ភ្នំពេញ ៖ ក្រសួងសុខាភិបាល បន្តប្រកាសថា កម្ពុជា មិនមានអ្នកឆ្លងថ្មី ជាសះស្បើយគ្មាន និងស្លាប់ក៏គ្មានដែរ។ គិតត្រឹមព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ១៨៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់ ៕
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
ថ្ងៃទី ១០ ខែឧសភា មហាសន្និបាតអបអរខួបទី ១០០ នៃការបង្កើតសម្ព័ន្ធយុវជន កុម្មុយនិស្តនិយមចិន បានបើកធ្វើនៅក្រុងប៉េកាំង ។ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងថា ការប្រារព្ធពិធីអបអរខួបទី ១០០ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយ និស្តនិយមចិនគឺ ដើម្បីលើកទឹកចិត្តយុវជន ជាសមាជិក នៃសម្ព័ន្ធនេះឱ្យដើរឆ្ពោះ ទៅមុខដោយក្លាហាន ក្នុងដំណើរថ្មីនៃការសម្រេចសុបិនចិន...
ថ្ងៃទី១០ ខែឧសភា នៅក្នុងមហាសន្និបាតអបអរសាទរ ខួប១០០ឆ្នាំ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន លោកXi Jinping ប្រធានរដ្ឋចិន បានថ្លែងថា នៅក្នុងដំណើរការថ្មី តើរៀបធ្វើយ៉ាងម៉េច ទើបអាចឱ្យយុវជនសាមគ្គីគ្នា និងបំផុសគ្នា ដើម្បីខិតខំតស៊ូ សម្រាប់សម្រេចសុបិនចិន ស្តីពីការសម្រេចគោលដៅ១០០ឆ្នាំ ទី២ និងការស្តារភាពរុងរឿង ដ៏មហិមា របស់ប្រជាជាតិចិន ឡើងវិញ វាជាបញ្ហាធំសំខាន់...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធាន អចិន្ត្រៃយ៍ នៃក្រុមការងារប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម នៃក្រសួងបរិស្ថាន បានជំរុញឲ្យមន្ត្រីអនុវត្តច្បាប់ ត្រូវយកចិត្តទុកដាក់ បន្តអនុវត្តច្បាប់ឲ្យបាន ម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសធនធានធម្មជាតិ ។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល...
ថ្ងៃទី១០ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងនៅក្នុងមហាសន្និបាតអបអរសាទខួប ១០០ ឆ្នាំនៃការបង្កើតសម្ព័ន្ធយុវជន កុម្មុយនិស្តនិយមចិនថា មួយរយឆ្នាំ កន្លងមក សម្ព័ន្ធយុវជនកុម្មុយនិស្តនិយមចិន ប្រកាន់ខ្ជាប់នូវឧត្តមគតិយ៉ាង ម៉ឺងម៉ាត់មិនងាករេ បានបង្កើតទៅជាបទពិសោធ ដ៏មានតម្លៃ ។ នេះជាបទពិសោធដ៏សំខាន់ សម្រាប់សម្ព័ន្ធ យុវជនកុម្មុយនិស្តនិយមចិន ដែលឆ្ពោះទៅរកអនាគត និងបង្កើតសមិទ្ធផលថ្មី ។...
គ្វីតូ ៖ ការិយាល័យរដ្ឋអាជ្ញាជាតិ បានបញ្ជាក់ថា ចំនួនអ្នកទោស ដែលត្រូវបានសម្លាប់នៅក្នុងកុបកម្មនៅពន្ធនាគារ កាលពីថ្ងៃច័ន្ទ នៅក្នុងខេត្ត Pichincha ភាគពាយ័ព្យ នៃប្រទេសអេក្វាឌ័រ បានកើនឡើងដល់ ៤៣នាក់ ។ ទីភ្នាក់ងារនេះបានឲ្យដឹងតាមរយៈ Twitter ថា “រហូតមកដល់ពេលនេះ អ្នកទោសចំនួន ៤៣នាក់បានស្លាប់” ដែលជាលទ្ធផល នៃការប៉ះទង្គិចគ្នា...
កាលពីថ្ងៃទី៧ខែឧសភា តាមម៉ោងក្នុងតំបន់ លទ្ធផលនៃការបោះឆ្នោត នៅតំបន់អៀរឡង់ខាងជើង របស់អង់គ្លេសបាន ប្រកាសចេញមកហើយ ។ បក្ស Sinn Fin ដែលផ្តើមគំនិត ឱ្យតំបន់អៀរឡង់ខាងជើង “ដកខ្លួនចេញពីអង់គ្លេស”ទទួលបានអាសនៈច្រើនបំផុត ហើយក្លាយជាគណបក្ស នយោបាយជនជាតិនិយមទីមួយ ដែលគ្រប់គ្រងសភាអៀរឡង់ ខាងជើង ក្នុងរយៈពេល១០១ឆ្នាំកន្លងមក ។ បញ្ហាតំបន់អៀរឡង់ខាងជើង ជាបញ្ហាប្រវត្តិសាស្ត្រ ដ៏ស្មុគ្រស្មាញ...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា លោកបានពិភាក្សាអំពីការគាំទ្រ ផ្នែកការពារជាតិ សម្រាប់ប្រទេសរបស់លោក ចំពេលមានជម្លោះជាមួយរុស្ស៊ី ជាមួយនាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson ។ យោងតាមលោក Zelensky ប្រធានបទផ្សេងទៀត នៃការសន្ទនា គឺកិច្ចសហប្រតិបត្តិការ ថាមពលរវាងអ៊ុយក្រែន និងស៊ុយអែត និងការពង្រឹងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជម្រុញឲ្យគណៈកម្មការអចិន្ត្រៃយ៍ រៀបចំសន្តិសុខ សម្រាប់ការបោះឆ្នោត ធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោត នាពេលខាងមុខ មានភាពត្រឹមត្រូវ យុត្តិធម៌ ស្របទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២២...