បរទេស ៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសអ៊ីស្រាអែល បានរិះគន់ប្រទេសអ៊ីស្រាអែល ចំពោះការបដិសេធមិនផ្គត់ផ្គង់ទីក្រុងគៀវ ជាមួយនឹងគ្រាប់បែកប្រឆាំងរថក្រោះ និងប្រព័ន្ធការពារមីស៊ីលដ៏ទំនើប ដោយនិយាយថា ពួកគេត្រូវការដើម្បីការពារកងកម្លាំងរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូត អ៊ុយក្រែន លោក Yevgen...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរដល់កម្មករកម្ពុជា ស្រូបយកចំណេះដឹង និងបទពិសោធន៍ ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដើម្បីយកទៅប្រើប្រាស់ ពេលសាងសង់ផ្លូវផ្សេងៗទៀត។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុមិត្តភាព កម្ពុជា-ចិន ស្តីពីការដាក់ឲ្យដំណើរការ សាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នាថ្ងៃទី៧ មិថុនា...
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងជាថ្មីថា កម្ពុជាមិនអនុញ្ញាត ឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួនឡើយ ហើយការធ្វើទំនើបកម្មកំពង់ផែរាម គ្រាន់តែចង់លើកកម្រិតសមត្ថភាពការពារខ្លួន ឲ្យកាន់តែប្រសើរឡើងថែមទៀត គឺគ្មានចេតនាបង្កការគំរាមកំហែង ដល់ប្រទេសណាមួយទេ ។ ករណីមូលដ្ឋានកងទ័ពជើងទឹករាមនេះ មហាអំណាចអាមេរិក បានចោទថាកម្ពុជា បានផ្ដល់មូលដ្ឋានឲ្យកងទ័ពចិន ទោះបីមានការបញ្ជាក់យ៉ាងច្បាស់ៗ...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម និងសហការី រួមជាមួយព្រះសង្ឃ នៃសាលាគណខេត្ត សាលាអនុគណស្រុក បាននិមន្ត និងអញ្ជើញ ប្រគល់ផ្ទះ បន្ទាប់ទី១០ ជាផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការ រវាងសាខាកាកបាទក្រហមខេត្ត និងសាលាគណខេត្ត ជូនជនចាស់ជរាទ័លលំបាក...
ភ្នំពេញ ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា ប្រទេសចិន គ្មានបំណងគ្រប់គ្រងប្រទេសកម្ពុជា ឬប្រទេសណាមួយនោះទេ ហើយផ្ទុយទៅវិញ ចិនមានបំណងប្រាថ្នា ចង់ឲ្យពិភពលោករួបរួមគ្នា ដើម្បីទទួលបានសុភមង្គល។ ក្រោយបញ្ចប់បើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្រោមអធិបតីភាព សម្ដេច ទៀ...
ភ្នំពេញ ៖ បុគ្គលិកផ្នែកលក់ និងថ្នាក់ដឹកនាំ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បានចេញយុទ្ធនាការ “មីជាតិ វិសាលភាពចែកចាយកាន់តែក្បែរអ្នក” ទៅលើទីផ្សារហើយនៅថ្ងៃនេះ ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ជាជំហានដំបូង ជាមួយការបន្ថែមនូវលទ្ធភាព នៃការចែកចាយ ជូនអតិថិជន និង ដៃគូអាជីវកម្ម...
ដាម៉ាស់ ៖ យោងតាមសេចក្តីថ្លែងការណ៍ យោធាមួយបានឲ្យដឹងថា យន្តហោះចម្បាំងស៊ីរី និងរុស្ស៊ីកាលពីថ្ងៃអង្គារ បានធ្វើសមយុទ្ធយោធា ចំពេលមានការបង្កើនការវាយប្រហារ របស់អ៊ីស្រាអែល។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សមយុទ្ធ និងការល្បាត បានធ្វើឡើងនៅជិតតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសស៊ីរី និងនៅក្នុងផ្នែកភាគខាងជើង និងភាគខាងកើត នៃប្រទេសស៊ីរីផងដែរ។ យន្តហោះចម្បាំងរុស្ស៊ី SU-35...
“កិច្ចប្រជុំកំពូល របស់ប្រទេសទ្វីបអាមេរិក លើកនេះ ប្រហែលនឹងក្លាយជាសញ្ញា មួយបង្ហាញថា កម្លាំងដឹកនាំរបស់អាមេរិក នៅតំបន់អាមេរិកឡាទីន បាននិងកំពុងថមថយចុះ ។ ” នេះជាការវាយតម្លៃ របស់ប្រព័ន្ធសារព័ត៌មានមួយ របស់ប្រទេសម៉ិកស៊ិក ។ តាមការកំណត់ កិច្ចប្រជុំកំពូល របស់ប្រទេសទ្វីបអាមេរិកលើកទី ៩ បានបើកធ្វើនៅក្រុង Los Angeles នៃសហរដ្ឋអាមេរិក...
អូតាវ៉ា ៖ ប្រទេសកាណាដា បានបង្កើនការផលិតប្រេងឆៅ និងឧស្ម័នធម្មជាតិ របស់ខ្លួននៅក្នុងខែមីនា ដើម្បីបំពេញតម្រូវការក្នុងស្រុក និងសកលលោក ចំពេលមានភាពមិនច្បាស់លាស់ នៃទីផ្សារដែលបណ្តាលមកពីជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី នេះបើយោងតាមស្ថិតិប្រទេសកាណាដា បានប្រកាសកាលពីថ្ងៃអង្គារ ។ ផលិតកម្មប្រេងឆៅ និងផលិតផលសមមូល បានកើនឡើង ២,៣ភាគរយដល់ ២៤,២លានម៉ែត្រ គូបក្នុងខែមីនា ដែលជាការកើនឡើង...
ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) និងអ្នកនាំពាក្យគណបក្សកាន់អំណាច បានរួមគ្នាផ្ញើសារ ទៅកាន់ក្រុមគណបក្ស នយោបាយដែលជំទាស់លទ្ធផល បោះឆ្នោត ហើយមានបំណងចង់រួបរួមប្រមូលផ្តុំគ្នា ដើម្បីចែករំលែក បទពិសោធន៍ បានជួបប្រទះបញ្ហាក្នុងពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងមកនោះ ចង់ធ្វើអ្វីមួយក៏ធ្វើទៅតែត្រូវ គោរពតាមច្បាប់ត្រឹមត្រូវ ។ គិតមកដល់ថ្ងៃ៨...