ព័ត៌មានជាតិ

សម្តេចធិបតី នឹងអញ្ជើញ ប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្ត ជូនជ័យលាភី គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាអន្តរជាតិ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នឹងអញ្ជើញជាអធិបតី “ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើស ជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯក សាកលវិទ្យាល័យអាស៊ាន” នៅវិមានសន្តិភាព ។

To Top