ខណៈដែលទិវាពលកម្មអន្តរជាតិ ១ ឧសភាចូលមកដល់ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានតាងនាមគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន ចូលរួមជូនពរ និងសួរសុខទុក្ខយ៉ាងស្មោះ ចំពោះពលករទូទាំងប្រទេសចិន ។ លោក Xi Jinping បានគូសបញ្ជាក់ថា...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានឲ្យដឹងនៅមុនកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃចន្ទថា លោកនឹងមិនអនុញ្ញាតឱ្យប្រទេសរបស់លោកត្រូវបានប្រើប្រាស់ជា “ទីតាំងសម្រាប់សកម្មភាពយោធាណាមួយឡើយ” ខណៈដែលភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កើនឡើងជុំវិញច្រកសមុទ្រតៃវ៉ាន់។ មេដឹកនាំប្រទេសអាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងថានឹងពិភាក្សាជាមួយលោក បៃដិន អំពី “លក្ខខណ្ឌវិវត្ត” នៃសន្ធិសញ្ញាការពារជាតិ ដែលមានអាយុកាលរាប់ទសវត្សរ៍របស់ប្រទេសរបស់លោក ជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។...
បរទេស៖ សារព័ត៌មាន NBC News បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកបីនាក់ ដែលមិនបញ្ចេញឈ្មោះថា យោធាអាមេរិកបាននឹងកំពុងតាមដាន វត្ថុហោះមួយទៀត នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ហើយអ្វី ដែលត្រូវបានគេពណ៌នាថាជា “ប៉េងប៉ោងអាថ៌កំបាំង” បានហោះកាត់កោះហាវ៉ៃ ហើយបច្ចុប្បន្នកំពុងធ្វើដំណើរឆ្ពោះទៅប្រទេសម៉ិកស៊ិក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ នាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិតរថយន្តប្រណីត Mercedes-Benz បានប្រាប់ឱ្យដឹង កាលពីថ្ងៃអាទិត្យថា ការកាត់ទំនាក់ទំនងជាមួយប្រទេសចិន គឺនឹងធ្វើឱ្យឧស្សាហកម្មភាគច្រើន របស់ប្រទេសអាល្លឺម៉ង់ ប្រឈមនឹងហានិភ័យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Ola Kaellenius នាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិតរថយន្តប្រណីត...
ភ្នំពេញ ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ តំណាងលោក នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដឹកនាំប្រតិភូកងទ័ពជើងទឹកកម្ពុជា អញ្ជើញចូលរួមពិព័រណ៌ការពារលម្ហសមុទ្រ អន្តរជាតិអាស៊ី(IMDEX)...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការផ្ដល់គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព» ពីអង្គការពុទ្ធសាសនិកពិភពលោក និងសកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង នៃសាធារណរដ្ឋឥណ្ឌូនេស៊ី គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់សម្តេច និងប្រជាជនខ្មែរ។ នាឱកាសអញ្ជើញទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្របណ្ឌិតកិត្តិយស...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានយល់ព្រមជាមួយសមភាគីហ្វីលីពីនលោក Ferdinand Marcos Jr. ដើម្បីបង្កើត “ទម្រង់កិច្ចសហប្រតិបត្តិការត្រីភាគី” ជាមួយប្រទេសជប៉ុន ប្រឆាំងនឹងផ្ទៃខាងក្រោយនៃសកម្មភាពយោធាឈ្លានពានរបស់ចិន នៅជុំវិញកោះតៃវ៉ាន់ និងផ្នែកផ្សេងទៀតនៃឥណ្ឌូប៉ាស៊ីហ្វិក។ នៅពេលដែលសហរដ្ឋអាមេរិក បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងប្រទេសចិនពីការពង្រីក ឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់នោះ ប្រធានាធិបតី បានយល់ព្រមលើគោលការណ៍ ណែនាំការពារទ្វេភាគីថ្មី...
ភ្នំពេញ ៖ ក្នុងថ្ងៃដ៏អស្ចារ្យ ទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និង«បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ » ពីសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានយកឱកាសនេះ លើកពីទីក្រុងភ្នំពេញ ដែលមានអាយុកាល រាប់រយឆ្នាំថា ភ្នំពេញ គឺជាជាទីក្រុងប្រវត្តិសាស្ត្រ និងសំបូរ ទៅដោយវប្បធម៌...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់កីឡាករគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងសីលធម៌ នៃការប្រកួត ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ នៃការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។ ក្នុងពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា កម្ពុជា រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាពេលនេះ មិនមែនដើម្បីលុយឡើយ គឺជាការបើកឱកាសឲ្យពិភពលោកស្គាល់កម្ពុជា កាន់តែច្បាស់បន្ថែមទៀត។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា មុនចូលរួមប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ...