នៅយប់ថ្ងៃទី ៤ ខែកុម្ភៈ ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង លើកទី២៤ បានប្រារព្ធឡើងយ៉ាង អធិកអធមនៅកីឡដ្ឋានជាតិចិន ។ លោក Xi Jinping ប្រធានរដ្ឋចិន បានប្រកាសបើកព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង លើកទី២៤ ។
ភ្នំពេញ ៖ នៅវេលាម៉ោង០២និង១០ នាទីទៀបភ្លឺ ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២២ មានករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង និងមនុស្សបានរងរបួសធ្ងន់ស្រាលចំនួន ៤នាក់ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅត្រង់ចំណុចផ្លូវលេខ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ករណីនេះរងការខូចខាត ផ្ទះថ្មក្រោម ឈើលើទំហំ...
យប់ថ្ងៃទី ៤ ខែកុម្ភៈ ពិធីបើកការប្រកួតកីឡាអូឡាំពិក រដូវរងាលើកទី ២៤ បានរៀបចំធ្វើនៅកីឡដ្ឋានជាតិ ក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានអញ្ជើញចូលរួមពិធីបើក ហើយបានប្រកាស បើកការប្រកួតកីឡាអូឡាំពិក រដូវរងាលើកនេះ...
ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹក ក្នុងរដូវប្រាំង ឆ្នាំ២០២២ និងអំពាវនាវ ដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជួយសន្សំសំចៃទឹកស្អាត ខណៈការខ្វះទឹកនារដូវប្រាំង ឆ្នាំ២០២២នេះ ជាការខ្វះទឹកស្អាត ប្រើប្រាស់ចុងក្រោយ ។ តាមរយៈសេចក្ដីជូនដំណឹង កាលពីថ្ងៃទី៣ កុម្ភៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន គាំទ្រនិងលើកទឹកចិត្ត ដល់បណ្តាប្រទេស ជាសមាជិកអាស៊ាន ដើម្បីខិតខំជំរុញការអនុវត្ត ទស្សនាទានអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក អាចចេញជាសកម្មភាពជាក់ស្ដែង ព្រមទាំងបន្តខិតខំប្រឹងប្រែង ទប់ស្កាត់ការរីករាលដាល នៃជំងឺ កូវីដ-១៩ ជំរុញការ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងទទួលស្វាគមន៍ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី ដែលគ្រោងនឹងមកបំពេញ ទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ។ នេះបើយោងតាមលទ្ធផល កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ។
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ខិតខំបញ្ចៀស មិនឱ្យមានករណីប្រជាជន ស្លាប់ ដោយសារជំងឺកូវីដ១៩ ជាបន្ដទៀត ដោយធានាថា ព្រះរាជាណាចក្រកម្ពុជា នឹងមិនខ្វះវាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋ នៅពេលដែលបញ្ហាជំងឺកូវីដ-១៩ មិនទាន់ចប់នៅឡើយ ។ នេះបើយោងតាមលទ្ធផល កិច្ចប្រជុំគណៈរដ្ឋមន្រ្តី...
បរទេស ៖ កាលពីសប្តាហ៍មុន រដ្ឋាភិបាលចក្រភពអង់គ្លេសបានឱ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានស្នើឱ្យលោក Wallace រដ្ឋមន្រ្តីការពារជាតិ និងលោកស្រី Truss រដ្ឋមន្រ្តីការបរទេស ធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី សម្រាប់កិច្ចពិភាក្សា នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែនៅថ្ងៃច័ន្ទ លោកស្រី Truss បាននិយាយថា លោកស្រីបានធ្វើតេស្តវិជ្ជមាន សម្រាប់...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសឲ្យបេក្ខជន ដែលបានដាក់ពាក្យប្រឡង ប្រជែងចូលបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារ មកប្រឡងនៅថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ ៕
កំពង់ចាម ៖ ប្រធានសាខាកាក បាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមដំណើរដោយមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនពលរដ្ឋ...