កំពត៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តនាំយកឱកាសការងារក្នុងស្រុកជាង ២ពាន់កន្លែង អត្ថប្រយោជន៍បេឡាជាតិសន្ដិសុខសង្គម (ប.ស.ស.) និងកម្មវិធី TVET ចុះដល់មូលដ្ឋាន តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅស្រុកអង្គរជ័យ ខេត្តកំពត នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពង្រីកលទ្ធភាពទទួលបានការងារ ជំនាញ និងប្រាក់ចំណូល ជាពិសេសសម្រាប់អតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារ។...
កំពង់ចាម ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានជំនាញបច្ចេកទេស និងវិជ្ជាជិវៈច្រើន ដែលកំពុងបណ្ដុះបណ្ដាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដោយក្នុងនោះមានមុខជំនាញចំនួន៩ ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋទូទៅ និងយុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងខេត្តកំពង់ចាម។ លោក ហាវ ធិន នាយកនៃវិទ្យាស្ថាន PIKP បានឱ្យដឹងថា មុខជំនាញដែលមានភាពលេចធ្លោជាងគេរួមមាន ជំនាញវិស្វកម្មអគ្គិសនី, វិស្វកម្មព័ត៌មានវិទ្យា,...
បាត់ដំបង ៖ យ៉ាងហោចណាស់ មានទូររថភ្លើងដឹកប្រេងចំនួន ៤ទូរ បានក្រឡាប់ធ្លាក់ចេញពីផ្លូវដែក នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នេះ ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ។ ជុំវិញហេតុការណ៍នេះ អាជ្ញាធរបានចេញសេចក្តីព្រមានយ៉ាងម៉ឺងម៉ាត់ ដល់ប្រជាពលរដ្ឋ មិនឱ្យចូលទៅក្បែរ ឬដួសប្រេងដែលកំពប់នោះឡើយ ដើម្បីបញ្ចៀសគ្រោះថ្នាក់អគ្គិភ័យ ។ បើយោងតាម លោក...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២៦ នេះ បានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនប្រជាពលរដ្ឋ ២៣ គ្រួសាររងគ្រោះដោយសារបាក់ច្រាំងទន្លេ ក្នុងរដូវវស្សាកន្លងមកនេះ ស្ថិតនៅក្នុងឃុំចំនួន៤ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ លោក អ៊ុន ចាន់ដា...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍ កាលពីថ្ងៃសុក្រថា រុស្ស៊ីកំពុងបង្កើនយុទ្ធនាការវាយប្រហារ ចម្រុះរបស់ខ្លួនប្រឆាំងនឹងអឺរ៉ុប និងបារាំង ដោយលោកក៏សន្យាថានឹងមានការឆ្លើយតបវិញផងដែរ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Macron បានប្រាប់សន្និសីទសារព័ត៌មានថា លោកបានបញ្ជាឱ្យរដ្ឋាភិបាល របស់លោករៀបចំផែនការមួយ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗប្រឆាំង នឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃសុក្រថា លោកនឹងហាមឃាត់ស្ថាប័នព័ត៌មានធំៗចំនួនបី គឺ CNN, MSNBC និង Politico មិនឱ្យចូលក្នុងសេតវិមានឡើយ ដែលនេះគឺជាការគំរាមកំហែងចុងក្រោយរបស់លោកទៅលើសារព័ត៌មានឯករាជ្យ។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ថា វិធានការនេះទំនងជានឹងប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ ដោយសារអ្នកជំនាញផ្នែកសេរីភាពនៃការបញ្ចេញមតិបានលើកឡើងថា វាផ្ទុយនឹងការការពារសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន...
លីសបោន ព័រទុយហ្គាល់៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ ព័រទុយហ្គាល់សាជាថ្មី ដោយគ្រូបង្វឹកទើបតែងតាំងថ្មីលោក Jorge Jesus សម្រាប់ការប្រកួតក្របខ័ណ្ឌ Nations League នាពេលខាងមុខ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ ទោះបីជាកីឡាករវ័យ ៤១ឆ្នាំរូបនេះ ធ្លាប់បានប្រកាសថាព្រឹត្តិការណ៍...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះ នៅថ្ងៃសុក្រ បន្ទាប់ពីប្រទេសចិន ឆ្លើយតបនឹងសំណើរបស់អារ៉ាប៊ីសាអូឌីត ដែលបានស្នើឱ្យអ៊ីរ៉ង់ដាក់កម្រិតលើការវាយប្រហារ ដោយក្រុមឧទ្ទាម Houthi ទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេង របស់អារ៉ាប៊ីសាអូឌីត ដែលបានគំរាមកំហែងដល់ផ្លូវដឹកជញ្ជូន ប្រេងនាំចេញទីពីរនៅក្នុងតំបន់មជ្ឈិមបូព៌ា។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ Brent បានបិទនៅកម្រិត ១០៤,៨៧ ដុល្លារក្នុងមួយបារ៉ែល ដោយបានធ្លាក់ចុះ...
កូរ៉េ៖ ពលករខ្មែរម្នាក់ បម្រើការងារផ្នែកឧស្សាហកម្ម នៅតំបន់អុីនឆន់ សាធារណរដ្ឋកូរ៉េ បានទទួលមរណភាព ក្រោយជួបគ្រោះថ្នាក់ចរាចរ កាលពីថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ។ បើតាមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា នៅសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានទូតបានទទួលដំណឹងដ៏សោកសៅ ដោយពលករខ្មែរម្នាក់ឈ្មោះ យឿន...
បរទេស: មនុស្ស ២ នាក់បានស្លាប់ និង ១៦ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ ដែលគេសង្ស័យបានវាយប្រហារដោយការស្ទាក់វាយ ប្រហារទៅលើក្បួនរថយន្តដឹកក្រុមអ្នកស្ម័គ្រចិត្តការពារទឹកដី (Territorial Defence Volunteers) នៅក្នុងស្រុក Sukhirin ខេត្ត Narathiwat ប្រទេសថៃកាលពីរសៀលថ្ងៃសុក្រ។យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា...