ព័ត៌មានអន្តរជាតិ

លោក Trump ប្រកាសបង្ហាញផែនការ សន្តិភាពសម្រាប់អ៊ុយក្រែន ដែលនឹងប្រើពេលត្រឹម ២៤ម៉ោង

ប្រភព ៖ VOA

បរទេស ៖ ក្រោយពេលដែល តែងតែបានអះអាងថា លោកអាចបញ្ចប់ជម្លោះ រវាងអ៊ុយក្រែន និងរុស្សី ក្នុងរយៈពេល២៤ម៉ោង រួចមកអតីតប្រធានាធិបតី អាមេរិកលោក Donald Trump បានប្រកាសថា លោកបានត្រៀមរៀបចំកិច្ចព្រមព្រៀង សន្តិភាពរួចរាល់ ដើម្បីនាំយកកិច្ចព្រមព្រៀង សន្តិភាពមកលើតុចរចា ។

យោងតាមការចេញផ្សាយ របស់ RT លោក Trump ដែលបច្ចុប្បន្នជាបេក្ខជន នាំមុខគេសម្រាប់តំណែង ប្រធានាធិបតី ឆ្នាំ២០២៤ នៃគណបក្សសាធារណរដ្ឋបានអះអាងទៀតថា គាត់មានលទ្ធភាពគ្រប់គ្រាន់ ជាមួយប្រធានាធិបតី Vladimir Putin នៃប្រទេសរុស្ស៊ីនិងលោក Vladimir Zelensky នៃអ៊ុយក្រែន ដើម្បីបញ្ឈប់ការបង្ហូរឈាម គ្នាមួយនេះ ។

លោកបានបញ្ជាក់ប្រាប់ ទៅកាន់ក្រុមអ្នកកាសែតថា ខ្ញុំបានស្កាល់លោក Zelensky គ្រប់គ្រាន់ និងស្កាល់លោក Putin ច្បាស់បំផុតហើយ ក៏មានទំនាក់ទំនងល្អជាមួយ នឹងមេដឹកនាំទាំងពីរផងដែរ ។ ខ្ញុំនឹងប្រាប់ទៅកាន់លោក Zelensky ឲ្យទទួលយកកិច្ចព្រមព្រៀង ហើយប្រាប់ឲ្យលោក Putin ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងនេះ ។

លោក Trump ក៏បានពន្យល់ដែរថា លោកគឺជាបុគ្គលដ៏សាកសមបំផុត សម្រាប់បន្តតំណែងប្រធានាធិបតីជំនួសឲ្យ លោក Joe Biden និងមានសមត្ថភាពបំផុត អាចប្រកួតប្រជែងស្មើ ទៅនឹងមេដឹកនាំធំៗ របស់ពិភពលោកផ្សេងទៀត បានដូចជាមេដឹកនាំចិនបារាំង និងរុស្សី ជាដើមហើយរិះគន់ថា មេដឹកនាំអាមេរិកបច្ចុប្បន្ន មិនមានអ្វីទាំងអស់ សូម្បីតែមានអ្វីកើតឡើង ដែលនេះជាគ្រោះថ្នាក់បំផុត សម្រាប់ប្រទេស អាមេរិកជាប្រវត្តិសាស្ត្រ ៕
ប្រែសម្រួល៖ស៊ុនលី

To Top