ព័ត៌មានជាតិ

សម្តេចធិបតី ផ្ញើសាររំលែកមរណទុក្ខ ជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ប្អូនប្រុសបង្កើត លោក ឃួង ផល្លារិទ្ធ ដែលបានទទួលមរណភាព នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ ។

To Top