ប៉េកាំង៖ សេចក្តីថ្លែងការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៥,៤ភាគរយនៅឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយនាយករងទីមួយរបស់ IMF លោក Gita Gopinath បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនថា “សេដ្ឋកិច្ចចិន កំពុងស្ថិតនៅលើផ្លូវ ដើម្បីសម្រេចបាននូវគោលដៅកំណើនឆ្នាំ២០២៣ របស់រដ្ឋាភិបាល...
តូក្យូ ៖ ប្រទេសជប៉ុន និង អង់គ្លេសបានសន្យាថា នឹងធ្វើឱ្យកាន់តែស៊ីជម្រៅភាពជាដៃគូ សន្តិសុខរបស់ពួកគេនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ខណៈដែលក៏បង្ហាញពីការ ព្រួយបារម្ភ ចំពោះជំហរយោធាដ៏រឹងមាំ របស់ចិន នៅក្នុងតំបន់ផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេស និងការពារជាតិជប៉ុន និងអង់គ្លេស បានអះអាងជាថ្មីនូវការគាំទ្ររបស់ពួកគេ ចំពោះអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី៧ វិច្ឆិកា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ឡូវ ឈីនជៀន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងជាប្រធានគណៈកម្មាធិការ កិច្ចការបរទេស បានធ្វើការប្ដេជ្ញាជំរុញ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងអបអរសាទរ...
ភ្នំពេញ ៖ កងកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីជួញដូរ និងរក្សាទុក គ្រឿងញៀនដោយខុសច្បាប់ នៅចំណុច បណ្តោយផ្លូវលេខK5 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់...
ព្រះវិហារ ៖ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វីតាល់ និងមូលនិធិ២៥រៀល បានផ្តួចផ្តើម ឱ្យមានការរៀបចំ បំពាក់ស្លាកសញ្ញាប្រាប់ទិស នៃសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ ទៅតាមគោលដៅកន្លែងកម្សាន្ត និងតម្រាយផ្លូវឡើងទៅកាន់កំពូល នៃតំបន់ការពារធម្មជាតិ បេតិភណ្ឌភ្នំត្បែង ភូមិសេដ្ឋកិច្ចរុងរឿង ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយទទួលបានការគាំទ្រពីក្រសួងបរិស្ថាន ក្រោមកម្មវិធី “ទិសដៅភ្នំត្បែងមានជ័យ”។...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើដល់ភាគីចិន តាមរយៈ លោក វ៉ាង វ៉ិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឱ្យជំរុញអ្នកជំនាញរបស់ចិន ឱ្យបានច្រើន ដើម្បីបញ្ចប់សិក្សា សមិទ្ធិលទ្ធភាពលម្អិត ឱ្យបានហ្មត់ចត់ និងឆាប់រហ័ស លើគម្រោង «ព្រែកជីកហ្វូណនតេជោ» ។ ការស្នើនេះ...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសំណូមពរដល់ភាគីចិន តាមរយៈ លោកវ៉ាង វ៉ិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឱ្យជួយជំរុញនីតិវិធីផ្តល់កម្ចីសម្បទាន ដើម្បីធ្វើការជួសជុល កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ។ ក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស នៅកម្ពុជា សម្រាប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះបានឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិនលាតសន្ធឹង មកលើភាគខាងជើង និងភាគឦសាន កម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ។ ទន្ទឹមនឹងនេះ មានចរន្ដខ្យល់ក្ដៅហើយសើមពីសមុទ្រចិនខាងត្បូង នឹងបក់ពីទិសខាងកើត និងទិសអាគ្នេយ៍មកលើប្រទេសកម្ពុជា។ ក្រសួងបញ្ជាក់ថា...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញបំណងចង់ឃើញ ផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត លេចចេញជាលទ្ធផល សម្រាប់នីតិកាលទី៧នេះ។ ក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣...
បរទេស ៖ វិមានក្រឹមឡាំង បានដកខ្លួនជាផ្លូវការពីកតិកាសញ្ញា គ្រប់គ្រងអាវុធសម័យសង្គ្រាម ត្រជាក់ដ៏សំខាន់ ជាមួយប្លុកយោធាណាតូ ដោយនិយាយថា សន្ធិសញ្ញានេះ ហួសសម័យបានស្លាប់ អស់ជាច្រើនឆ្នាំ ហើយបាន “បាត់បង់ទំនាក់ទំនងនឹងការពិត” ទាំងស្រុងនៅក្នុងពិភពសម័យទំនើប។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ី បានប្រកាសពីការផ្លាស់ប្តូរនេះ...