ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ប្រាប់ក្រុមប្រឆាំង ឱ្យរង់ចាំជាតិក្រោយ បើចង់បានតំណែង សមាជិក គ.ជ.ប

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រុមប្រឆាំង ដែលចង់បានតំណែង ជាសមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតវិញនោះ ត្រូវរង់ចាំជាតិក្រោយទៅ ព្រោះអ្នកឯងជាអ្នករត់ចេញ ដោយខ្លួនឯង ។

ក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅបន្ត នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ បាន លើកឡើងថា សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត មកពីក្រុមប្រឆាំងនោះ គឺជាអ្នករត់ចេញដោយខ្លួនឯង ។

សម្តេចតេជោ បានលើកឡើងថា ឥឡូវក្រុមប្រឆាំង នាំគ្នាចោទថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត មានសុទ្ធតែគណបក្សប្រជាជនកម្ពុជា ឬក៏គណបក្ស ដែលជិតស្និទ ជាមួយគណបក្សប្រជាជនកម្ពុជា ។

សម្តេចបញ្ជាក់ថា «យើងសុំសួរពួកលោកឯងថា តើអ្នកណាដេញអស់លោកចេញ ពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គឺពួកឯងទេ អ្នករត់ចេញហើយច្បាប់កំណត់ថា កាលណាអ្នកឯងចេញ គណៈកម្មាធិកាអន្ត្រៃយ៍រដ្ឋសភា មានសិទ្ធិជ្រើសរើសដាក់បញ្ចូល ។ អីញ្ចឹង ពួកឯងអ្នករត់ទេ ក្នុងនោះអ្នកដែលនៅសល់ គេគិតថា ចែកអាសនៈអត់ទាន់ពេល ប៉ុន្តែគេមិន ដឹងថា ឯកឧត្តម ហ៊ីង ធារិទ្ធ នៅអីញ្ចឹងគេចេញតែ៣នាក់ នៅសល់៦នាក់ មិនចាំសភាកោះប្រជុំបន្ទាន់ដាក់ជំនួសទេ»។

សម្តេចតេជោ ក៏បានលើកឡើងថា អតីតសមាជិក គ.ជ.ប ក្រុមប្រឆាំងចង់ទាមទារវិញ រង់ចាំទៅជាតិក្រោយទៅ ។ ច្បាប់ក៏បានកំណត់ថា បើមិនរៀបចំគ.ជ.បថ្មី មិនបានគឺសមាជិកចាស់បន្តការងារបាន ។
ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានចំអក ទៅកាន់ក្រុមប្រឆាំ ងគឺសុទ្ធតែអ្នកភ្លើ ។
សម្តេចបន្តថា គេដាក់យុទ្ធនាការ«មានស៊ីអត់ សែន ឬមានសែន អត់ស៊ី» អស់ រយៈពេល២០មកហើយ គឺមិនទាន់ឃើញបានលទ្ធផលអីសោះ ។ តែវាត្រូវដែរ គឺមានតែមួយ គឺមានតែសែន អត់ស៊ី ឬមានអាញ អត់ឯង» ៕

To Top