ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចាកចេញពីអាកាសយានដ្ឋាន អន្តរជាតិខេត្តយូណាន នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំត្រីភាគី រវាងកម្ពុជា ថៃ និងចិន ក្នុងគោលបំណងពិភាក្សាអំពីការវិវត្តថ្មីៗ នៃស្ថានភាពរវាងកម្ពុជា-ថៃ៕
ភ្នំពេញ ៖ ឆ្លៀតឱកាសចុងឆ្នាំសកលនេះ ក្នុងពេលចុះសួរសុខទុក្ខសហភាតរៈ នៅតាមនាយកដ្ឋាននានា លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបាល បានថ្លែងអំណរគុណ ដល់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ឆ្មប និងក្រុមថែទាំសុខភាពទាំងអស់ ដែលកំពុងគាំទ្រ ការបន្តបម្រើសេវាសង្គ្រោះព្យាបាលប្រជាជន និងវីរកងទ័ព ជាមួយភាពក្លាហាន និងវិន័យខ្ពស់ ក្នុងភារកិច្ចដោយឥតនឿយហត់ គ្រប់ពេលវេលា៕
អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រកាសពីការគាំទ្រ ផ្នែកហិរញ្ញវត្ថុថ្មី សម្រាប់អ៊ុយក្រែន ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតី អ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ដែលកំពុងទស្សនកិច្ច។ យោងតាមសេចក្តីប្រកាសព័ត៌មាន ពីគេហទំព័រផ្លូវការរបស់នាយករដ្ឋមន្ត្រី ការប្តេជ្ញាចិត្តចំនួន ២.៥ពាន់លានដុល្លារកាណាដា (១.១៨៣ពាន់លានដុល្លារអាមេរិក) សម្រាប់អ៊ុយក្រែន រួមមានការផ្តល់ហិរញ្ញប្បទាន ដែលនឹងអនុញ្ញាតឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ...
មូស្គូ ៖ ផែនការដោះស្រាយវិបត្តិ ដែលអាចកើតមាន ដែលទីក្រុងគៀវត្រូវបានគេរាយការណ៍ថា ស្នើឡើងខុសគ្នាយ៉ាងខ្លាំងពីផែនការដែលទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការលើនោះ។ ការដោះស្រាយជិតមកដល់ហើយ ប៉ុន្តែដំណើរការចរចា កំពុងត្រូវបានរារាំងដោយការកំណត់ថ្ងៃផុតកំណត់ និងការប៉ុនប៉ងបំផ្លាញវា នេះបើយោងតាមអនុរដ្ឋមន្ត្រី ការបរទេសរុស្ស៊ី លោក Sergei Ryabkov ស្តីពីកម្មវិធី “៦០នាទី”។ អ្នកការទូតរុស្ស៊ីបានកត់សម្គាល់ថា “ខ្ញុំជឿថាថ្ងៃទី២៥ ខែធ្នូ...
ភ្នំពេញ ៖ ចំពោះការផ្សព្វផ្សាយព័ត៌មានថា យោធាថៃ បានចាប់ខ្លួនទាហានខ្មែរ ១០នាក់បន្ថែមទៀត ជារឿងមិនពិតនោះឡើយ ។ការលើកឡើងបែបនេះ បន្ទាប់ពីក្រុមជ្រុលនិយមនៅក្រៅប្រទេស បានផ្សព្វផ្សាយថា នៅច្រកតាថាវ នៅគណៈប្រតិភូ នាំគ្នាចូលទៅចរចា ជាមួយភាគីថៃ ស្រាប់តែទាហានថៃ បានចាប់ខ្លួនទាហានកម្ពុជា ១០នាក់ទៀត បន្ថែមពីការចាប់ខ្លួនលើកទី១ ចំនួន១៨នាក់ ។ ដូច្នេះសរុបទាំងអស់២៨នាក់។ យោងតាមបង្ហោះក្នុងបណ្តាញ...
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឧ្យដឹងថា តៃវ៉ាន់ គឺជាផ្នែកសំខាន់មួយ នៃប្រទេសចិន ហើយរុស្ស៊ីប្រឆាំងនឹងឯករាជ្យភាព របស់តៃវ៉ាន់ក្នុងទម្រង់ណាមួយ ។ នៅក្នុងបទសម្ភាសន៍ជាមួយ TASS លោក Lavrov បានឧ្យដឹងថា ជំហរគោលការណ៍របស់រុស្ស៊ី លើបញ្ហាតៃវ៉ាន់ត្រូវបានគេស្គាល់យ៉ាងច្បាស់ និងមិនផ្លាស់ប្តូរ។ “រុស្ស៊ី ទទួលស្គាល់តៃវ៉ាន់...
ភ្នំពេញ ៖ ក្រសួងការពារបានឲ្យដឹងថា បន្ទាប់ពីកម្ពុជា-ថៃបានឯកភាពគ្នា លើបទឈប់បាញ់ជាបន្ទាន់ និងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម និងចូលជាធរមាននៅវេលាម៉ោង ១២ថ្ងៃត្រង់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ស្ថានការណ៍នៅជួរមុខ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ មានសភាពស្ងប់ស្ងាត់ ៕
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកគិតថា «យើងកំពុងខិតជិតមកដល់ហើយ ប្រហែលជាជិតដល់ហើយ» ទៅនឹងកិច្ចព្រមព្រៀងសន្តិភាពមួយ ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ុលដូឌីមៀរ ហ្សេឡិនស្គី នៅរដ្ឋផ្លរីដា។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទ សារព័ត៌មានរួមគ្នាជាមួយលោក ហ្សេលេនស្គី...
ភ្នំពេញ ៖ ក្រុមការងារសកម្មភាព កំចាត់មីនកម្ពុជា(CMAC) នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ បាននាំគ្នារុករកគ្រាប់មីន ដែលមិនទាន់ផ្ទុះ នៅសាលាបឋមសិក្សាហ៊ុនសែន ស្រអែម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ៕
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ស្ថានការណ៍នៅ តាមបន្ទាត់ព្រំដែន កម្ពុជា-ថៃមានលក្ខណៈស្ងប់ស្ងាត់ល្អ ខណៈមកដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី២ហើយ ដែលបទឈប់បាញ់ បានចូលជាធរមាន ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការវិវត្តន៍ស្ថានការណ៍កម្ពុជា-ថៃ» នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥លោកស្រី...