ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បំពេញទស្សនកិច្ចជាលើកដំបូង នៅទីស្នាក់ការបក្សភឿថៃ

Xinhua

បាងកក ៖ កាលពីរសៀលថ្ងៃអង្គារ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃឡង់ដ៏ បានទៅបំពេញទស្សនកិច្ច ជាលើកដំបូង ទៅកាន់ទីស្នាក់ការកណ្តាល គណបក្សភឿថៃ ដែលកាន់អំណាចក្នុងរយៈពេល១៧ឆ្នាំ ដើម្បីជួបជាមួយសមាជិករបស់គណបក្សនៅទីនោះ ។
អ្នកគាំទ្រប្រមាណ១៥០នាក់ ពាក់អាវក្រហមបានប្រមូលផ្តុំគ្នា នៅមុខអគារទីស្នាក់ការ ដើម្បីស្វាគមន៍ដល់ការធ្វើដំណើរ របស់លោក ថាក់ស៊ីន ។ នៅគ្រាដែលគាត់មកដល់ គាត់ត្រូវបានស្វាគមន៍ ដោយការអបអរសាទរ និងផ្កាកុលាបក្រហម ។

លោក ថាក់ស៊ីន បានបង្កើតគណបក្សថៃ រ៉ាក់ថៃ ដែលជាអ្នកកាន់តំណែងមុន នៃគណបក្សភឿថៃ ដោយមានកូនស្រីពៅ របស់គាត់គឺលោកស្រី Paetongtarn Shinawatra ជាមេដឹកនាំបច្ចុប្បន្ន ។

ក្រោយមកលោកស្រី Paetongtarn បានលើកឡើងថា ឪពុករបស់លោកស្រី មានសេចក្តីសោមនស្សរីករាយ បន្ទាប់ពីដំណើរទស្សនកិច្ច លើកដំបូងទៅកាន់ទីស្នាក់ការ គណបក្សក្នុងរយៈពេល១៧ឆ្នាំ។ លោកស្រីបានលើកឡើងថា “គាត់ហាក់បីដូចជាសប្បាយចិត្តដូចបានត្រឡប់មកផ្ទះវិញ” ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មកថា នាយករដ្ឋមន្ត្រីថៃឡង់ដ៏ លោក Srettha Thavisin ធ្លាប់បានថ្លែងថា លោកនឹងមិនមកជួបលោក ថាក់ស៊ីន ដោយសារកាតព្វកិច្ចផ្សេងទៀត ។

គួរបញ្ជាក់ថា កាលពីដើមខែនេះ លោក ថាក់ស៊ីន បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពីការចាក ចេញពីការឃុំខ្លួន ដោយការដោះលែងនៅក្នុងខែកុម្ភៈ បន្ទាប់មកដំណើរកម្សាន្តរយៈពេល៣ថ្ងៃ ទៅកាន់ស្រុកកំណើតរបស់គាត់នៅ ខេត្តឈៀងម៉ៃភាគខាងជើង ។

អតីតនាយករដ្ឋមន្ត្រីវ័យ៧៤ឆ្នាំរូបនេះបានវិលត្រឡប់ មកប្រទេសថៃឡង់ដ៏ ពីការនិរទេសដោយខ្លួនឯង កាលពីឆ្នាំមុនហើយត្រូវបានកាត់ទោស ពីបទចោទប្រកាន់ជាច្រើន ។ បើតាមរដ្ឋាភិបាលថៃឡង់ដ៏ គាត់មានសិទ្ធិនៅក្រៅឃុំ ខណៈគាត់មានវ័យជាង៧០ឆ្នាំ និងមានជំងឺធ្ងន់ធ្ងរ ។

គេបានដឹងថា លោក ថាក់ស៊ីន បានបម្រើការជានាយករដ្ឋមន្ត្រីនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះពីឆ្នាំ២០០១ដល់ឆ្នាំ ២០០៦ ហើយបាននិរទេសខ្លួន នៅក្រៅប្រទេសចាប់តាំងពីឆ្នាំ២០០៨ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top