តូក្យូ ៖ កងទ័ពជើងទឹកអាមេរិក បានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតសមាជិកនាវិក ជាច្រើននាក់ នៃនាវាផ្ទុកយន្តហោះ Ronald Reagan ដែលមានទីតាំងនៅទីក្រុង Yokosuka ក្បែរទីក្រុងតូក្យូ ជុំវិញការសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន។ មន្ត្រីកងទ័ពជើងទឹកម្នាក់ បានឲ្យដឹងថា “យើងយករបាយការណ៍ទាំងអស់ នៃការប្រព្រឹត្តិខុសឆ្គងយ៉ាងធ្ងន់ធ្ងរ ហើយកំពុងធ្វើការជាមួយ ភ្នាក់ងារអនុវត្តច្បាប់ជប៉ុន” ។...
វ៉ាស៊ីនតោន ៖ ភាគីចិនបានសម្តែង ការព្រួយបារម្ភសំខាន់ៗ លើគោលនយោបាយចិនរបស់សហរដ្ឋអាមេរិក លើសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងឧបករណ៍ អេឡិចត្រូនិក ក៏ដូចជាបញ្ហាទាក់ទងនឹង ការត្រួតពិនិត្យការនាំចេញ និងការត្រួតពិនិត្យការវិនិយោគ ក្រៅប្រទេសក្នុងអំឡុង ពេលកិច្ចពិភាក្សា របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Wentao ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo។ ក្នុងអំឡុងពេល នៃកិច្ចប្រជុំរបស់ពួកគេនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រី...
ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ជាម្ចាស់កសិដ្ឋាន ចិញ្ចឹមសត្វក្រពើមួយកន្លែង ស្ថិតនៅទល់មុខផ្សារវត្តពោធិ៍ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានរអិលជើងធ្លាក់ចូលអាងក្រពើ ត្រូវបានក្រពើខាំត្របាក់ របួសធ្ងន់រហូតបាត់បង់ជីវិត ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោងប្រមាណជា៥និង៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។ បើតាមប្រពភពព័ត៌មានពីអ្នកក្បែរខាង បុរសវ័យ ចំណាស់នេះ តែងតែងក្រោកពីព្រឹកព្រលឹមទៅហាត់ប្រាណ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានសម្តែងសុទិដ្ឋិនិយមកាលពីថ្ងៃព្រហស្បតិ៍ ទាក់ទងនឹងការចរចា ដែលកំពុងបន្ត ដើម្បីស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ និងដកចេញនូវទណ្ឌកម្មរបស់លោកខាងលិច។ លោក Amir-Abdollahian ដែលធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួម ដោយបុគ្គលិកការទូត របស់ប្រទេសនេះ បានសង្កត់ធ្ងន់ថា វឌ្ឍនភាពល្អ ត្រូវបានធ្វើឡើងឆ្ពោះ ទៅរកការបញ្ចប់ នៃកិច្ចចរចា...
ភ្នំពេញ ៖ លោក ឈឹម ទីម សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក ស្រ៊ន សំឫទ្ធី អភិបាលរង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកសាមគ្គីមានជ័យ ចំនួន២រូប នៅសាលាស្រុកសាមគ្គីមានជ័យ ។ ពិធីប្រកាសចូលកាន់មុខតំណែង...
ភ្នំពេញ ៖ លោក ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ បានបា្រប់សមត្ថកិច្ចថា កម្ពុជាបច្ចុប្បន្នមាន សុខសន្ដិភាពពេញលេញហើយ ប៉ុន្តែអ្វីដែលអាជ្ញាធរ ត្រូវធ្វើបន្ដទៀតនោះ គឺរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ។ នាឱកាសអញ្ជើញជាអធិបតីកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»...
បរទេស ៖ យោងតាមការសិក្សាស្រាវជ្រាវ ដោយអជ្ញាធរទទួលបន្ទុកកិច្ចការងារ អចលនទ្រព្យរបស់ប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញ បានបង្ហាញថាទំហំ នៃការវិនិយោគអចលនទ្រព្យ ក្នុងប្រទេសមានកំណើនខ្លាំង ដល់ទៅ៧៦ភាគរយ ក្នុងរយៈពេល៥ខែដើមឆ្នាំ ធៀបទៅនឹងឆ្នាំចាស់។ របាយការណ៍ ដែលត្រូវបានយកមកចេញ ផ្សាយដោយ RT បានឲ្យដឹងថា ទំហំនៃការវិនិយោគ សរុបក្នុងរយៈពេលនេះ មានប្រមាណជា ២៧៤ពាន់លានរូបល ឬត្រូវជា៣,៤ពាន់លានដុល្លារ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងពីស្នាដៃ របស់កម្មករកាត់ដេរខោអាវកម្ពុជាថា មានក្រុមបាល់ទាត់ល្បីៗ នៅបរទេសបានស្លៀក សំលៀកបំពាក់ផលិតនៅកម្ពុជា ។ ក្នុងឱកាសជួបកម្មករនាព្រឹកថ្ងៃ២៦ ឧសភានេះ សម្តេចបានថ្លែងថា ក្រុមបាល់ទាត់ល្បីឆ្នើមនៅបរទេសបានស្លៀកពាក់ខោអាវរបស់កម្ពុជា តាមរយៈក្រុមហ៊ុន អាឌីដាស់ (Adidas) និងក្រុមហ៊ុនណៃ(Nine) ដែលផលិតនៅកម្ពុជា “ដូច្នេះការផលិតរបស់កូនខ្មែរមិនចាញ់...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង...
ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួម ក្នុងពិធីសម្ពោធឆ្លងមហាកុដិ និង សមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន (ហៅវត្តស្វាយដំណាក់) ស្ថិតនៅភូមិដំណាក់, ឃុំជំនីក, ស្រុកក្រូចឆ្មារ,...