បន្ទាយមានជ័យ៖ សមត្ថកិច្ចកម្ពុជា-ថៃ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានបើកកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ នៅឯច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីអនុវត្តនីតិវិធីប្រគល់ទទួលពលរដ្ឋខុសច្បាប់ នៃប្រទេសទាំងពីរឱ្យស្របតាមច្បាប់អន្តោប្រវេសន៍។ កិច្ចប្រតិបត្តិការដ៏រលូននេះ ត្រូវបានរៀបចំឡើង ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដោយកម្លាំងស្នាក់ការត្រៀម បណ្ដេញចេញខេត្តសៀមរាប និងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ យឿម...
កំពង់ស្ពឺ៖ សមាជិកព្រឹទ្ធសភាកម្ពុជា លោក ងី ច័ន្ទ្រផល បានជំរុញឱ្យមានការគោរព សិទ្ធិមនុស្ស ឱ្យបានគ្រប់ជ្រុយជ្រោយ ចំពោះជនជាប់ឃុំនៅក្នុងពន្ធនាគារ បើទោះបីពួកគេជាអ្នកទោសក៏ដោយ ។ ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដឹកនាំគណៈប្រតិភូគណៈកម្មការទី១នៃព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ នារសៀលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ម្យ៉ាងវិញទៀតជាការស្វែង យល់អំពីស្ថានភាពអ្នកជាប់ឃុំ និងបញ្ហាប្រឈម ការលំបាក...
លោក ប៉ាវ ស៊ីណា ប្រធានសហជីព បានលើកឡើងថា សំណើប្រាក់ឈ្នួលអប្បបរមា ២៥០ ដុល្លារ គ្រាន់តែជាតួលេខមួយ ដែលមិនទាន់មានមូលដ្ឋាន ស្រាវជ្រាវជាក់លាក់ និងមិនបានឆ្លុះបញ្ចាំងគ្រប់ជ្រុង ជ្រោយទៅតាមលក្ខណៈវិនិច្ឆ័យទាំង ៧ ដែលត្រូវយកមកពិចារណាក្នុងដំណើរការពិភាក្សាប្រាក់ឈ្នួលអប្បបរមា។ លោកបានបញ្ជាក់ថា៖ «ការយកតែតម្រូវការរស់នៅមកធ្វើជាមូលដ្ឋានតែមួយ គឺមិនគ្រប់គ្រាន់ទេ ព្រោះក្នុងយន្តការចរចាប្រាក់ឈ្នួល ត្រូវពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង ៧ ដែលបានកំណត់»។...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជឿជាក់ថា ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៦-២០៣០ នឹងប្រែក្លាយខេត្តសៀមរាប ជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃ កម្រិតពិភពលោក ដែលផ្សារភ្ជាប់ទេសចរណ៍វប្បធម៌ និងធម្មជាតិ ប្រកបដោយភាពធន់ បរិយាបន្ន ចីរភាព និងការទទួលខុសត្រូវ ។ ការលើកឡើងរបស់ លោក ហួត ហាក់...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានប្រកាសថា រដ្ឋាភិបាលអាមេរិកបានអនុម័តលើការ លក់យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៤៨ គ្រឿង និងឧបករណ៍ពាក់ព័ន្ធនានា ទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា តម្លៃសរុបប៉ាន់ស្មាននៃការលក់នេះគឺ ២៤,៣ ពាន់លានដុល្លារអាមេរិក។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីតបានស្នើសុំទិញយន្តហោះចម្បាំង F-35 Lightning II...
ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានឧ្យដឹងថា លោកបានបដិសេធទាំងស្រុងនូវសំណើរបស់សហរដ្ឋអាមេរិក ដែលស្នើសុំសិទ្ធិទទួលបានអាទិភាពលើធនធានរ៉ែសំខាន់ៗរបស់ប្រេស៊ីល ដោយមិនចាំបាច់រង់ចាំការចាប់ផ្តើមការចរចាឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញវិទ្យុ Radio Itatiaia លោក Lula បានលេីកឡេីងថា លក្ខខណ្ឌដែលស្នើឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកកំពុងឈានដល់ចំណុចសំខាន់មួយ នៅក្នុងជម្លោះជាមួយអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការសម្រេចចិត្តថា តើត្រូវបន្តការវាយប្រហារទ្រង់ទ្រាយធំ ដើម្បីបញ្ចប់ជម្លោះនេះឬយ៉ាងណា ។ លោក ត្រាំ បានថ្លែងថា «ខ្ញុំមានការសម្រេចចិត្តដ៏ធំមួយដែលត្រូវធ្វើ ។ តើខ្ញុំចង់ចូលទៅកម្ទេចពួកគេចោល ឬយ៉ាងណា? វាគឺជាការសម្រេចចិត្តដ៏ធំមួយ។ អ្វីៗអាចនឹងកើតឡើងចំពោះខ្ញុំ»។ ទោះបីជាលោក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការដាក់ទណ្ឌកម្មបន្ថែមរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងរុស្ស៊ីនឹងធ្វើឱ្យកាន់តែលំបាក ក្នុងការឈានទៅដល់ការ ដោះស្រាយជម្លោះអ៊ុយក្រែន។ សភាតំណាងរាស្រ្តអាមេរិកបានអនុម័តច្បាប់នេះកាលពីថ្ងៃពុធ បន្ទាប់ពីមានការយល់ព្រមពីព្រឹទ្ធសភាកាលពីខែមុន ដោយបានបញ្ជូនវាទៅប្រធានាធិបតី Donald Trump សម្រាប់ហត្ថលេខារបស់គាត់។ ច្បាប់នេះអនុញ្ញាតឱ្យលោក Trump ដាក់ពន្ធរហូតដល់១០០ភាគរយ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិកបានបដិសេធប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas នូវទិដ្ឋាការ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក រយៈពេលពីរឆ្នាំជាប់ៗគ្នា។ ការហាមប្រាមនេះកើតឡើងនៅពេលដែលក្រុងវ៉ាស៊ីនតោន បន្តជួបពិភាក្សាដោយផ្ទាល់ជាមួយក្រុមហាម៉ាស ហើយមិនដាក់កំហិតដែលអាចប្រៀបធៀប បានលើមេដឹកនាំអ៊ីស្រាអែល។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា អាជ្ញាធរប៉ាឡេស្ទីន ឬPA និងអង្គការរំដោះប៉ាឡេស្ទីនឬPLO បានបរាជ័យក្នុងការ ធ្វើកំណែទម្រង់ ហើយកំពុងចាត់វិធានការដែលធ្វើឱ្យខូចដល់ការរំពឹងទុក សម្រាប់សន្តិភាព។ ទីក្រុងវ៉ាស៊ីនតោនបានជំទាស់ ជាពិសេស...
ចិន ៖ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឆ្លៀតក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំសន្និសីទកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍ អាស៊ាន-ចិន (China-ASEAN Financial Cooperation and Development Forum) និងដោយទទួលបានការអនុញ្ញាតពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB, លោក បាន...