ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅវិមានសន្តិភាព ។ ក្នុងកិច្ចប្រជុំនេះ មានគណបក្សជាសមាជិក ចំនួន២៩ ក្នុងនោះមានទាំងគណបក្ស ប្រជាជនកម្ពុជាផងដែរ បានចូលរួម នៅក្នុងកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ...
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) នាពេលកន្លងមក និងដាក់ចេញទិសដៅការងារ សម្រាប់អនុវត្តបន្ត សំដៅបង្កើនគុណភាព និងប្រសិទ្ធភាពការងាររបស់អង្គភាពមួយនេះ ស្របតាមស្មារតីកំណែ ទម្រង់ដើម្បីប្រសិទ្ធភាពការងារ...
ភ្នំពេញ ៖ កញ្ញា ផុន ផល្លា ជានិស្សិតឆ្នាំទី៤ផ្នែកអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស (NTTI) នៅថ្ងៃអង្គារទី៥ ខែធ្នូនេះ បានអំពាវនាវដល់សិស្ស ជាស្ត្រីឱ្យមកចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រោះជាជំនាញ ដែលកំពុងមានទីផ្សារ និងតម្រូវការខ្ពស់ ពីបណ្តាក្រុមហ៊ុនរោងចក្រ ដែលជាឱកាសពេញនិយម ។ និស្សិតជំនាញអគ្គិសនីរូបនេះ បានអំពាវនាវថា៖...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ពីការប្រើប្រាស់ត្រាមូលថ្មី ។ ការប្រកាសនេះ ក្រសួងអះអាងថា ដោយសារត្រាមូលចាស់ របស់ក្រសួង មានភាពសឹករេចរឹល ទើបនឹងធ្វើការផ្លាស់ប្តូរ មកប្រើត្រាមូលថ្មីវិញវិញ៕
បរទេស ៖ ប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev បានបោះឆ្នោតវេតូលើកិច្ចព្រមព្រៀងមួយរវាងទីក្រុង សូហ្វៀ និងទីក្រុងគៀវ ដែលនឹងបានឃើញ រថយន្តពាសដែក (APCs) ត្រូវបានបញ្ជូនទៅអ៊ុយក្រែន នៅថ្ងៃចន្ទ ។ លោកបានបន្តថា ឧបករណ៍យោធាអាចត្រូវ បានប្រើប្រាស់បានល្អប្រសើរ ជាងមុនក្នុងការការពារ ព្រំដែនប៊ុលហ្គារី និងជួយពលរដ្ឋខ្លួន ក្នុងពេលមានអាសន្ន...
បរទេស ៖ មន្ត្រីមូលដ្ឋាន និងអ្នកស្ម័គ្រចិត្ត បានរកឃើញសាកសពយុវជនបារាំងម្នាក់ កាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីគាត់បានធ្លាក់ពីលើ ទឹកជ្រោះនៅលើកោះសាមុយ នៅម៉ោងប្រហែល ៣ រសៀលថ្ងៃសៅរ៍ ។ កាលពីខែកក្កដា ឆ្នាំនេះ និងនៅឆ្នាំ២០១៩ នៅទឹកជ្រោះនេះ ក៏មានជនជាតិបារាំងម្នាក់ទៀត និងអ្នកទេសចរអេស្បាញម្នាក់ បានធ្លាក់ស្លាប់ផងដែរ ។ យោងតាមសារព័ត៌មាន បាងកក...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានព្យាករណ៍ថា មេដឹកនាំអ៊ីស្រាអែល Benjamin Netanyahuនឹង ត្រូវប្រឈមមុខទៅនឹងការចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)ជាមិនខាន។ លោកបញ្ជាក់ថា វាគឺជាលទ្ធផល ដែលបានមកពីការវាយលុក របស់ប្រទេសអ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា...
បរទេស ៖ យោធាចិននៅថ្ងៃច័ន្ទបាននិយាយថា កប៉ាល់កងទ័ពជើងទឹក អាមេរិកមួយគ្រឿង បានចូលដែនទឹកដោយខុសច្បាប់នៅ Second Thomas Shoal ដែលជាដែនទឹកសមុទ្រចិន ខាងត្បូង ដែលមានជម្លោះដែលថ្មីៗនេះ បានឃើញការប្រឈមមុខដាក់គ្នា ក្នុងដែនសមុទ្រជាច្រើន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យសម្រាប់ប្រតិបត្តិការ Southern...
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យណូអែល ក្នុងឆ្នាំនេះ ណាហ្គាវើលដ៍ បានត្រៀមខ្លួនស្វាគមន៍ អតិថិជនទាំងអស់ ជាមួយនឹងមុខម្ហូបសុភមង្គល ការសម្តែងសិល្បៈ ការតុបតែងលម្អដ៏ស្រស់ស្អាត និង ការបញ្ចុះតម្លៃដ៏ច្រើន ។ សូមនាំក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នក ទៅរីករាយនិងទទួលយកការ ផ្តល់ជូនទាំងនេះ ពេញមួយខែធ្នូ នៅណាហ្គាវើលដ៍ ! ។ ការតុបតែងលម្អដ៏ស្អាតប្លែក...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនមែនធ្វើសកម្មភាព តែពេលល្អ ហើយដល់ពេលលំបាក ទុកប្រជាពលរដ្ឋចោលនោះទេ ព្រោះជាគោលការណ៍ របស់រាជរដ្ឋាភិបាល គឺមិនទុកនរណាម្នាក់ចោលឡើយ ។ សម្តេចធិបតីលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពី ក្របខណ្ឌកម្មវិធីជាតិជំនួយ សង្គមក្នុងកញ្ចប់គ្រួសារ...