បរទេស៖ ព្រឹត្តិការណ៍កីឡា អាស៊ីលើកទី២០ (20th Asian Games Aichi-Nagoya 2026) ដែលកំពុងប្រារព្ធឡើង នៅទីក្រុងណាហ្គោយ៉ា និងខេត្តអាយឈិ ប្រទេសជប៉ុន កំពុងដំណើរការប្រកួតយ៉ាងស្វិតស្វាញ ដោយមានអត្តពលិកមកពី ៤៥ ប្រទេស និងតំបន់ ចូលរួមប្រកួតប្រជែងលើ ៤៣ ប្រភេទកីឡា។ យោងតាមទិន្នន័យបណ្ដោះអាសន្នគិតត្រឹមថ្ងៃទី២៣ ខែកញ្ញា...
បរទេស៖ បណ្តាញទូរទស្សន៍ធំៗ នៅសហរដ្ឋអាមេរិក បានប្រកាសឈរនៅខាង សារព័ត៌មាន CNN ដោយបដិសេធមិន ព្រមបញ្ជូនក្រុមការងាររបស់ខ្លួន ទៅជំនួសតួនាទីក្រុមការងារយកព័ត៌មានរួម (Pool Crew) របស់ CNN ប្រចាំសេតវិមាននោះទេ បន្ទាប់ពីរដ្ឋ បាលលោក ត្រាំ (Trump) បានហាមឃាត់បណ្តាញព័ត៌មាន មួយនេះមិនឱ្យបំពេញភារកិច្ចរបស់ខ្លួនកាលពីថ្ងៃចន្ទ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN...
ហ្សឺណែវ៖ អង្គការអន្តរជាតិ សម្រាប់ទេសន្តរប្រវេសន៍ (IOM) បានឱ្យដឹងថា មនុស្សជិត ១៣០,០០០នាក់បានភៀសខ្លួន ចេញពីលំនៅឋាននៅទូទាំងខេត្តចំនួន ៧ ក្នុងប្រទេសយេម៉ែន ដោយសារតែស្ថានភាពអសន្តិសុខកាន់តែធ្ងន់ធ្ងរឡើង ហើយក្នុងចំណោមនោះ មានមនុស្សជាច្រើនបានភៀសខ្លួនច្រើនលើកច្រើនសាររួចមកហើយ។ លោក Othman Belbeisi នាយកប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងរបស់ IOM បានឧ្យដឹងថា តួលេខនេះនៅតែបន្តកើនឡើង។ នៅថ្ងៃទី...
ប៉េកាំង៖ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់ប្រទេសចិន បានចេញការព្រមាន ដល់ក្រុមហ៊ុន និងបុគ្គលនានា ឱ្យទប់ស្កាត់កុំឱ្យមានការបង្វែរទិសដៅ សារធាតុគីមីចំនួនពីរ គឺ medetomidine និង tartaric acid ទៅប្រើប្រាស់ក្នុងការ ផលិតគ្រឿងញៀន ។ ការិយាល័យនៃគណៈកម្មការជាតិ គ្រប់គ្រងគ្រឿងញៀនរបស់ចិន បានជំរុញឱ្យអាជីវកម្ម និងបុគ្គលនានាគោរពយ៉ាង តឹងរ៉ឹងនូវការព្រមានដែលបានចេញផ្សាយពីមុនដោយការិយាល័យនេះ នៅពេលដោះស្រាយជាមួយសារធាតុទាំងនោះ...
ប៉េកាំង៖ អាជ្ញាធរចិន បានប្រកាសអំពីការកែសម្រួលបញ្ជីគ្រប់គ្រងការនាំចេញសារធាតុគីមីដែលជាវត្ថុធាតុដើម (precursor chemicals) ទៅកាន់សហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ដោយបានបង្កើនចំនួនសារធាតុគីមី ដែលតម្រូវឱ្យមានលិខិតអនុញ្ញាតនាំចេញ ពី ១៦ មុខ ទៅ ១៨ មុខ។ សារធាតុចំនួនពីរត្រូវបានបន្ថែមទៅក្នុងបញ្ជីគ្រប់គ្រងការនាំចេញ សម្រាប់ប្រទេសទាំងបីនេះ។ យោងតាមបទប្បញ្ញត្តិ ដែលបានធ្វើបច្ចុប្បន្នភាព អ្នកនាំចេញត្រូវតែស្នើសុំលិខិតអនុញ្ញាត នៅពេលនាំចេញសារធាតុគីមី...
កំពង់ធំះ ដោយអនុវត្តតាមបទបញ្ជា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជា របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ។ នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើស...
ភ្នំពេញ៖ លោក ហួត ស៊ីនាដ រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ”ការអនុវត្តជាក់ស្តែងលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)” ជូនថ្នាក់ដឹកនាំក្រសួង នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងគោលបំណងពង្រឹង សមត្ថភាពអនុវត្តជាក់ស្តែង និងភាពជាអ្នកដឹកនាំក្នុងយុគសម័យឌីជីថល ដោយប្រើប្រាស់ AI ជាឧបករណ៍ជំនួយ ក្នុងការបំពេញការងារ ការធ្វើទំនើបកម្មអភិបាលកិច្ច...
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រគល់ភារកិច្ចឱ្យលោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅ ការងារសម្រាប់អនុវត្ត ដល់លោក លោកស្រី ស្នងការរង នាយការិយាល័យជំនាញ អធិការក្រុង-ស្រុក...
បរទេស ៖ ចាប់ពីការកើនឡើងយ៉ាងគំហុកនៃទិន្នផលសញ្ញាបណ្ណរដ្ឋ រហូតដល់កិច្ចអន្តរាគមន៍របស់សហរដ្ឋអាមេរិកក្នុងការជួយទប់ទល់នឹងតម្លៃប្រាក់យ៉េន ទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន កំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ធំធេង ដែលជះឥទ្ធិពលផ្ទាល់ដល់ក្រុមវិនិយោគិន និងថ្លៃដើមនៃការខ្ចីប្រាក់នៅជុំវិញ ពិភពលោក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNN ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។ ទិន្នផលសញ្ញាបណ្ណរដ្ឋរបស់ជប៉ុនបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយនេះ ដោយសារសម្ពាធអតិផរណា ការដំឡើងអត្រាការប្រាក់របស់ធនាគារ កណ្តាលជប៉ុន (Bank of...
សេអ៊ូល៖ យោងតាមការចុះផ្សាយរបស់កាសែត New York Times បានឱ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung (លី ជេម្យុង) បានជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម លើប្រទេសកូរ៉េខាងជើង ជាថ្នូរនឹងកិច្ចព្រមព្រៀង មួយដែលទីក្រុងព្យុងយ៉ាង ត្រូវបង្កកកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ។ នៅក្នុងបទសម្ភាសន៍មួយ កាសែតនេះបានដកស្រង់សម្តីលោក Lee...