ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការសម្រេចឱ្យបាននូវជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦...
ស្វាយរៀង៖ បងប្អូនកម្មករនិយោជិត និងភាគីរោងចក្រ ហ្គោ វីន ឡៃធីង (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានឈានដល់ការព្រមព្រៀងគ្នា បន្ទាប់ពីមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ របស់មន្រ្តីជំនាញ លើលក្ខខណ្ឌការងារ ចំនួន ៣ចំណុច ដែលបងប្អូនកម្មករនិយោជិតមួយចំនួនទាមទារ ខណៈបងប្អូនកម្មករនិយោជិតចូលបំពេញការងារជាធម្មតាវិញនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា កម្ពុជា នឹងមិនអនុញ្ញាត ឱ្យបណ្ដាញឧក្រិដ្ឋជនឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា មកបំផ្លាញវឌ្ឍនភាពរបស់ប្រទេស និងជីវភាពរស់នៅ របស់ប្រជាជនកម្ពុជាជាង ១៧លាននាក់នោះឡើយ។ ក្នុងបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកឧក្រិដ្ឋកម្មឆ្លងដែន គឺជាបាតុភូតថ្មីមួយក្រោយជំងឺកូវីដ-១៩ ដែលមានលក្ខណៈខុសប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់កម្ពុជា ៕
ពោធិ៍សាត់ ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរបរិស្ថានខេត្ត និងរដ្ឋបាល ស្រុកក្រគរ បានរៀបចំយុទ្ធនាការទិវាសំអាតពិភពលោកលើកទី៩ នៅបរិវេណអនុវិទ្យាល័យកំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ក្រោមអធិបតីភាពលោក អ៊ុយ សុធាវី អភិបាលរងខេត្តពោធិ៍សាត់ និងមានការចូលរួមពីលោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្ត ព្រមទាំងមន្ត្រីរាជការ...
ភ្នំពេញ ៖ ក្រុមហ៊ុន Hansung TNI ដែលជាក្រុមហ៊ុនផលិតគ្រឿងចក្រកសិកម្មឈានមុខគេរបស់សាធារណរដ្ឋកូរ៉េបង្ហាញបំណងចង់ចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ។ ក្នុងឱកាសលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល លោក Hwang Kyungjoo ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hansung TNI បានលើកឡើងថា ក្រុមហ៊ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨១...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ទាបការព្យាករកំណើន សេដ្ឋកិច្ចកម្ពុជាមកត្រឹម ៣.៩% សម្រាប់ឆ្នាំ២០២៦ ពី ៤.១% ដែលបានព្យាករកាលពីខែកក្កដា ដែលនេះឆ្លុះបញ្ចាំងពីសកម្មភាពខ្សោយ ជាងការរំពឹងទុកក្នុងវិស័យទេសចរណ៍ និងសេវាកម្មពាក់ព័ន្ធនានា។ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងកើនឡើងដល់ ៤.៧% ក្នុងឆ្នាំ២០២៧ ជំរុញដោយភាពធន់នៃវិស័យកម្មន្តសាល ការធ្វើពិពិធកម្មការនាំចេញ និង ការវិនិយោគផ្ទាល់ ពីបរទេសជាបន្តបន្ទាប់។...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានបេ្តជ្ញាចិត្តបន្តពង្រឹង កិច្ចសហប្រតិបត្តិការជាមួយភាគីឡាវ លើការផ្លាស់ប្តូរសិល្បៈ និងវប្បធម៌ ព្រមទាំង ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ លើវិស័យវប្បធម៌។ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ លោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា ក្នុងទិវាវប្បធម៌ឡាវ នៅកម្ពុជាឆ្នាំ២០២៦ ដើម្បីអបអរសាទរខួប លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកសន្និសីទ អន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា» មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា...
ញូវយ៉ក ៖ អភិបាលក្រុងញូវយ៉ក លោក Zohran Mamdani បានចេញមុខរិះគន់យ៉ាងចាស់ដៃចំពោះ «ថ្នាក់ដឹកនាំសហព័ន្ធ» ដែលគាំទ្រការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយយក្ស Paramount និង Warner Bros. Discovery (WBD) ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានជួបពិភាក្សាការងារ ប្រកបដោយភាពស្និទ្ធស្នាលជាមួយប្រធានាធិបតី ដូណាល់ ត្រាំ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Deadline...