ភ្នំពេញ ៖ ក្រុមកីឡាការិនីបាល់បោះរទេះ ជនពិកាកម្ពុជា ឈ្នះមេដាយមាសលើ វិញ្ញាសា ៣ទល់៣ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា។
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែង ប្រកាសថា ជំហររាជរដ្ឋាភិបាលកម្ពុជា គឺមិនលុបចោល នូវរបាយការណ៍ហិរញ្ញវត្ថុ ចំពោះអង្គការក្រៅរដ្ឋាភិបាល ឬសមាគមនានានោះទេ ខណៈអង្គការខ្លះទទួលលុយពីបរទេស មកធ្វើបាតុកម្មនៅប្រទេសកម្ពុជា។ នាឱកាសអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយ កម្មករនិយោជិត ក្នុងសួនឧស្សាហកម្មខេមតុន ស្ថិតក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ បាននិងកំពុងអញ្ជើញ សួរសុខទុក្ខ និង សំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាស ចំនួន១៩ ។...
បរទេស ៖ បុគ្គលិកឧទ្យានជាតិម្នាក់ នៅក្នុងប្រទេសថៃ ត្រូវបានឃុំខ្លួន និងចោទប្រកាន់ បន្ទាប់ពីបានបំពានលើស្ត្រី ជនជាតិលីទុយអានីម្នាក់ និងប៉ុនប៉ងរំលោភនាង នៅជិតកន្លែងចាក់សំរាម ក្នុងស្រុក Si Sawat ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
នាពេលថ្មីៗកន្លងទៅនេះ សភាតំណាងរាស្រ្ត អាមេរិក បានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីពិដានបំណុល ដែលបានផ្អាកដំណើរ ការពិដានបំណុល មានសុពលភាព រហូតដល់ដើមឆ្នាំ២០២៥ ព្រមទាំង បានដាក់កំហិត ទៅលើការចំណាយក្នុងឆ្នាំ សារពើពន្ធ២០២៤ និងឆ្នាំសារ ពើពន្ធ២០២៥ ទៀតផង ។ ប្រការនេះហាក់ដូចជា បានធ្វើឱ្យមនុស្សមិនតិចទេ បានធូរចិត្តខ្លះ ។ ប៉ុន្តែជាបន្តទៀត...
ថ្ងៃទី១ ខែមិថុនា លោកស្រីMao Ning អ្នកនាំពាក្យក្រសួង ការបរទេសចិន បានថ្លែងនៅពេលឆ្លើយសំណួរ និងណែនាំអំពីសភាពការណ៍ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍” ចិននិងអាហ្រ្វិក ចាប់ដៃគ្នាផ្តល់ភាពកក់ក្តៅ ដល់កុមារ” ក្នុងសន្និសីទកាសែត ជាប្រចាំថា ភាគីចិននឹងបន្តប្រកាន់ខ្ជាប់ នូវគោលគំនិត នៃភាពពិតប្រាកដ ភាពស្និទ្ធស្នាលនិងភាពស្មោះត្រង់ ផ្សព្វផ្សាយស្មារតី សហប្រតិបត្តិការដ៏មេត្រីភាព រវាងចិននិងអាហ្រ្វិក ដើម្បីរួមចំណែកថ្មី...
ភ្នំពេញ ៖ បើតាមការផ្សព្វផ្សាយ ពីផេកហ្វេសប៊ុករបស់Cambodia2023 នារសៀលថ្ងៃទី២ មិថុនា នេះ អាស៊ានប៉ារ៉ាហ្គេម ២០២៣ លើការប្រកួតបាល់បោះលើរទេះ វិញ្ញាសានារី ៣ទល់៣ រវាងកម្ពុជា ជាមួយ ហ្វីលីពីន គឺកម្ពុជាបានយកឈ្នះ ហ្វីលីពីន ក្នុងលទ្ធផល ១៤-០៕
បរទេស ៖ ក្រុមប្រឹក្សាការពារជាតិ របស់ប្រទេសថៃ បានប្រកាសផែនការ របស់ខ្លួនក្នុងការកំណត់ រចនាសម្ព័ន្ធកងកម្លាំង ប្រដាប់អាវុធឡើងវិញ ជាការឆ្លើយតបទៅនឹងគណបក្ស Move Forward (MFP) ដែលជំរុញឱ្យមានកំណែទម្រង់យោធា ។ យោងតាមសារព័ត៌មានថៃ បាងកក បុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិថៃ...
ភ្នំពេញ ៖ ក្រោយពីព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ លើកលែងទោសដល់ លោកទុំ ប៊ុនថន ជាអតីតសមាជិកក្រុមប្រឹក្សា សង្កាត់ផ្សារដេប៉ូទី២ កាលពីរាត្រីថ្ងៃ១ មិថុនារួចមក នៅរសៀលថ្ងៃទី២ មិថុនា នេះ លោកត្រូវបានមន្រ្តីពន្ធនាគារសម្រេចដោះលែង ឲ្យមានសេរីភាពវិញហើយពីម៣ ក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។ នេះបើតាមហ្វេសប៊ុករបស់លោក យឹម...
អូស្លូ ៖ លោក Jens Stoltenberg អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានឲ្យដឹងថា លោកកំពុងខិតខំប្រឹងប្រែង ដើម្បីធានាថា ការចូលជាសម្ព័ន្ធមិត្តរបស់ស៊ុយអែត ត្រូវបានបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងតួកគី ក្នុងពេលឆាប់ៗនេះ ដើម្បីសម្រួលដល់ដំណើរការនេះ។ លោកបានធ្វើការ កត់សម្គាល់បែបនេះ នៅក្នុងសន្និសីទ សារព័ត៌មានមួយ បន្ទាប់ពីការបញ្ចប់ នៃ...