នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នឹងត្រូវអញ្ជើញចាកចេញពីកម្ពុជា ដើម្បីចាប់ផ្តើមការ បំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន។ ទស្សនកិច្ចនេះត្រូវ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ នៅកម្ពុជា ដោយក្នុងនោះ ទាំងយុវជន សង្គមស៊ីវិល អ្នកវិភាគ បង្ហាញពីក្តីរំពឹងខ្ពស់...
ភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំងពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលប្រជាពលរដ្ឋ និងមន្ត្រីរាជការកម្ពុជា បង្ហាញក្តីរំពឹងថា ដំណើរទស្សនកិច្ចនេះ នឹងនាំមកនូវផលប្រយោជន៍ កាន់តែច្រើនដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ។ លោកអ៊ួង...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសំណូម ពរដល់ប្រជាពលរដ្ឋគ្រប់រូប បន្តចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ខណៈរយៈពេល ១០ឆ្នាំចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍បានកាត់បន្ថយ ៦២ភាគរយ ។ យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០...
គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform គ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍ថា សភាអ៊ុយក្រែនកាលពីថ្ងៃអង្គារ បានបន្តច្បាប់អាជ្ញាសឹក បច្ចុប្បន្ននៅក្នុងប្រទេស រហូតដល់ថ្ងៃទី២០ ខែឧសភា ។ សេចក្តីព្រាងច្បាប់អាជ្ញាសឹក ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី២០ ខែកុម្ភៈ ត្រូវបានអនុម័ត ដោយសមាជិកសភាចំនួន ៣៤៨ ក្នុងសភា ដែលមានកៅអីចំនួន ៤៥០កៅអី នេះបើយោងតាមការចុះផ្សាយ...
ភ្នំពេញ៖ គម្រោងជួសជុលខ្លោងទ្វារ តាកាវ នៅទិសខាង លិចរបស់ក្រុងអង្គរធំ បានរួចរាល់ជាស្ថាពរ ទាំងស្រុងហើយ ខណៈបច្ចុប្បន្នក្រុមការងារ កំពុងសម្អាតទីតាំងការដ្ឋាន និងបង្ហើយការងារ ដែលនៅសេសសល់ មួយចំនួនតូចតែប៉ុណ្ណោះ ។ យោងតាមការចេញផ្សាយ របស់ក្រសួងវប្បធម៌ នៅថ្ងៃទី៨ កុម្ភៈ លោក គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពគោលការណ៍ផ្លាស់ប្តូរកន្លែងបម្រើការងារ បុគ្គលិកអប់រំឆ្លងរាជធានី-ខេត្ត តាមសហព័ទ្ធ(ប្តីឬប្រពន្ធ) ជាមន្ត្រីរាជការតាមគោលការណ៍ច្បាប់ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ នាថ្ងៃ៨ កុម្ភៈនេះ បានឲ្យដឹងថា កាលពីថ្ងៃ៣ កុម្ភៈ ក្រសួងបានប្រជុំផ្ទៃក្នុង សម្រេចជាគោលការណ៍ ពាក់ព័ន្ធសំណើផ្លាស់ប្តូរទីកន្លែង បម្រើការងាររបស់បុគ្គលិក អប់រំឆ្លងរាជធានី-ខេត្ត ។ក្រោយបញ្ចប់ប្រជុំនាថ្ងៃ...
សៀមរាប ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា ខណៈតំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាម៉ាស៊ីនកំណើន ដ៏ខ្លាំងក្លាបំផុតមួយ របស់ពិភពលោក ក្នុងនោះបញ្ហាកាកសំណល់ ត្រូវបានកើនឡើងយ៉ាងខ្លាំង រួមទាំងកាកសំណល់ប្លាស្ទិក ដែលកក្តានេះទាមទារ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាព ។ លោក សាយ សំអាល់...
វ់ាស៊ីនតោន៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចេញផ្សាយរូបភាពផ្លូវការដំបូងនៃការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីយកមកវិញនូវអ្វីដែលទីក្រុងវ៉ាស៊ីនតោនឲ្យដឹងថា ជា “បាឡុងចារកម្ម” របស់ចិន ដែលត្រូវបានបាញ់ទម្លាក់ពីលើមហាសមុទ្រអាត្លង់ទិក បន្ទាប់ពីត្រូវបានគេប្រទះឃើញនៅក្នុងដែនអាកាសសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន។ រូបថតដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញឱ្យឃើញសមាជិកកងទ័ពជើងទឹកអាមេរិកមកពីក្រុមអាវុធជាតិផ្ទុះ ឈរលើទូកខ្យល់រាងរឹង ហើយទាញក្រណាត់ និងរចនាសម្ព័ន្ធសំបកខាងក្រៅពណ៌សរបស់បាឡុង ចេញពីលើផ្ទៃទឹក។ ដោយប្រើយន្តហោះដ្រូននៅក្រោមទឹក នាវាចម្បាំង និងទូកខ្យល់ កងនាវាចរអាមេរិក កំពុងអនុវត្តប្រតិបត្តិការដ៏ទូលំទូលាយមួយ ដើម្បីប្រមូលបំណែកឧបករណ៍ទាំងអស់...
លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសិក្ខាសាលាស្តីពីការរៀនសូត្រ និងអនុវត្តស្មារតីសមាជបក្សកុម្មុយនីស្តចិន លើកទី ២០ ដោយសង្កត់ធ្ងន់ថា ត្រូវយល់ដឹងយ៉ាងត្រឹមត្រូវ និងជំរុញយ៉ាងខ្លាំងក្លានូវការធ្វើទំនើបកម្មតាមបែបផែនចិន ។ នៅថ្ងៃទី ៧ ខែកុម្ភៈ សិក្ខាសាលាស្តីពីការរៀន សូត្រនិងអនុវត្តគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping...
ក្នុងអំឡុងពេលថ្ងៃបុណ្យចូល ឆ្នាំថ្មីប្រពៃណីចិន ដែលទើបតែ កន្លងផុតទៅ ទន្សាយសិរីមង្គល គួរឱ្យស្រឡាញ់បានល្បីពេញ និយមនៅទូទាំងពិ ភពលោក បរិយាកាសសប្បាយរីករាយ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានទាក់ទាញចំណាប់អារម្មណ៍ របស់ពិពភលោក ។តុក្កតាទន្សាយសិរី មង្គលរចនា ដោយវិទ្យាស្ថានវិចិត្រសិល្បៈមជ្ឈិមចិន ដែលប្រកបដោយ ធាតុវប្បធម៌ផង និងប្រកបដោយភាពប្រើប្រាស់ ជាក់ស្តែងផង តុក្កតាដែលផលិត តាមរូបរាងដើម បានទាក់ទាញក្រសែភ្នែក របស់មនុស្សគ្រប់គ្នា...