ព័ត៌មានជាតិ

អ្នកនាំពាក្យស្នងការភ្នំពេញ ឲ្យអ្នកបើករថយន្ត Toyota Prius ពណ៌ក្រហម ចូលខ្លួនមកបំភ្លឺ

ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ស្នើឲ្យអ្នកបើកបររថយន្ត Toyota Prius ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BC-6946 ចូលខ្លួនមកឲ្យសមត្ថកិច្ចសួរនាំបំភ្លឺ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ជាបន្ទាន់ នារសៀលថ្ងៃ១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីបើកបររថយន្ត បង្កប៉ះពាល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្រ្តខណ្ឌចំការមន ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ កាលពេលថ្មីៗនេះ។

បើតាមផេកស្នងការ ក្នុងករណីមិនចូលខ្លួន តាមការកំណត់នេះទេ សមត្ថកិច្ចនឹងចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកបើកបររថយន្តនេះ ពីព្រោះសមត្ថកិច្ចកំណត់ បានអត្តសញ្ញាណម្ចាស់ រថយន្តនោះហើយ ៕

To Top