តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសការអះអាង របស់សហរដ្ឋអាមេរិក ចំពោះការគាំទ្រស្ត្រីអ៊ីរ៉ង់ ដោយលើកឡើងថា ពួកគេត្រូវបាន រងផលប៉ះពាល់ស្មើគ្នា ដោយការដាក់ទណ្ឌកម្មឯកតោភាគី រយៈពេលវែង របស់ទីក្រុងវ៉ាស៊ីនតោន លើទីក្រុងតេអេរ៉ង់។ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់អ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Nasser Kanaani បានឲ្យដឹងក្នុងសន្និសីទ សារព័ត៌មានមួយថា ស្ត្រីមិនត្រូវបាន...
តេអេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានដាក់ទណ្ឌកម្មថ្មីលើបុគ្គល និងស្ថាប័នមួយចំនួន មកពីសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស សម្រាប់ “ការគាំទ្រដោយចេតនា ចំពោះក្រុមភេរវករ និងក្រុមភេរវករ” ប្រឆាំងនឹងអ៊ីរ៉ង់។ នៅក្នុងសេចក្តី ថ្លែងការណ៍ចំនួនពីរ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ខ្លួន ក្រសួងបានឲ្យដឹងថា ខ្លួនដាក់ទណ្ឌកម្មមន្ត្រី និងស្ថាប័ន របស់សហភាពអឺរ៉ុប និងអង់គ្លេស សម្រាប់សកម្មភាព...
ព្រុចសែល ៖ លោក Fatih Birol នាយកប្រតិបត្តិ នៃទីភ្នាក់ងារ ថាមពលអន្តរជាតិ (IEA) បានឲ្យដឹងថា សហភាពអឺរ៉ុប អាចប្រឈម នឹងការខ្វះខាតឧស្ម័នធម្មជាតិ ជិត ៣០ ពាន់លានម៉ែត្រគូប (bcm) នៅឆ្នាំ២០២៣ ។ លោកបានបង្ហាញរបាយការណ៍មួយ ដែលមានចំណងជើងថា “តើធ្វើដូចម្តេច...
កំពង់ចាម ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានសម្រេចអនុវត្តវិធានការថ្មី ជាមួយក្រុមហ៊ុនស៊ីនទ្រី ក្នុងការប្រមូលសំរាម នៅក្នុងក្រុងកំពង់ចាម ឱ្យមានភាពប្រសើរឡើង ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តលើកទី ៤៣ អាណត្តិទី ៣...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យសមត្ថកិច្ច ស្រាវជ្រាវរកជនល្មើស បន្ទាប់ពីសមត្ថកិច្ច បង្ក្រាបបានគ្រឿងញៀនចំនួន ៨០០គីឡូក្រាម នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ។ក្នុងទិវាជាតិប្រឆាំង ការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦...
ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសក្នុងទ្វីបអឺរ៉ុប ជាច្រើនកុះករបានចេញទៅ ទទួលស្វាគមន៍ ចំពោះការអញ្ជើញ មកដល់ប្រទេសប៊ែលហ្សិក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានអាស៊ានឆ្នាំ២០២២ ដើម្បីចូលរួម និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនា...
សម្រាប់ អារ៉ាប៊ីសាអូឌីត អារម្មណ៍របស់ប្រជាជនចិន ជាច្រើនប្រហែលគឺសម្គាល់ថាជា «អាណាចក្រប្រេងឆៅ» ដ៏សែនឆ្ងាយ ។ តាមពិតទៅ ទំនាក់ទំនង រវាងប្រជាជនចិន និងអារ៉ាប៊ីសាអូឌីត មានភាពស៊ីជម្រៅខ្លាំងណាស់ ។ ក្នុងសម័យរាជវង្សហាន ខាងកើត (Donghan, ២៥-២២០) លោក Ganying បេសកជនចិន បានទៅដល់ប្រទេសអារ៉ាប់ នៃឈូងសមុទ្រពែក្ស...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្ដេច ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីទិវាជាតិ ប្រឆាំងការជួះដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់ អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅ អភិវឌ្ឍន៍ជាតិ...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា មានភាពយន្តខ្នាតខ្លី ចំនួន៣៥រឿង បានដាក់ពាក្យប្រកួតប្រជែង មហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ដែលនឹងប្រព្រឹត្តទៅ នៅពាក់កណ្តាលខែធ្នូឆ្នាំ២០២២ ខាងមុខនេះ ។ ថ្លែងក្នុងសន្និសីទ សារព័ត៌មាន ស្តីពីការរៀបចំមហោស្រពជាតិភាព យន្តខ្នាតខ្លីកម្ពុជា លើកទី៣ នៅព្រឹកថ្ងៃទី១២ខែធ្នូ ឆ្នាំ២០២២...
ព្រៃវែង ៖ លោក ចាយ សាមិត្ត រដ្ឋលេខាធិកាក្រសួងបរិស្ថានបានថ្លែងថា ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចជាកម្មវត្ថុ នៅក្នុងការទិញលក់បានឡើយ ។ លោកថា រាល់ការបញ្ជាក់ទទួលស្គាល់ដឹងឮ លើលិខិតទិញលក់ដីនៅក្នុងតំបន់ ការពារធនធានធម្មជាតិ ត្រូវបានមោឃភាពចោល ជាអាសារបង់ ហើយបុគ្គលដែលពាក់ព័ន្ធទាំងអស់ត្រូវ ទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន ។ ការថ្លែងបែបនេះរបស់...