ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤២៨នាក់ទៀត ជាសះស្បើយចំនួន៥៧២នាក់ និងស្លាប់ចំនួន១៤នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣១១នាក់ និងអ្នកដំណើរពីបរទេសចំនួន១១៧នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺសរុបចំនួន៩០ ៥៣៥នាក់ អ្នកជាសះស្បើយចំនួន៨៦ ៧០២នាក់ និងអ្នកស្លាប់ចំនួន១ ៨៣៥នាក់៕
ភ្នំពេញ ៖ ប្រតិបត្តិការ ជួយសង្រ្គោះក្រោម ការដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានចាប់ផ្តើមភ្លាមៗ កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដើម្បីស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ត្រូវបានទឹកហូរគួចយកទៅ ក្នុងពេលកំពុងមានភ្លៀងធ្លាក់ខ្លាំង នៅចំណុចអូរ៥ ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មកទល់ម៉ោងជិត១១ព្រឹកថ្ងៃ២៥ សីហា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសជំរុញ ឬដូសទី៣ អាចបង្កើនភាពឆ្លើយតប នៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួនឲ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ។ រាជរដ្ឋាភិបាល បានបន្ដថា «ទឡ្ហីករណ៍បែបវិទ្យាសាស្ត្រដែលបានលើកឡើងនៅក្នុងឯកសារ សិក្សាស្រាវជ្រាវពីប្រទេសជាច្រើន បានបង្ហាញថា ក្រោយពេលចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់ដូសរួចហើយ, កម្រិតភាពស៊ាំប្រឆាំងនឹងមេរោគកូវីដ-១៩ អាចស្ថិតនៅរយៈពេលប្រមាណពី...
ភ្នំពេញ ៖ កម្ពុជាបន្តរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 ប្រភេទ ដែលតា(Delta) ចាប់ពីថ្ងៃ៣១ មីនា ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ សរុបចំនួន ១៣២៥នាក់ (ស្ត្រីចំនួន ៦៥៤នាក់) ដែលប៉ះពាល់លើ២៣ រាជធានី ខេត្ត លើកលែងតែខេត្តចំនួន...
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងកាលពីថ្ងៃអង្គារទី២៤ ខែសីហាថា ប្រទេសគុយបា នឹងផ្គត់ផ្គង់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ដែលផលិតនៅក្នុងស្រុក របស់ខ្លួនដល់ប្រទេសវៀតណាម និងផ្ទេរបច្ចេកវិទ្យាផលិតកម្ម ទៅប្រទេសនៅអាស៊ីអាគ្នេយ៍ នៅចុងឆ្នាំនេះ ។ បន្ទាប់ពីទប់ទល់នឹង ជំងឺរាតត្បាត...
បរទេស ៖ នាយករដ្ឋមន្រ្តី កាណាដា លោក ចាស្ទីន ទ្រូដូវ បានប្រកាសថា កាណាដានឹងរក្សាបុគ្គលិក យោធា របស់ខ្លួននៅក្នុងប្រទេស អាហ្វហ្កានីស្ថាន បើទោះបីជាប្រធានាធិបតី អាមេរិកលោក ចូបៃដិន ប្តេជ្ញាថា នឹងកំណត់ថ្ងៃដកទ័ព ថ្ងៃទី ៣១ ខែសីហា នៅក្នុងប្រទេស ដែលមានសង្គ្រាម...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកា ចំនួន៤១០.៧៧លានដុល្លារ សម្រាប់អនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១នេះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា...
បរទេស ៖ ស្ត្រីម្នាក់ដែលបានភៀសខ្លួន ចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ បានផ្តួលរំលំរដ្ឋាភិបាល និងបានគ្រប់គ្រងប្រទេស បានបង្ហាញថា យុទ្ធជនរបស់ក្រុមនេះ បានរួមភេទជាមួយសាកសព ។ យោងតាមសារព័ត៌មាន ZEE NEWS ចេញផ្សាយកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ត្រីម្នាក់ដែលត្រូវបានកំណត់អត្តសញ្ញាណថា ជា Muskan បានធ្វើការនៅក្នុងកងកម្លាំងប៉ូលីស...
ភ្នំពេញ ៖ អគ្គិភ័យកំពុងឆាបឆេះមន្ទីរពហុព្យាបាល សុខ លាភ មេត្រី ស្ថិតតាមបណ្ដោយផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅវេលាម៉ោង ១០និង២០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ខណៈកម្លាំងសមត្ថកិច្ចបាន ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលា ដោយមិនរាលដាល ទៅផ្ទះអ្នកក្បែរខាងទេ ៕