បន្ទាយមានជ័យ ៖ ក្នុងឱកាសអបអរសាទរខួបទី៣៣ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធី “ដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ” លើកទី២ ក្រោមអធិបតីភាព លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី...
បេទេស៖ អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់គ្រោង នឹងអនុម័តលើផែនការ បញ្ចុះតម្លៃប្រេងសាំងនៅថ្ងៃចន្ទ ហើយនឹងចាប់ផ្តើមអនុវត្តវិធានការនេះ នៅថ្ងៃទី ១ ខែតុលា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ពាក់ព័ន្ធត្រូវបាន បញ្ចប់ជាស្ថាពរនៅចុងសប្តាហ៍កន្លងទៅ ហើយរំពឹងថានឹងត្រូវបានអនុម័ត ដោយសភាទាំងពីរនៅពេលក្រោយក្នុងសប្តាហ៍នេះ។ រដ្ឋាភិបាលបានទទួលរងសម្ពាធឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស មុនពេលការបោះឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅទីក្រុងប៊ែរឡាំង...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាមេដឹកនាំក្រុមហ៊ូទី Houthi របស់យេមែនលោក Abdul-Malik al-Houthi បានព្រមានប្រទេសតួគីនិងប៉ាគីស្ថាន ប្រឆាំងនឹងការជាប់ពាក់ព័ន្ធ ក្នុងការប្រឈមមុខដាក់គ្នា កាន់តែខ្លាំងឡើង របស់ក្រុមហ៊ូទី ជាមួយនឹងអារ៉ាប៊ីសាអូឌីត។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដែលផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍ Houthi-run al-Masirah លោក al-Houthi បានចោទប្រកាន់អារ៉ាប៊ីសាអូឌីតថា បានស្វែងរកការគាំទ្រ ផ្នែកយោធាពីតួគី និងប៉ាគីស្ថាន...
កំពង់ចាម៖ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម ជាគ្រឹះស្ថានរដ្ឋតែមួយគត់ ក្នុងខេត្តដែលផ្តល់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយផ្តោតលើការបណ្តុះបណ្តាលជំនាញ ដែលទីផ្សារការងារត្រូវការ ផ្សារភ្ជាប់ការរៀន ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង ដើម្បីឱ្យសិស្សមានសមត្ថភាពពិតប្រាកដ និងមានឱកាសការងារ កាន់តែច្បាស់។ លោក ហាវ ធិន នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម បានឱ្យដឹងថា ចំណុចពិសេសរបស់វិទ្យាស្ថាន គឺការផ្តោតលើ...
ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ កិច្ចប្រជុំនេះ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែន លោក Vladrimir Zelensky បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា លោក និងប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានយល់ព្រមជួបប្រជុំគ្នានៅទីក្រុងញូវយ៉ក។ លោកZelensky បានសរសេរនៅ លើបណ្តាញសង្គម X បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទ រវាងមេដឹកនាំទាំងពីរថា ៖កិច្ចប្រជុំនេះអាចផ្លាស់ប្តូរបានច្រើនតាមរយៈការមាន សន្ទុះការទូត ។ លោកZelensky បាននិយាយថា...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលថ្មីរបស់ប្រទេសហុងគ្រី បានស្នើសុំការលើកលែងពីទណ្ឌកម្ម របស់សហរដ្ឋអាមេរិកដែលផ្តោត លើអ្នកទិញថាមពលរុស្ស៊ីទោះបីជាមានការសន្យាកាត់បន្ថយ ការពឹងផ្អែករបស់ប្រទេសនេះ លើការផ្គត់ផ្គង់ពីទីក្រុងម៉ូស្គូក៏ដោយ។ សំណើនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានចុះហត្ថលេខាលើការពង្រីកទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីទៅជាច្បាប់កាលពីថ្ងៃសុក្រ ។ច្បាប់ដែលត្រូវបានរិះគន់ដោយវិមាន ក្រឹមឡាំងថាជា ទង្វើមិនរាក់ទាក់ អនុញ្ញាតឱ្យយកពន្ធរហូតដល់ ១០០ភាគរយ លើទំនិញពីអ្នកទិញប្រេង និងឧស្ម័នសំខាន់ៗ របស់រុស្ស៊ី ខណៈពេលដែលផ្តល់ការលើកលែង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលនរវេសបាននិយាយកាលពីថ្ងៃចន្ទថាប្រទេសនរវេស និងកាណាដាគ្រោងនឹងពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ រួមទាំងសមយុទ្ធ និងប្រតិបត្តិការរួមគ្នាបន្ថែមទៀត នៅក្នុងតំបន់អាក់ទិក ។ នាយករដ្ឋមន្ត្រីនរវេស លោក Jonas Gahr Store បានជួបជាមួយសមភាគីកាណាដា លោក Mark Carney នៅទីក្រុង Ottawa...
