ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងបាវិត នឹងបើកការរដ្ឋាន សាងសង់នៅឆ្នាំ ២០២៣ខាងមុខ គ្រោងចំណាយថវិកាចំនួន ១ ៦៣៨លានដុល្លារ ។ នាឱកាសអញ្ជើញ ចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន...
បរទេស ៖ គណៈកម្មការអឺរ៉ុប កាលពីថ្ងៃពុធម្សិលមិញនេះ បានបង្ហាញសេចក្តីព្រាងថ្មី ជាកញ្ចប់ជំនួយ សម្រាប់ប្រទេសអ៊ុយក្រែន ដែលមានតម្លៃ រហូតទៅដល់ ១៨ពាន់លានអឺរ៉ូ ឬត្រូវជា១៨,០៨ពាន់លានដុល្លារ អាមេរិក។ ប្រធានគណកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានលើកឡើងថា មកដល់ពេលនេះអឺរ៉ុប នៅតែបន្តជំហរបស់ខ្លួនក្នុងការ រួមសាមគ្គីជាមួយនឹង...
យូអិន ៖ អ្នកនាំពាក្យ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ស្ថាប័នពិភពលោក នៅតែបន្តធ្វើការពិគ្រោះយោបល់ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យគំនិតផ្តួចផ្តើម គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ត្រូវបានបន្តឡើងវិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ លោកស្រី Stephanie Tremblay អ្នកនាំពាក្យរង របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio...
បរទេស ៖ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ អ៊ុយក្រែនលោក Vadym Skibitsky កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា មេដឹកនាំរុស្សីលោក Vladimir Putin បានធ្វើការស្នើសុំនិង ចរចាជាមួយ នឹង ប្រទេសជាច្រើន ដូចជាអ៊ីរ៉ង់ ចិន និងកូរ៉េខាងជើង ដើម្បីឲ្យជួយគាំទ្រ សព្វាវុធដល់កងកម្លាំង យោធារុស្សី ។...
ភ្នំពេញ៖ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋសង្គម និយមវៀតណាម បានថ្លែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រ ចំពោះការលះបង់ របស់ប្រជាជនកម្ពុជា ក្នុងការតស៊ូដើម្បីបុព្វហេតុនៃការបង្រួបបង្រួមទឹកដី និង ឯករាជ្យភាពរបស់វៀតណាម ។ យោងតាមសេចក្ដីថ្លែងការណ៍រួម នៅថ្ងៃទី៩ វិច្ឆិកា បានឲ្យដឹងថា ភាគីកម្ពុជាបានថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះការលះបង់របស់កងទ័ព និង ប្រជាជនវៀតណាម...
ខែមីនា ឆ្នាំ២០០៧ លោកXi Jinping បានត្រូវបានផ្ទេរ តំណែងពីខេត្ត Zhejiang ទៅកាន់ទីក្រុងសៀងហៃ ដែលជាទីក្រុងក្រោមឱវាតមជ្ឈិមចិន ក្នុងឋានៈជាលេខាធិការ នៃគណៈកម្មការបក្ស ក្រុងសៀងហៃ ។ សៀងហៃ ជាទីក្រុងអន្តរជាតិ ដ៏ទំនើប ហើយមានឋានៈសំខាន់ ក្នុងផែនទីសេដ្ឋកិច្ច ប្រទេសចិន ។ ពេលនោះ សេដ្ឋកិច្ចរបស់ទីក្រុងសៀងហៃ...
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងបញ្ជាក់ថា ឥទ្ធិពលនៃភូមិសាស្ត្រនយោបាយ ការកើនឡើងនៃអតិផរណា ការរាំងស្ទះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងកម្រិតខុសៗគ្នានៃ ការបើកឡើងវិញនៃសេដ្ឋកិច្ច បង្កជាការលំបាកសម្រាប់ឆ្នាំ២០២២ ។ ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ នាថ្ងៃទី១០ វិច្ឆិកានេះ អ្នកឧកញ៉ា គិត ម៉េង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងសន្តិសុខ ដោយផ្អែកលើ គោលការណ៍ ដែលមិនអនុញ្ញាត ឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបង្កអន្តរាយដល់សន្តិសុខ និងផលប្រយោជន៍ របស់ភាគីម្ខាងទៀត ។ តាមរយៈសេចក្ដីថ្លែងការណ៍រួម...
ភ្នំពេញ ៖ លោក ប្រាយុទ្ធ ចន្ទអូចា (Prayut Chan-o-cha ) នាយករដ្ឋមន្រ្តីថៃ និងភរិយា បានអញ្ជើញ ដឹកនាំគណៈប្រតិភូ មកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ នៅក្នុងជំនួបទ្វេភាគី ជាមួយឧត្តមសេនីយ៍ឯក ថេត ផូន (Thet Pone) មេបញ្ជាការ ការិយាល័យប្រតិបត្តិការ ពិសេសលេខ៥ នៃកងទ័ពជើងគោក មីយ៉ាន់ម៉ា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានលើកឡើងថា កម្ពុជាចង់ឃើញមីយ៉ាន់ម៉ា អាចដោះស្រាយបាននូវបញ្ហាចំពោះមុខ នឹងឆាប់វិលទៅរកប្រក្រតីភាពទ្បើងវិញ។ ការលើកឡេីងនេះ...