ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ នឹកដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្រាប់រដ្ឋាភិបាលអាណត្តិទី៧ ។ សូមរំលឹកថា តាមការគ្រោងទុក កិច្ចប្រជុំនេះ នឹងមានប្រកាសនូវសេចក្តីព្រាង ព្រះរាជក្រឹត្យស្តីពី “ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់ អាជ្ញាធរជាតិដោះស្រាយ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលានេះ បានបើកវគ្គវិក្រឹតការ គ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ ១ ដល់យុវជនមក ពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ហេង...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ការកសាងកម្លាំងកងទ័ពមានលក្ខណៈទំនើប ទាន់សម័យ ជាគោលការណ៍ដ៏ចម្បង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបតាមសំណូមពរ ភារកិច្ចប្រយុទ្ធការពារជាតិមាតុភូមិ ក្នុងដំណាក់កាលថ្មី។ នេះបើយោងតាម អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ។ ការថ្លែងរបស់ នាយឧត្តមសេនីយ៍ វង្ស...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT កាលពីថ្ងៃម្សិលមិញប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកឡើងថា ប្រទេសលោកខាងលិច កំពុងបង្កើតការស្អប់ខ្ពើម និងការមិនអត់ឱនខាងសាសនា ដើម្បី បែងចែក និងដណ្តើមយកពិភពលោក និងរៀបចំទៅ ជាសណ្តាប់ធ្នាប់ពិភពលោកថ្មី ដែលស្មើនឹងការគ្រប់គ្រង និងអាណានិគមនិយម ។ ថ្លែងនៅក្នុងជំនួបមួយមេដឹកនាំ...
បរទេស ៖ Politico ចេញផ្សាយនិងត្រូវបានយកមកបន្តរាយការណ៍ដោយ RT បានឲ្យដឹងថា សំណើផ្តល់មូលនិធិ សន្តិសុខជាតិចំនួន ១០៦ពាន់លានដុល្លារ របស់ប្រធានាធិបតីអាមេរិក Joe Biden ដែលរួមមានជំនួយសម្រាប់ អ៊ុយក្រែន និងអ៊ីស្រាអែល កំពុងស្ថិតក្នុងបញ្ហាធំ ដែលសមាជិកព្រឹទ្ធសភាកំពុងពិភាក្សា។ បណ្តាញផ្សព្វផ្សាយ បានកត់សម្គាល់ថាសមាជិកជាច្រើននៅក្នុងព្រឹទ្ធសភា រួមទាំងអ្នកគាំទ្រសាធារណៈរដ្ឋ នៃគំនិតផ្តួចផ្តើមរបស់លោក Biden...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Shoigu កាលពីថ្ងៃម្សិលមិញនេះ បានអះអាងថា ស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ប្រយុទ្ធបង្ហាញថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងបាត់បង់កម្លាំង និងភ័យស្លន់ស្លោ ។ យោងតាមការដកស្រង់សំដី ដោយកាសែតរុស្សី RT លោកបានលើកឡើងពីការដកថយយ៉ាងច្រើននៃកងកម្លាំងអាកាសដែលប្រើប្រាស់ដើម្បីគាំទ្រការអះអាងរបស់លោក ។ លោក Shoigu បានអះអាងទៀតថា កងកម្លាំងរបស់គាត់បានបាញ់ទម្លាក់យន្តហោះយោធា អ៊ុយក្រែនចំនួន២៤គ្រឿងក្នុងរយៈពេលត្រឹមតែ៥ថ្ងៃ...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៦ ខែតុលាឆ្នាំ ២០២៣ នេះ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំការងារសន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ ក្នុងពិធីប្រណាំងទូក «ង» បណ្ដែតប្រទីប...
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ការការពារជនស៊ីវិល មានសារៈសំខាន់បំផុត នៅក្នុងជម្លោះប្រដាប់អាវុធណាមួយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ ប្រមុខអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ បើកកិច្ចពិភាក្សា ស្តីពីជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនថា “ការការពារជនស៊ីវិល មិនអាចមានន័យថា ការប្រើពួកវាជាខែលការពារមនុស្សនោះទេ”។...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សា ការងារ ជាមួយឯកអគ្គរដ្ឋទូត អាមេរិក ប្រចាំនៅកម្ពុជា លោក Patrick Murphy នៅទីស្តីការក្រសួង ។ ក្នុងកិច្ចពិភាក្សា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ ...