ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញប្រកាស ចូលកាន់មុខតំណែង អភិបាលរង ស្រុកសាមគ្គីមានជ័យ

ភ្នំពេញ ៖ លោក ឈឹម ទីម សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក ស្រ៊ន សំឫទ្ធី អភិបាលរង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកសាមគ្គីមានជ័យ ចំនួន២រូប នៅសាលាស្រុកសាមគ្គីមានជ័យ ។

ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកសាមគ្គីមានជ័យ នាពេលនោះ ក៏មានអញ្ជើញចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុក ប្រធាន អនុប្រធាន ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក លោក លោកស្រីមេឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ក្នុងស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

សូមបញ្ជាក់ថា យោងតាមសេចក្ដីប្រកាស ស្ដីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃ បានតែងតាំង មន្ត្រីរាជការ២រូប នៅក្នុងស្រុកសាមគ្គីមានជ័យ មានដូចជា ៖ លោក សល់ ណាំហេង ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងអភិបាលស្រុក សាមគ្គីមានជ័យ និងលោក ស្រង កាម ឋានន្តរស័ក្តិគ្រូបង្រៀន កម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ ជាអភិបាលរង ស្រុកសាមគ្គីមានជ័យ ៕

To Top