“ខ្ញុំព្រួយបារម្ភណាស់ ពួកគេថា ខ្យល់អាកាសអត់ មានបញ្ហាអីទេ ប៉ុន្តែ ខ្ញុំមិនជឿទេ ។” និយាយដល់ហេតុការណ៍ រថភ្លើងរអិលធ្លាក់ផ្លូវ ដែលបណ្តាល ឱ្យធ្លាយសារធាតុគីមីផ្ទុកជាតិ ពុលចេញមកក្រៅ ដែលបានកើតឡើង កាលពីមួយខែមុន លោកស្រី មែនទី អ្នកក្រុងដែលស្នាក់នៅក្រុងEast Palestine រដ្ឋ Ohio របស់អាមេរិកបានថ្លែងថា គាត់មិនជឿ...
មហាសន្និបាតសភាទាំងពីរ របស់ប្រទេសចិន ជាទូទៅមួយឆ្នាំ ធ្វើម្តងនៅខែមីនា ។ ពីឆ្នាំ២០១៣មក លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានពិគ្រោះពិភាក្សាផ្ទាល់នឹងតំណាងសភា មកពីបណ្តាភូមិឃុំ ស្រុក ក្រុងខេត្តជាច្រើនរបស់ចិន ដើម្បីតាមដានថា តើការរំពឹងទុករបស់ប្រជាជន គ្រប់កន្លែងត្រូវអនុវត្តក្លាយ ជាការពិតដោយរបៀបណា ។ ស្រុក...
នៅថ្ងៃទី ១ ខែមីនា លោក Xi Jinping មេដឹកនាំកំពូលរបស់ចិន បានចូលរួមក្នុងពិធីបើកបវេសនកាល ឆមាសថ្មី របស់សាលាបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងបានថ្លែងសុន្ទរកថាគន្លឹះ ។ លោកប្រធានរដ្ឋ Xi បានថ្លែងថា សាលានេះដែលមានប្រវត្តិសាស្ត្រ ៩០ ឆ្នាំមានតម្លៃពិសេស ។ ដូច្នេះ...
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានឲ្យដឹងថា សហរដ្ឋអាមេរិក បានយល់ព្រមលើសក្តានុពលនៃការលក់មីស៊ីល និងឧបករណ៍ពាក់ព័ន្ធទៅឱ្យកោះតៃវ៉ាន់ដែលមានតម្លៃ ៦១៩ លានដុល្លារ ដើម្បីប្រើប្រាស់ដោយយន្តហោះចម្បាំង F-16 របស់ខ្លួន។ ការយល់ព្រមដោយក្រសួងការបរទេស និងការជូនដំណឹងជាផ្លូវការទៅកាន់សភានៅថ្ងៃតែមួយ គឺស្ទើរតែប្រាកដក្នុងចិត្តថា នឹងធ្វើឱ្យមានភាពតានតឹងជាមួយទីក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន នឹងត្រូវដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនដោយកម្លាំងប្រសិនបើចាំបាច់។ មន្ត្រីម្នាក់នៅនាយកដ្ឋានបានឲ្យដឹងថា តៃវ៉ាន់នឹងប្រើប្រាស់មូលនិធិរបស់ខ្លួន ដើម្បីទិញសព្វាវុធ ហើយបានសង្កត់ធ្ងន់ថា ការអនុម័តនេះគឺស្របតាមច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដែលអនុញ្ញាតឱ្យក្រុងវ៉ាស៊ីនតោនជួយកោះនេះក្នុងការរក្សាសមត្ថភាពការពារខ្លួនឱ្យបានគ្រប់គ្រាន់។...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានអញ្ជើញអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គី ជាមួយសិល្បករសិល្បការិនី ប្រមាណជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ទិវាវប្បធម៌ជាតិឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ »ដូចឆ្នាំមុនៗ ដែរដើម្បីជំរុញឱ្យយុវជន...
