ពោធិ៍សាត់ ៖ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំអនាម័យបរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ និងវឌ្ឍនភាពការងារ ដោយមានការចូលរួមពីសំណាក់រដ្ឋបាលសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីជំនាញពាក់ព័ន្ធដើម្បីពង្រឹង និងជំរុញបន្ថែមលើកិច្ចការងារថែរក្សា សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ព្រមទាំងការយកចិត្តទុកដាក់ លើបញ្ហាអនាម័យបរិស្ថានក្នុងមូលដ្ឋានក្រុងពោធិ៍សាត់...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃព្រីតថេន និងអៀរឡង់ខាងជើង បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដើម្បីរួមគ្នាលុបបំបាត់បទល្មើសបច្ចេកវិទ្យាឆ្លងដែន និងពង្រឹងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ ពិធីចុះហត្ថលេខា ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងមហាផ្ទៃរវាង លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង...
ភ្នំពេញ៖ ស្ថាបនិកក្រុមហ៊ុន G Adventures បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការរួមចំណែកអភិវឌ្ឍវិស័យ ទេសចរណ៍នៅកម្ពុជា ដោយផ្ដោតលើការប្រែក្លាយកម្ពុជា ទៅជាគោលដៅទេសចរណ៍ ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ។ ការគូសបញ្ជាក់របស់លោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures ខាងលើនេះ ធ្វើឡើងក្នុងឱកាសទទួលបានការអនុញ្ញាត ពីសម្តេចធិបតី ហ៊ុន...
ភ្នំពេញ ៖ មានប្រសាសន៍ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក អារីហ្វ ហាវ៉ាស់ អូហ្គូសេណូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី នៅទីស្ដីការក្រសួង នារសៀលថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ជាថ្មីទៀត អំពីការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ និងឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តប្រតិបត្តិការកណ្តាប់ដៃដែក តាមបោសសម្អាតបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា...
ពោធិ៍សាត់ ÷ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន សំយ៉ាប តូប ឬរនាំងផ្សេងៗ ប៉ះពាល់លើដីចំណីស្ទឹង និងផ្លូវសាធារណៈ (ត្រើយខាងកើត ស្ថិតនៅភូមិថ្នល់ជប៉ុន ភូមិសូរិយាក្រោម ភូមិស្ទឹងតូច សង្កាត់រលាប និងត្រើយខាងលិច មានភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់) មេត្តារុះរើដោយខ្លួនឯងជាបន្ទាន់ ។ រដ្ឋបាលក្រុងពោធិ៍សាត់ នឹងចុះរៀបចំសោភ័ណភាព...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា បណ្តាប្រទេសលើពិភពលោកត្រូវដាក់ចេញវិធានការ ដើម្បីព្រមានប្រជាពលរដ្ឋ ខ្លួនអំពីការធ្វើការងារ នៅក្រៅប្រទេសមានលក្ខណៈបោកប្រាស់ និងជាអន្ទាក់ហិរញ្ញវត្ថុ។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា ទោះបីជាកិច្ចសហប្រតិបត្តិការអន្តរជាតិ មានសារៈសំខាន់លើការបង្ក្រាបការឆបោក...
ប៉េកាំង ៖ក្នុងឱកាសបំពេញការងារនៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Leklai Sivilay រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម ក្នុងវិស័យដឹកជញ្ជូន រវាងប្រទេសទាំងពីរ។...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានរំលេចមូលហេតុចម្បង៤ចំណុច នាំឱ្យពិភពលោកមានកំណើន Online Scams និងប្រកាសគម្រោងបង្កើត មជ្ឈមណ្ឌលជាតិប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងវេទិកាកម្រិតខ្ពស់នៃសន្និសីទអន្តរជាតិ ស្ដីពី ការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក...
ភ្នំពេញ៖ ឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា «ពិព័រណ៍ទេសចរណ៍ ឆ្នាំ២០២៦» ដែលរៀបចំឡើងដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ ជាឱកាសបង្ហាញពីភាពសម្បូរបែបនៃកម្ពុជា រួមមាន វប្បធម៌ ប្រវត្តិសាស្ត្រ បេតិកភណ្ឌជាតិ ម្ហូបអាហារ ឆ្នេរសមុទ្រ ទេសចរណ៍ធម្មជាតិ ទេសចរណ៍សហគមន៍ រហូតដល់ផលិតផល និងសេវាកម្មទេសចរណ៍ទំនើបៗ។ អាកាសយានដ្ឋានអន្ដរជាតិតេជោ នៅថ្ងៃទី២៣...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានប្រទេសណាមួយ យកទៅប្រើប្រាស់ជាឧបករណ៍ សម្រាប់ប្រឆាំងនឹងប្រទេសណាមួយនោះទេ ព្រោះជាការរំលោភបំពាន លើគោលការណ៍នៃច្បាប់អន្តរជាតិ ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលកម្ពុជា...