ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងប្រទេសគុយបា នឹងបន្តពង្រីកទៅកាន់វិស័យសក្កានុពល មានជាអាទិ៍ វិស័យកសិកម្ម និងសុខាភិបាល ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, បានអនុញ្ញាតឱ្យ...
ប៉េកាំង៖ ចិនបានជំរុញឱ្យជប៉ុនរៀនសូត្រពីប្រវត្តិសាស្ត្រ ឆ្លុះបញ្ចាំងឱ្យបានស៊ីជម្រៅអំពីអតីតកាល និងកសាងទំនុកចិត្តពីប្រទេសជិតខាងក្នុងតំបន់អាស៊ី ក៏ដូចជាសហគមន៍អន្តរជាតិ តាមរយៈសកម្មភាពជាក់ស្តែង។ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើសុន្ទរកថារបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ។ នៅក្នុងសុន្ទរកថានោះ លោកស្រី បានលើកឡើងថា ជប៉ុន គឺជាប្រទេសដែលស្រឡាញ់សន្តិភាព...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីចិនលោក ស៊ី ថ្លែងថា ចិន និងសហរដ្ឋអាមេរិក គួរតែធ្វើការឆ្ពោះទៅរកទិសដៅតែមួយ និងជំរុញទំនាក់ទំនងប្រកបដោយស្ថិរភាព ដែលមានកិច្ចសហប្រតិបត្តិការជាស្នូល ការប្រកួតប្រជែងក្នុងកម្រិតសមស្រប ការគ្រប់គ្រងភាពខុសគ្នាបាន និងការប្តេជ្ញាចិត្តចំពោះសន្តិភាព។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងនៅក្នុងសុន្ទរកថាជាលាយលក្ខណ៍អក្សរមួយ នៅពេលដែលលោកបានមកដល់សហរដ្ឋអាមេរិកសម្រាប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋថា ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែជាដៃគូនឹងគ្នា មិនមែនជាគូប្រជែងនោះទេ។ លោកបានលើកឡើងថា...
ភ្នំពេញ៖ ដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ទើបក្រុមហ៊ុន G Advantures សម្រេចជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះនៃមហាសន្និបាតទេសចរណ៍ពិភពលោក (GX Summit) ២០២៦។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារាត្រីថ្ងៃទី២៣...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់កំពុងត្រូវបានកាត់ផ្តាច់ចេញពីផ្លូវហោះហើរអន្តរជាតិ និងសេវាកម្មអាកាសយានដ្ឋាន ខណៈក្រុងវ៉ាស៊ីនតោនបង្កើនសម្ពាធលើវិស័យអាកាសចរណ៍របស់ប្រទេស។ ការតភ្ជាប់ក្នុងតំបន់ជាច្រើនត្រូវបានផ្អាក ឬដាក់កម្រិតរួចហើយ ទោះបីជាជើងហោះហើរបរទេសមួយចំនួននៅតែបន្តក៏ដោយ លោកSaman Kojouri របស់ RT បានរាយការណ៍ពីខាងក្រៅទីស្នាក់ការកណ្តាលរបស់ទីក្រុងតេហរ៉ង់នៃក្រុមហ៊ុន Mahan Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសអ៊ីរ៉ង់។ រតនាគារសហរដ្ឋអាមេរិក បានកំណត់គោលដៅក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ចំនួន២៧នៅដើមខែនេះ ជាផ្នែកនៃយុទ្ធនាការទូលំទូលាយប្រឆាំង នឹងវិស័យអាកាសចរណ៍របស់ប្រទេស។ ក្រុមហ៊ុនបរទេសដែលផ្តល់សេវា កម្មដល់ក្រុមហ៊ុនដឹកជញ្ជូនហានិភ័យនឹងទណ្ឌកម្មបន្ទាប់បន្សំរបស់សហរដ្ឋអាមេរិក...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ដោយអះអាងថា បទឈប់បាញ់បណ្តោះអាសន្នផ្តល់ ផលប្រយោជន៍ដល់ទីក្រុងគៀវ ប៉ុណ្ណោះ។ ប្រទេសអ៊ុយក្រែន និងសម្ព័ន្ធមិត្តចំនួន៥១បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយទាមទារឱ្យរុស្ស៊ីទទួលយកបទឈប់បាញ់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌដូច្នេះកិច្ចចរចាសន្តិភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវអាចប្រព្រឹត្តទៅបាន។ សេចក្តីថ្លែងការណ៍ដែលប្រទេសហត្ថលេខីរួមមាន EU និងរដ្ឋជាសមាជិករបស់ខ្លួន ប្រ៊ីធេនកាណាដា...
បរទេស៖ ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូងមានគោលបំណង កាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឆៅពីតំបន់មជ្ឈិមបូព៌ាឱ្យមកនៅត្រឹម ៥០% នៅត្រឹមឆ្នាំ ២០៣៥ ខណៈដែលប្រទេសដែលមានសេដ្ឋកិច្ចធំ ជាងគេទី ៤ របស់អាស៊ីមួយនេះ កំពុងស្វែងរកវិធីធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ ថាមពល បន្ទាប់ពីមានការរំខានដែលបង្កឡើងដោយសង្គ្រាមនៅអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ថា នៅក្នុងផែនការសន្តិសុខធន ធានធម្មជាតិរយៈពេល...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោក Mark Rutte អគ្គលេខាធិការអង្គការ NATO បាននិយាយថា បណ្តាប្រទេសណាតូនៅអឺរ៉ុប គួរតែទទួលខុសត្រូវកាន់តែខ្លាំង ចំពោះសន្តិសុខនៅមជ្ឈិមបូព៌ា។ លោកក៏បាននិយាយបែបការពារសង្រ្គាមនៅអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ហើយបានអះអាងថា សមាជិកអឺរ៉ុបគួរតែចំណាយឲ្យតិចលើកម្មវិធីសង្គម និងច្រើនជាងនេះទៅលើវិស័យយោធា។ លោកRutte បានធ្វើការកត់សម្គាល់នៅក្នុងព្រឹត្តិការណ៍ប្រជុំក្រុមប្រឹក្សា ស្តីពីកិច្ចការសកលក្នុងរដ្ឋ Iowa កាលពីថ្ងៃអង្គារ បន្ទាប់ពីត្រូវបានស្នើសុំឱ្យ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អភិបាលខេត្ត Aleksandr Khinsthein បាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជិត ២០០គ្រឿង លើតំបន់ Kursk ក្នុងរយៈពេល២៤ម៉ោង ខណៈដែលរលកនៃការវាយប្រហារឆ្លងព្រំដែន បានសម្លាប់ជនស៊ីវិលម្នាក់ និង៣នាក់ទៀតរងរបួស។ លោក Khinshtein បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថាដ្រូន UAV សរុបចំនួន១៩៣ ត្រូវបានស្ទាក់ចាប់នៅចន្លោះថ្ងៃអង្គារ និងថ្ងៃពុធ។ យោងតាមអភិបាលក្រុង...
បរទេស៖ កម្មកររោងចក្រផលិត រថយន្តរាប់ម៉ឺននាក់នៅទូទាំងប្រទេសអាល្លឺម៉ង់ បានធ្វើបាតុកម្មទាមទារឱ្យមានការ ការពារការងារ និងរោងចក្រ បន្ទាប់ពីក្រុមហ៊ុន Volkswagen បានប្រកាសផែនការកាត់បន្ថយការងារចំនួន ១០០.០០០ កន្លែង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ថា នៅថ្ងៃចន្ទនេះ បុគ្គលិកមកពីក្រុមហ៊ុន Volkswagen, Mercedes-Benz, BMW, Audi,...