“ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន គឺជាពេលវេលា ដ៏ល្អប្រសើរ ដើម្បីលាឆ្នាំចាស់ និងស្វាគមន៍ឆ្នាំថ្មី ពិធីបុណ្យនេះ តែងតែអាចនាំមកនូវ សេចក្តីប្រាថ្នាថ្មី ដល់ប្រជាជន ។ ” ប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិន បង្ហាញពីស្នូល នៃវប្បធម៌ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ។ នៅប្រទេសចិន ដែល...
ភ្នំពេញ៖ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១០ កុម្ភៈ បានឲ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីនេះ។...
ភ្នំពេញ ៖ លោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំប្រទេសថៃ ឡាវ និងកម្ពុជា បានថ្លែងថា កាណាដា មានជំនាញបច្ចេកទេស ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ មិនធ្វើឲ្យបរិស្ថានរង ផលប៉ះពាល់ធ្ងន់ធ្ងរ ដែលអាចផ្តល់ប្រឹក្សាឲ្យកម្ពុជាបាន។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Sarah Taylor នាថ្ងៃទី១០ កុម្ភៈ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការកំណត់អត្រា ការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចី ឆ្នាំ២០២១ ដោយផ្អែកលើការ គណនាមធ្យមភាព នៃមធ្យមភាគ អត្រាការប្រាក់ឲ្យខ្ចីប្រចាំឆ្នាំរបស់ធនាគារពាណិជ្ជធំៗ ក្នុងស្រុក ចំនួន១០ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១០ កុម្ភៈ នេះ បានបញ្ជាក់ថា អត្រាការប្រាក់ ៨,៨៧ភាគរយ ក្នុង១ឆ្នាំ...
បរទេស៖ សភារបស់ប្រទេស ស្លូវ៉ាគី បានអនុម័តលើសន្ធិសញ្ញាការពារជាតិ ដែលមានលក្ខណៈ ប៉ូលមួយ ដែលសហរដ្ឋអាមេរិក នឹងប្រើប្រាស់មូលដ្ឋានទ័ពអាកាស Malacky-Kuchyna និង Sliac របស់ប្រទេសនេះ សម្រាប់រយៈពេល ១០ ឆ្នាំ និងបង់ប្រាក់ចំនួន ១០០ លានដុល្លារដល់រដ្ឋាភិបាលទីក្រុង Bratislava ដើម្បីធ្វើទំនើបកម្មមូលដ្ឋាន ទ័ពអាកាសទាំងពីរនេះ ។...
ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រាប់ប្រជាពលរដ្ឋ ឲ្យត្រៀមខ្លួនជាស្រេច សម្រាប់ការឆ្លើយតបទៅនឹង ការអាចកើនឡើង ជាបន្តបន្ទាប់ នៃការឆ្លងអូមីក្រុង ដើម្បីកុំឲ្យហួសបន្ទាត់ក្រហម ។ យោងតាមលិខិត របស់លោកស្រី ឱ វណ្ណឌីន នាថ្ងៃទី១០ ខែកុម្ភៈ...
ឡុងដ៌ ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានប្រកាសកាលពីថ្ងៃពុធថា លោកគ្រោងនឹងលុបចោល ការរឹតបន្តឹងជំងឺកូវីដ-១៩ ដែលនៅសេសសល់ ទាំងអស់ នៅក្នុងប្រទេសអង់គ្លេសមួយ ខែមុនការគ្រោងទុក ។ ការរឹតបន្តឹងបច្ចុប្បន្ននៃជំងឺកូវីដ-១៩ ត្រូវបានកំណត់ឱ្យផុតកំណត់នៅថ្ងៃទី២៤ ខែមីនា ប៉ុន្តែលោក ចនសុន បានណែនាំថា ច្បាប់អាចផុតកំណត់នៅចុងខែនេះ ។ នាយករដ្ឋមន្ត្រីបានប្រាប់ថា...
យេរ៉ូសាឡឹម ៖ ក្រសួងដឹកជញ្ជូន និងសុវត្ថិភាពផ្លូវថ្នល់ របស់អ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃពុធថា វិញ្ញាបនប័ត្រដំបូង របស់ប្រទេស សម្រាប់យានជំនិះគ្មាន មនុស្សបើក (UAVs) ដើម្បីប្រតិបត្តិការ នៅក្នុងដែនអាកាសស៊ីវិល។ វិញ្ញាបនប័ត្រនេះ ត្រូវបានចេញដោយអាជ្ញាធរ អាកាសចរណ៍ស៊ីវិល អ៊ីស្រាអែល (CAA) ដល់ប្រព័ន្ធគ្មាន មនុស្សបើក Hermes Starliner...
ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសមរវាងលោក ហ្វង់ស្វ័រ ហ្គ្រូសឌីឌ្យេ (François Grosdidier) អភិបាលក្រុងម៉េស (Metz) នៃប្រទេសបារាំង និងលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ទីក្រុងទាំងពីរ គ្រោងនឹងចងសម្ព័ន្ធមេត្រីភាព ជាមួយគ្នានៅពេលដ៏ខ្លី ខាងមុខនេះ...
បរទេស ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស លោក Andrey Kelin បាន ប្រាប់សារព័ត៌មាន RT នៅក្នុងបទសម្ភាសន៍ មួយកាលពីថ្ងៃពុធថា ចក្រភពអង់គ្លេសកំពុង “ឈ្លក់វង្វេង” ជាមួយអ៊ុយក្រែន ដែលកំពុងជញ្ជក់ យកប្រាក់ពីអង់គ្លេស និងសហភាពអឺរ៉ុបយ៉ាងច្រើន ដែលអាចប្រើប្រាស់សម្រាប់តម្រូវ ការក្នុងស្រុករបស់ពួកគេផ្ទាល់។ យោងតាមសារព័ត៌មាន...