៗ ក្នុងអំឡុងពេលសម្ភាសន៍ប្រចាំសប្តាហ៍នៅវិទ្យុ Kossuth នៅថ្ងៃសុក្រ...
បរទេស៖ ចំនួនចំណាប់ខ្មាំងអ៊ីស្រាអែល នៅមានជីវិត និងត្រូវបានក្រុមហាម៉ាសចាប់ឃុំខ្លួននៅតំបន់ហ្គាហ្សា អាចមានកម្រិតទាបត្រឹមចំនួន ៥០នាក់ប៉ុណ្ណោះ ។ នេះបើតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តី មន្ត្រីសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមប្រដាប់អាវុធរបស់ក្រុមប៉ាឡេស្ទីនបានចាប់មនុស្ស ២៥១...
ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ថា វៀតណាម និងរុស្ស៊ីបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន ហើយបានព្រមព្រៀងគ្នា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយរបស់ពួកគេ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសវៀតណាម។ ក្នុងដំណើរទស្សនកិច្ចនេះ លោកពូទីនបានពិភាក្សាជាមួយសមភាគី វៀតណាមលោក To Lam ហើយអ្នកទាំងពីរបានធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាលើឯកសារកិច្ច...
ហ្សឺណែវ៖ អ្នកជំនាញអង្គការ សហប្រជាជាតិ ជាង ៣០នាក់ បានអំពាវនាវឱ្យរដ្ឋ និងក្រុមហ៊ុននានា បញ្ឈប់ការផ្ទេរអាវុធ និងគ្រាប់រំសេវទៅកាន់ប្រទេស អ៊ីស្រាអែល នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អ្នកជំនាញបានឲ្យដឹងថា ការផ្ទេរបែបនេះអាចជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ និងហានិភ័យ នៃភាពស្មុគស្មាញរបស់រដ្ឋ នៅក្នុងឧក្រិដ្ឋកម្មអន្តរជាតិ ដែលអាចរាប់បញ្ចូល ទាំងអំពើប្រល័យពូជសាសន៍ផងដែរ។...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា បច្ចេកវិទ្យាឌីជីថលផ្តល់នូវឱកាសមិនគួរឱ្យជឿ ដើម្បីបង្កើតអនាគតដ៏ត្រឹមត្រូវ ស្មើភាព និរន្តរភាព និងសន្តិភាព សម្រាប់ទាំងអស់គ្នា ប៉ុន្តែសកម្មភាពព្យាបាទតាមអ៊ិនធរណិត បានបំផ្លាញទំនុកចិត្ត ជំរុញភាពតានតឹង និងការសាបព្រួសគ្រាប់ពូជនៃអំពើហិង្សា និងជម្លោះ។ លោក Guterres បានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់កិច្ចពិភាក្សាកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពី “ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ...