ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានបង្ហាញពីទិន្នន័យ នៃវត្តមានសត្វព្រៃ ជាច្រើនប្រភេទ នៅក្នុងតំបន់ការពារធម្មជាតិ របស់ប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា «ប្រភេទជិតផុតពូជ...
បរទេស៖ប្រធានាធិបតី នៃប្រទេសតួកគីលោក Tayyip Erdogan កាលពីថ្ងៃព្រហស្បតី៍ម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍មួយដែលមានអត្ថន័យថា ប្លុកអ៊ឺរ៉ុបមិនបានផ្តល់នូវការគាំទ្រ ដ៏មានការប្តេជ្ញាចិត្តឡើយ ចំពោះបញ្ហាអន្តោប្រវេស និងការខិតខំប្រឹងប្រែងរបស់តួកគីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី។ មកដល់ពេលនេះទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងអង់ការ៉ានិងប្លុកអ៊ឺរ៉ុបមានភាពក្តៅគគុកគិតចាប់តាំងតែពីឆ្នាំ២០១៩មកម្ល៉េះដោយសារតែជម្លោះរវាងតួកគីនិងក្រិកដែលជាសមាជិកមួយរបស់អ៊ឺរ៉ុបផងដែរពាក់ព័ន្ធទៅនឹងបញ្ហាដែនសមុទ្រនិងសិទ្ធក្នុងការគ្រប់គ្រងទៅលើធនធានក្រោមសមុទ្រនៅសមុទ្រមេឌីទេរ៉ាណេភាគខាងកើត។ ថ្លែងទៅកាន់ក្រុមទូតរបស់អ៊ឺរ៉ុប ដែលកំពុងបំពេញទស្សនកិច្ច និង ចូលរួមកិច្ចប្រជុំនាទី ក្រុងអង់ ការ៉ាលោក Erdogan បាននិយាយទៀតដែរថាតួកគីតែងតែចង់បាននូវទំនាក់ទំនងដ៏ជិតស្និទ្ធ ជាមួយនឹងអ៊ឺរ៉ុប 4:19 PM...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យដឹងថា បេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងសម័យប្រឡង២៧-២៨ ធ្នូ ជាប់ចំនួន៧២ ០១៦នាក់ ក្នុងនោះ បាននិទ្ទេស A ចំនួន១ ៧៥៣នាក់ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ នាថ្ងៃទី១៤...
ម៉ូស្គូ ៖ វិមានក្រឹមឡាំងបានឲ្យដឹងថា ប្រទេសរុស្ស៊ី និងលោកខាងលិច បានខ្វែងគំនិតគ្នា លើបញ្ហាសំខាន់ៗ ក្នុងអំឡុងពេលការចរចា ក្នុងសប្តាហ៍នេះនៅទីក្រុង ហ្សឺណែវ និងទីក្រុងប្រ៊ុចសែល ។ ទីភ្នាក់ងារសារ ព័ត៌មាន RIA Novosti បានដកស្រង់សម្តី អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov...
ភ្នំពេញ ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ មានភាពល្អជាងឆ្នាំ២០២០ បានគាំទ្រដល់ការងើបឡើង នៃសេដ្ឋកិច្ចពិភពលោក ជួយជំរុញការនាំចេញ គួបផ្សំ និងការអនុវត្តប្រកប ដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល។ នេះយោងតាមគេហទំព័រហ្វេសប៊ុករបស់ ធនាគារជាតិ ។ ក្នុងសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២...
វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ថា រដ្ឋបាលលោក បៃដិន កាលពីថ្ងៃពុធ ទី១២ ខែមករា បានដាក់ទណ្ឌកម្មលើកដំបូងរបស់ខ្លួន លើកម្មវិធីអាវុធរបស់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីមានការបាញ់មីស៊ីល ជាបន្តបន្ទាប់របស់កូរ៉េខាងជើង រួមទាំង២គ្រាប់ចាប់តាំងពីសប្តាហ៍មុន ។ គួរបញ្ជាក់ថា ទណ្ឌកម្មនេះបានកំណត់គោលដៅលើ...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ថា វិទ្យាស្ថានផ្នែកបេះដូងជាតិ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី អាយុ៩៦ឆ្នាំ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីដំណើរការព្យាបាល ដោយជោគជ័យ ។ វិទ្យាស្ថានខាងលើ...
សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានរាយការណ៍ករណីថ្មី នៃជមងឺកូវីដ-១៩ ចំនួន ៩៦០ករណី ដែលនាំឱ្យចំនួនឆ្លងសរុប នៅក្នុងប្រទេសនេះកើនឡើងដល់ ២៨៩,០៨៥ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ ក្នុងចំណោមករណីថ្មី ៤៨១ ករណីជាករណី ឆ្លងក្នុងស្រុក និង ៤៧៩ ករណីជាករណីនាំចូល នេះបើយោងតាមស្ថិតិ ដែលចេញផ្សាយ...
បរទេស ៖ ស្របពេលដែលកូវីដ១៩ បន្តរាតត្បាត និងប្រជាជនក្នុងប្រទេសក្រីក្រ ជាច្រើន នៅតែមិន ទាន់បានចាក់វ៉ាក់សាំង នៅឡើយនោះ អង្គការសុខភាពពិភពលោក កំពុងតែធ្វើការព្រមានថា ក្នុងខណៈដែលអូមីក្រុងបង្ក ឲ្យមានជម្ងឺធ្ងន់ធ្ងរ តិចជាង បើប្រៀបធៀប នឹងប្រភេទជម្ងឺកូវីដ១៩ ដទៃនោះ វានៅតែជាគ្រោះថ្នាក់ ជាពិសេស ចំពោះអ្នកមិនទាន់បានទទួល ថ្នាំវ៉ាក់សំាងការពារជីវិត ។...
បរទេស ៖ សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្ស លទ្ធិប្រជាធិបតេយ្យ នឹងធ្វើការបង្ហាញ នូវច្បាប់មួយ ដែលនឹងដាក់ ទណ្ឌកម្ម ដ៏ធ្ងន់ធ្ងរ លើមន្ត្រីរដ្ឋាភិបាល និងយោធាជាន់ខ្ពស់រុស្ស៊ី ដោយរួមទាំងលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងស្ថាប័នធនាគារសំខាន់ៗ ប្រសិនបើទីក្រុងមូស្គូ ធ្វើការឈ្លានពានលើប្រទេស អ៊ុយក្រែន នេះបើតាមសម្តីសមាជិកព្រឹទ្ធសភា លោក Robert Menendez...