ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងក្រសួងរ៉ែ និងថាមពលកម្ពុជា បានផ្ដល់តម្លៃខ្ពស់ ចំពោះដៃគូដ៏រឹងមាំជាមួយ ស្របពេលដែលភាគីធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សន្តិសុខថាមពលសម្រាប់ប្រទេសទាំងពីរ ។ យោងតាមការផ្សព្វផ្សាយរបស់ស្ថានទូតអាមេរិកចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះបានឱ្យដឹងថា លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក បានជួបពិភាក្សាការងារជាមួយ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ...
បន្ទាយមានជ័យ ៖ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័នចំនួន ២៤កន្លែង ក្នុងចំណោមសរុប ៣០៩កន្លែង នៅតាមបណ្តោយព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ បានផ្អាកដំណើរការលក់ និងប្រកាសក្ស័យធនជាផ្លូវការ ក្រោមសម្ពាធនៃវិបត្តិនយោបាយ និងការធ្លាក់ចុះយ៉ាងខ្លាំង នៃកម្លាំងទិញក្នុងតំបន់ ។ យោងតាមរបាយការណ៍បច្ចុប្បន្នពីមន្ទីរពាណិជ្ជកម្មខេត្ត បានបង្ហាញថា ឥឡូវនេះមានស្ថានីយត្រឹមតែ ២៨៥កន្លែងប៉ុណ្ណោះដែលនៅបន្តបើកដំណើរការ...
កំពង់ធំ ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការអញ្ជើញ ចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះឲ្យទីបញ្ជាការតំបន់ ប្រតិបត្តិការសឹករង ព្រមទាំងមេបញ្ជាការតាមបណ្ដាកងឯកភាពមួយចំនួន...
បន្ទាយមានជ័យ ៖ អនុវត្តវិធានការយ៉ាងក្តៅគគុក របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏មុតស្រួចរបស់ សម្តេចមហាធិបតី ហ៊ុន ម៉ាណែត ក្នុងការបោសសម្អាតបទល្មើសបច្ចេកវិទ្យា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត និងរដ្ឋបាលក្រុងសិរីសោភ័ណ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសមត្ថកិច្ចជំនាញ និងអង្គភាពពាក់ព័ន្ធ ចុះបង្ក្រាបទីតាំង Scam...
បន្ទាយមានជ័យ៖ សន្តិភាព និងជំនាញសង្គ្រោះបឋម គឺជាអាវុធដ៏មានអានុភាពបំផុត ក្នុងការបំបាត់គ្រោះភ័យ និងការពារជីវិតមនុស្ស ដែលការពិតនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់ក្នុង «ទិវាសន្តិភាពអន្តរជាតិ និងទិវាពិភពលោក សង្គ្រោះបឋម ២០២៦» ក្រោមប្រធានបទ «វិនិយោគលើសន្តិភាព និងសង្គ្រោះបឋម សម្រាប់គ្រប់ៗគ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា» ក្រោមអធិបតីភាពឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២...
ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាល័យបាកាន លោក ខូយ រីដា គណៈអភិបាលខេត្ត ពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ប្រមាណ ៩០នាក់ នៃវិទ្យាល័យបាកាន ។ ជំនួបនេះរៀបចំឡើង ក្នុងគោលបំណងស្វែងយល់...
ភ្នំពេញ៖ ក្រោយទទួលលទ្ធផលបាក់ឌុប សិស្សថ្នាក់ទី១២អាចមានជម្រើសមួយទៀតសម្រាប់អនាគតក្រៅពីការបន្តសិក្សានៅឧត្តមសិក្សា ពោលគឺការជ្រើសរើសជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលផ្តល់អាហារូបករណ៍ រហូតដល់១០០ភាគរយ រៀនទាំងទ្រឹស្តីនិងអនុវត្តផ្ទាល់ ព្រមទាំងមានឱកាសចុះកម្មសិក្សាតាមក្រុមហ៊ុននិងសហគ្រាស ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារ។ លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន បានលើកឡើងថា សិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ មិនគួរមើលរំលងការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នោះទេ ព្រោះ...
បរទេស៖យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃនេះ បានឲ្យដឹងថា សេដ្ឋកិច្ចពិភពលោកប្រឈមមុខ នឹងហានិភ័យពីអតិផរណាខ្លាំងក្លា បំណុលខ្ពស់ និង aការវិនិយោគបញ្ញា សិប្បនិម្មិត (AI) ទោះបីជាវាបានបង្ហាញថា មានភាពធន់ជាងការភ័យខ្លាចជាច្រើនក៏ដោយ។ ការព្យាករណ៍នេះបើយោងតាម លោកស្រីKristalina Georgieva នាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ ថ្លែងនៅក្នុងកិច្ចសន្ទនាមួយនៅឯវេទិកាសេដ្ឋកិច្ចកាតានៅទីក្រុងញូវយ៉កកាលពីថ្ងៃអាទិត្យលោកស្រី Georgieva បាននិយាយថា អតិផរណាគឺកើនឡើងខ្លាំង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី ប៉ារ៉ាហ្គាយ លោក Santiago Pena បានមកធ្វើដំណើរមកដល់ប្រទេស វេណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សា ជាមួយប្រធានាធិបតីស្តីទីលោក Delcy Rodriguez ក្នុងគោលបំណង ស្តារទំនាក់ទំនងស្ថាប័ន និងធ្វើឱ្យទំនាក់ទំនងទ្វេ ភាគីមានលក្ខណៈប្រក្រតី ឡើងវិញបន្តិចម្តងៗ។ លោកPena បានមកដល់វិមាន Miraflores...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិកបានចេញការ ជូនដំណឹងសន្តិសុខ សម្រាប់ពលរដ្ឋរបស់ខ្លួននៅ ទូទាំងតំបន់មជ្ឈឹមបូព៌ា ដោយព្រមានអំពីការកើនឡើង បន្ថែមទៀតរវាងអារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់របស់យេមែន។ ការជូនដំណឹងនេះគ្របដណ្តប់លើប្រទេសអ៊ីស្រាអែល លីបង់ ហ្ស៊កដានី អ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត គុយវ៉ែត បារ៉ែន កាតា អារ៉ាប់រួម និងអូម៉ង់ផងដែរ។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា៖ជនជាតិអាមេរិកបច្ចុប្បន្ននៅមជ្ឈិមបូព៌ាគួរតែអនុវត្តការប្រុងប្រយ័ត្នខ្ពស់...