តេអេរ៉ង់៖ ប្រព័ន្ធដឹកជញ្ជូនប្រេងបែបថ្មីមួយ កំពុងផ្លាស់ប្តូរទម្រង់នៃទីផ្សារប្រេងនៅតំបន់មជ្ឈិមបូព៌ា ខណៈដែលក្រុមអ្នកផលិតព្យាយាម រក្សាដំណើរការនៃការនាំចេញឱ្យនៅតែបន្ត ទោះបីជាមានជម្លោះក្នុង តំបន់ដែលកំពុងកើនឡើងក្តី។ សំណួរនៅពេលនេះ គឺថា តើដំណើរការដ៏ស្មុគស្មាញ និងមានតម្លៃខ្ពស់នេះ គ្រាន់តែជាវិធានការបណ្តោះអាសន្ន ឬជាស្ថានភាពធម្មតាថ្មី សម្រាប់ទីផ្សារថាមពលសកល។ នៅចម្ងាយពីរបីម៉ាយពីឆ្នេរសមុទ្រប្រទេសអូម៉ង់ ស្ថិតនៅភាគខាងត្បូង នៃច្រកសមុទ្រហ័រមូស មាននាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចតនៅទីនោះ ។ នាវាជាច្រើនគ្រឿងចតនៅក្បែរៗគ្នា ដោយមានខ្សែពួរ និងបំពង់តភ្ជាប់គ្នា...
តេអេរ៉ង់៖ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានផ្លាស់ប្តូរការគំរាមកំហែងថ្មីៗដាក់គ្នា ដោយប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា អ៊ីរ៉ង់នឹងជួបបរាជ័យផ្នែកសេដ្ឋកិច្ច ឬប្រឈមមុខនឹងការបំផ្លាញថ្នាក់ដឹកនាំរបស់ខ្លួនចោល ប្រសិនបើមិនព្រមឈានដល់កិច្ចព្រមព្រៀងណាមួយ ខណៈដែលយោធាអ៊ីរ៉ង់ បានអះអាងថា ខ្លួននឹងសងសឹកយ៉ាងធ្ងន់ធ្ងរ ចំពោះការវាយប្រហារថ្មីណាមួយ។ ជម្លោះនេះហាក់ដូចជាជាប់គាំង អស់រយៈពេលជាច្រើនខែមកហើយ ដោយគ្មានសញ្ញាណាមួយបង្ហាញថា ភាគីណាមួយត្រៀមខ្លួនរួចរាល់ក្នុងការសម្របសម្រួលគ្នាឡើយ ទោះបីជាវាបានធ្វើឱ្យវិបត្តិថាមពលសកលកាន់តែធ្ងន់ធ្ងរ បំផ្លាញផ្នែកសំខាន់ៗនៃសេដ្ឋកិច្ចអ៊ីរ៉ង់ និងបង្កឱ្យមានការកើនឡើង នៃភាពតានតឹងថ្មីៗនៅក្នុងតំបន់ក៏ដោយ។...