តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន Mizan នៃតុលាការអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសុក្រ បានប្រហារជីវិតសមាជិកសំខាន់ៗ ៤នាក់នៃ “ក្រុមបំផ្លិចបំផ្លាញ ដែលជាប់ទាក់ទងនឹង អ៊ីស្រាអែល” ដែលត្រូវបានកាត់ទោស ពីបទបានប្រព្រឹត្ត “សកម្មភាពដ៏ទូលំទូលាយ ប្រឆាំងនឹងសន្តិសុខ របស់ប្រទេសនេះ” ។ របាយការណ៍បានឲ្យដឹងថា ទណ្ឌិតដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជាបុរស ៣នាក់គឺមេខ្លោង Vafa...
ហ្គាហ្សា ៖ ក្រសួងសុខាភិបាលដែលមានមូលដ្ឋាន នៅហ្គាហ្សាបានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិ ប៉ាឡេស្ទីន ១៨៧នាក់ត្រូវបានសម្លាប់ និង ៣១២ នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសនិងដីរបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ ក្រសួងបានបន្ថែមថា វាបានបង្កើនចំនួនអ្នកស្លាប់ សរុបរបស់ប៉ាឡេស្ទីនដល់ ២១,៥០៧នាក់ និងរបួសដល់ ៥៥,៩១៥ ចាប់តាំងពីជម្លោះបានផ្ទុះឡើង...
គៀវ ៖ ប៉ូលិសជាតិបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១២នាក់ បានស្លាប់ និងជាង ៧០នាក់ផ្សេងទៀត បានរងរបួសនៅទូទាំង ប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃសុក្រ នៅក្នុង “ការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនដ៏ធំបំផុត” លើប្រទេសចាប់តាំងពីការ ចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន និងរុស្ស៊ីមក ។ លោក Valery Zaluzhny មេបញ្ជាការកងកម្លាំង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យទីបញ្ជាការកងទ័ព អាកាសអ៊ុយក្រែន លោក Yury Ignat បានប្រាប់ឱ្យដឹងថា កងកម្លាំងរបស់ទីក្រុងគៀវ មិនអាចបាញ់ទម្លាក់មីស៊ីល ធ្វើដំណើរលឿន ជាងសំឡេងប្រភេទ Kh-22 ឬ Kh-32របស់រុស្សីបានទេ ។ គិតមកត្រឹមពេលនេះ មីស៊ីលទំនើបប្រភេទនេះ ត្រូវបានរុស្សីប្រើប្រាស់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការរៀបចំបង្កើតឱ្យមានកម្មវិធី ប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនា នៅកន្លែងធ្វើការ ដើម្បីប្រែក្លាយ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ត្រូវបានបដិសន្ធិឡើងជាស្ថាពរ និងអនុវត្តចាប់ពីឆ្នាំ២០២៤តទៅ ។ យោងតាមបណ្តាញសង្គមនានា របស់សម្តេចធិបតី នាថ្ងៃ៣០ធ្នូ នេះ បានលើកឡើងថា...
បរទេស ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនជាតិ លើកទី១៤ (NPC) បានបញ្ចប់សម័យប្រជុំលើកទី៧ របស់ខ្លួនកាលពីថ្ងៃសុក្រ នៅទីក្រុងប៉េកាំង ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំបិទនោះ គឺ សមាជិកសភាបានបោះឆ្នោត អនុម័តច្បាប់ក្រុមហ៊ុន ដែលបានកែសម្រួល...
ខេត្តកណ្តាល៖ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី បើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៧» ដែលប្រារព្ធឡើងនៅទីលានវាយកូនគោល វឌ្ឍនៈហ្គោលរីសត។ ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់ របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការបិទ...
ហ្គាហ្សា ៖ ទីភ្នាក់ងារសារព័ត៌មាន Cyprus (CNA) បានរាយការណ៍ថា កប៉ាល់កងទ័ពជើងទឹកអង់គ្លេសមួយគ្រឿង ដែលទទួលយកជំនួយមនុស្សធម៌ សម្រាប់តំបន់ហ្គាហ្សា បានបរាជ័យក្នុងការបញ្ជូនវា ហើយចូលចតក្នុងប្រទេសម៉ាល់តា ជំនួសវិញ ដោយសារបញ្ហាសន្តិសុខ។ យោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា “លក្ខខណ្ឌសម្រាប់ការអនុវត្តពេញលេញនៃគំនិតផ្តួចផ្តើមមនុស្សធម៌របស់យើង ក៏ដូចជាពេលវេលាទាក់ទងគ្នា ត្រូវបានរងផលប៉ះពាល់ដោយកត្តា asymmetric លើសពីការគ្រប់គ្រងរបស់យើង” ។...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ដោយដកស្រង់ សម្តីប្រធានសភា អ៊ុយក្រែនលោក Ruslan Stefanchuk ថា ទំនាក់ទំនងរបស់អ៊ុយក្រែន ជាមួយសហភាពអឺរ៉ុប និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នឹងស្ថិតក្នុងចំណោមអាទិភាពកំពូល សម្រាប់សភាអ៊ុយក្រែន នៅឆ្នាំក្រោយ។ លោក Stefanchuk បានលើកឡើងថា មុនខែមីនា សភាគ្រោងនឹងធ្វើការចេញ នូវក្របខ័ណ្ឌនីតិប្បញ្ញត្តិ...
ភ្នំពេញ៖ នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បាននាំយកភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ជាង៥០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (ផែចាស់) ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា ។ សូមរំលឹកថា ការចូលចតនិងទស្សនា ប្រទេសកម្ពុជា នេះធ្វើឡើងក្រោយមួយថ្ងៃ...