ព័ត៌មានអន្តរជាតិ

លោក Trump ជួបជាមួយនឹងលោក Musk ដើម្បីជម្រុញ ការរ៉ៃអង្គាសប្រាក់

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោក Donald Trump បានជួបជាមួយ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃអាទិត្យ ខណៈដែលអតីតប្រធានាធិបតី សហរដ្ឋអាមេរិកកំពុង ព្យាយាមធ្វើការស្វែង រកការ បញ្ចូលសាច់ប្រាក់ ដ៏សំខាន់សម្រាប់យុទ្ធនាការ បោះឆ្នោត ឡើងវិញ របស់លោកនាពេលខាងមុខ។

យោងតាមរបាយការណ៍ នៃប្រភពដដែលកាលពីថ្ងៃអង្គារ លោក Musk បានចូលរួម ក្នុងការជួបជុំនេះ រួមជាមួយម្ចាស់ជំនួយមក ពីគណបក្សសាធារណរដ្ឋ ដែលមានទ្រព្យ សម្បត្តិមួយចំនួន ។

លោក Trump និងក្រុមរបស់គាត់កំពុងធ្វើការ ដើម្បីស្វែងរកអ្នករួមចំណែកសំខាន់ៗ ដើម្បីគាំទ្រហិរញ្ញវត្ថុរបស់គាត់ សម្រាប់យុទ្ធនាការបោះឆ្នោត ប្រឆាំងនឹងមេដឹកនាំ អាមេរិកដែលកំពុងកាន់អំណាច Joe Biden។

ប្រភពដដែលក៏បានឲ្យដឹងដែរថា លោកTrump បានដាក់ក្តីសង្ឃឹមថា នឹងមានកិច្ចប្រជុំមួយ ទល់មួយជាមួយ Musk ទោះបីជាវាមិនច្បាស់ថា តើនាយកប្រតិបត្តិ មហាសេដ្ឋីរបស់ក្រុមហ៊ុន Tesla និង Space X រូបនេះគ្រោងនឹងបរិច្ចាគ ដល់យុទ្ធនាការ របស់គណបក្ស សាធារណរដ្ឋ ក្នុងទំហំប៉ុណ្ណានៅឡើយទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top