បាងកក៖ ទិន្នន័យបានបង្ហាញកាលពីថ្ងៃពុធថា វិស័យធុរកិច្ចរបស់ប្រទេសថៃ មានភាពប្រសើរឡើង ក្នុងខែកុម្ភៈ ដោយសារការកើនឡើង នៃការមកដល់របស់ភ្ញៀវ ទេសចរបានបង្កើនទំនុកចិត្តក្នុងការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។ សន្ទស្សន៍អារម្មណ៍អាជីវកម្មរបស់ប្រទេស (BSI) បានកើនឡើងដល់ ៥០,៦ ក្នុងខែកុម្ភៈ ពីការអានខែមករា ៤៩,៨ កើនឡើងលើសពីកម្រិត ៥០ ជាលើកដំបូងក្នុងរយៈពេល ៨ខែ ដែលជំរុញដោយទំនុកចិត្តកាន់តែខ្លាំង ក្នុងការអនុវត្ត...
ញូវដេលី៖ រដ្ឋមន្ត្រីការបរទេសមក ពីក្រុមសេដ្ឋកិច្ចចំនួន ២០ (G-20) នៅថ្ងៃព្រហស្បតិ៍នេះ បានចូលរួមក្នុងការជជែក ដេញដោលយ៉ាងសំខាន់នៅថ្ងៃទីពីរ នៃកិច្ចប្រជុំរបស់ពួកគេ នៅក្នុងប្រទេសឥណ្ឌា ដោយសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន គ្របដណ្តប់លើការពិភាក្សា ។ សេចក្តីថ្លែងការណ៍រួមមួយ ទំនងជាមិនត្រូវបានចេញបន្ទាប់ពីកិច្ចចរចា G-20 រយៈពេលពីរថ្ងៃនៅទីក្រុងញូវដែលី ដែលបានចាប់ផ្តើមជាមួយនឹង អាហារពេលល្ងាចស្វាគមន៍កាលពីថ្ងៃពុធ ប៉ុន្តែឥណ្ឌាអាចនឹងបញ្ចេញការបញ្ចប់ក្នុង នាមជាប្រទេសប្រធានាធិបតី នេះបើយោងតាមប្រភពរដ្ឋាភិបាលជប៉ុន។...
ហែលស៊ីនគី៖ សភាហ្វាំងឡង់ បានអនុម័តច្បាប់អនុញ្ញាត ឱ្យប្រទេសនេះ ចូលរួមជាមួយអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ។ សមាជិកសភាចំនួន ១៨៤នាក់បានបោះឆ្នោតគាំទ្រដោយ ៧ ជំទាស់ និង ១ អនុប្បវាទ ។ ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto នឹងចុះហត្ថលេខាលើច្បាប់ “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។...
តេអេរ៉ង់៖ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់ បានឲ្យដឹងថាទីក្រុងតេអេរ៉ង់និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានពិភាក្សានិងបញ្ចប់បញ្ហាមួយចំនួននៅកម្រិតអ្នកជំនាញ ហើយបានអះអាងថាមិនមាន “គម្លាត” ពីសកម្មភាពនុយក្លេអ៊ែរសន្តិភាពរបស់ប្រទេសនោះទេ។ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ បានដកស្រង់សម្តីប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami ដែលបានឲ្យដឹងនៅលើវេទិកាព័ត៌មានថា វាមិនមានភាព ខុសប្លែកគ្នារវាងកម្រងសំណួរ ព័ត៌មានរចនាដែលដាក់ជូនដោយអ៊ីរ៉ង់ទៅកាន់អង្គការឃ្លាំមើល នុយក្លេអ៊ែរអន្តរជាតិ និងប្លង់នៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ របស់អ៊ីរ៉ង់នោះទេ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ នឹងរៀបព្រឹត្តិការណ៍ដ៏អស្ចារ្យដើម្បីអបអរសាទរខួប៣ឆ្នាំ នៃលេខពិសេសផ្ទាល់ខ្លួន នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ ក្រសួងសាធារណការ នាថ្ងៃ២ មីនា បានឲ្យដឹងថា ព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីកៀរគរថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។...