ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ខិតខំបញ្ចៀស មិនឱ្យមានករណីប្រជាជន ស្លាប់ ដោយសារជំងឺកូវីដ១៩ ជាបន្ដទៀត ដោយធានាថា ព្រះរាជាណាចក្រកម្ពុជា នឹងមិនខ្វះវាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋ នៅពេលដែលបញ្ហាជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយ ។ នេះបើយោងតាមលទ្ធផល កិច្ចប្រជុំគណៈរដ្ឋមន្រ្តី...
បរទេស ៖ កាលពីសប្តាហ៍មុន រដ្ឋាភិបាលចក្រភពអង់គ្លេសបានឱ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានស្នើឱ្យលោក Wallace រដ្ឋមន្រ្តីការពារជាតិ និងលោកស្រី Truss រដ្ឋមន្រ្តីការបរទេស ធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី សម្រាប់កិច្ចពិភាក្សា នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែនៅថ្ងៃច័ន្ទ លោកស្រី Truss បាននិយាយថា លោកស្រីបានធ្វើតេស្តវិជ្ជមាន សម្រាប់...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសឲ្យបេក្ខជន ដែលបានដាក់ពាក្យប្រឡង ប្រជែងចូលបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារ មកប្រឡងនៅថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ៕
កំពង់ចាម ៖ ប្រធានសាខាកាក បាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមដំណើរដោយមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនពលរដ្ឋ...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ថា ជិតកន្លះសតវត្ស បន្ទាប់ពីរូបសំណាក ត្រូវបានគេលួច រូបសំណាករ៉ូម៉ាំង របស់ព្រះអង្គ Bacchus ត្រូវបានប្រគល់ទៅឲ្យសារមន្ទីរបារាំងវិញ ដែលវាត្រូវបានគេដាក់តាំង ។មេដាយសំរឹទ្ធ នៃសតវត្សទី១របស់ Bacchus កាលនៅក្មេង ត្រូវបានចោរចាប់យកនៅខែធ្នូ ឆ្នាំ១៩៧៣រួមជាមួយនឹងកាក់រ៉ូម៉ាំង ចំនួន៥.០០០កាក់ផងដែរ ។...
បរទេស ៖ ប្រទេសអាល្លឺម៉ង់ កំពុងតែបានធ្វើការព្យាយាម ក្នុងការចរចាទិញ យកយន្តហោះចម្បាំង ប្រភេទ F-35 ដែលផលិតដោយ ក្រុមហ៊ុនអាមេរិក Lockheed Martin ដើម្បីអាចយកមក ជំនួសយន្តហោះម៉ូដេល ចាស់ Tornado នៅក្នុងជួរកម្លាំងការពារជាតិរបស់ខ្លួន។ ប្រភពចេញផ្សាយព័ត៌មាន របស់បរទេសបានបញ្ជាក់ដែរថា លទ្ធភាពនៃការបញ្ជាទិញ យន្តហោះ F-35...
បរទេស ៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការប្រកាសស្វាគមន៍និងសាទរ យ៉ាងខ្លាំង ចំពោះការផ្តល់ឲ្យពីសំណាក់ ប្រធានាធិបតីតួកគីលោក Tayyip Erdogan ក្នុងអំឡុង ពេលបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ។ លោក Erdogan បានសន្យាក្នុងការផ្គត់ផ្គង់ភ្លាមៗទៅឲ្យអ៊ុយក្រែននូវបច្ចេកវិទ្យាដ្រូន សម្រាប់ប្រឈមមុខទៅនឹង ភាពតានតឹងជាមួយនឹងរុស្សីហើយប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ថា នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីអាចបញ្ចប់ទៅ...
ពេលបើកទ្វារ នៃការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង អ្នកផងទាំង ពួងអាចមើលឃើញ អ្នកស្ម័គ្រចិត្ត ដែលបាននិងកំពុងផ្តល់សេវា យ៉ាងរាក់ទាក់កក់ក្តៅ ដូចជាអ្នកនាង Li Xia អញ្ចឹងដែរ ។ តាមពិតទៅ ការងារជ្រើសរើសអ្នកស្ម័គ្រចិត្ត នៅទូទាំងពិភពលោក នៃការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង បានចាប់ផ្តើមតាំង ពីឆ្នាំ២០១៩មកម្ល៉េះ គ្រាន់តែប្រកាសព័ត៌មាន ត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ នូវសកម្មភាពថ្មីមួយ ក្នុងគោលបំណងកាត់បន្ថយ អំពើហិង្សាដោយកាំភ្លើង ដែលកំពុងកើនឡើងនៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ រដ្ឋបាលលោក បៃដិន នឹងបង្រ្កាបលំហូរនៃកាំភ្លើងខុសច្បាប់ ជួយរដ្ឋអាជ្ញានាំយកករណីប្រឆាំងនឹងអ្នកដែលប្រើ “កាំភ្លើងខ” – អាវុធដែលមិនបានបញ្ជាក់ និងមិនអាចតាមដានបាន...
ម៉ូស្កូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជួបសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ដែលជាលើកទី៣ ក្នុងរយៈពេល ៧ថ្ងៃ ដើម្បីពិភាក្សាអំពីវិបត្តិអ៊ុយក្រែន និងការធានាផ្នែកសន្តិសុខ ។ វិមានក្រឹមឡាំងបានឲ្យដឹងថា មេដឹកនាំទាំងពីរបានបន្ត “ការសន្ទនាសំខាន់ៗ” លើស្ថានភាពទាក់ទង...