បរទេស ៖ ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃពុធនេះ បាននិយាយប្រាប់ថា នាវាអ៊ីរ៉ង់ Saviz មួយគ្រឿង បានរងការវាយប្រហារ នៅសមុទ្រក្រហម ក្រោយមួយថ្ងៃ បន្ទាប់ពីមានសេចក្តី រាយការណ៍ថា នាវានោះរងការវាយប្រហារ ដោយគ្រាប់មីន ។ មន្ត្រីនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានមានប្រសាសន៍ដូច្នេះថា...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសអំពីការផ្អាកបណ្តោះអាសន្ន ការធ្វើដំណើរ គ្រប់ប្រភេទ ឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ ដើម្បីងាយស្រួល ដល់ដំណើរការ នៃការផ្លាស់ប្តូរបង្គោលភ្លើងបំភ្លឺផ្លូវចាស់ ដោយដំឡើងថ្មីជំនួសវិញ ។ ការប្រកាសបិទនេះ មានរយៈពេល៣ថ្ងៃ គិតចាប់ពីម៉ោង៨នាទីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១...
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ សម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រទ ស្សនា ក្នុងមរណីដ្ឋានអង្គរសម្រាប់ រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ដល់២០ ខែមេស ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។នេះបេីយោងតាមសេចក្ដី ជូនដំណឹងរួមរបស់ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ៕
ភ្នំពេញ ៖ ថ្មីៗនេះអង្គការវិស័យអប់រំ វិទ្យាសាស្ដ្រ និងវប្បធម៌ នៃអង្គការ សហប្រជាជាតិ ហៅកាត់ថា អង្គការយូណេស្កូ បានចាត់ទុកប្រទេសកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ ក្នុងចំណោមប្រទេស ទាំង១៧ នៅលើសកលលោកដែលផ្ដល់អាទិភាព ក្នុងការចាក់វ៉ាក់សាំ ងកូវីដ-១៩ ជូនគ្រូបង្រៀន។ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ អង្គការយូណេស្កូ នាថ្ងៃទី៧ ខែមេសា...
ភ្នំពេញ ៖ ដោយអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ បានបញ្ជាឲ្យប្រធានមន្ទីរទេ សចរណ៍រាជធានី-ខេត្ត ចុះបិទរមណីយដ្ឋាន ទេសចរណ៍នៅទូទាំងប្រទេស ជាបណ្ដោះអាសន្ន រយៈពេល១៤ចាប់ពីថ្ងៃទី ៧-២០ ខែមេសា ឆ្នាំ២០២១ ខាងមុខ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺកូរីដ-១៩។ យោងតាមលិខិតរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី៧ មេសា នេះបញ្ជាក់ថា «សូមធ្វើការណែនាំដល់មន្ទីរទេស...
កំពង់ចាម ៖ ថេបប្លេត ១៤០គ្រឿង អំណោយសម្ដេចតេជោ ហ៊ុន សែន តាមរយៈលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នាថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២១ បានផ្ដល់ជូនមន្ត្រីសុខាភិបាលចំនួន ៤ ខេត្ត សម្រាប់សម្រួលក្នុងការងារចុះបញ្ជីឈ្មោះ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីត-១៩។...
ភ្នំពេញ ៖ នាវាចម្បាំងលិចអំឡុង សម័យសង្គ្រាមនៅកម្ពុជា នាទសវត្សឆ្នាំ១៩៧០ ដែលគិតមកទល់ពេលនេះ មានអាយុកាលប្រមាណជា៥០ឆ្នាំ ត្រូវបានស្រង់ចេញ មកដល់លើគោកហើយ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ។ នាវាលិចនេះ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោយប្រតិបត្តិការ រយៈពេល៦ខែ ។ ខ្មាចនាវាចម្បាំង...
ភ្នំពេញ ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមរយៈសមាគមធនាគារ នៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកឡើងថា សម្រាប់អតិថិជន ឆ្លងជំងឺកូវីដ១៩ គឺឲ្យលើកលែងបង់ការប្រាក់ និងលើកលែងការផាក ពិន័យទាំងអស់ ក្នុងរយៈពេលយ៉ាងតិច ១ខែ ព្រមទាំងទទួលបានការរៀបចំ ឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ ។ ការប្រកាសលើកលែងបង់ការប្រាក់ បែបនេះ...
វ៉ាស៊ីនតោន ៖ ផែនការសកម្មភាពរួមហៅកាត់ថា JCPOA ដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ អាចរស់ឡើងវិញ បានដែរឬយ៉ាងណា នៅក្នុងកិច្ចពិភាក្សាទីក្រុងវីយែន បើភាគីអាមេរិក និងអ៊ីរ៉ង់ នៅតែមិនទាន់មាន ចំណុចស្របគ្នានៅឡើយ? អាមេរិក បានហៅកិច្ចពិភាក្សា នៅទីក្រុងវីយែន ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ថា ជាជំហានស្ថាបនា មួយ ប៉ុន្តែបានច្រានចោលជំហរ របស់ទីក្រុងតេអេរ៉ង់...
តេអេរ៉ង់ ៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា សហរដ្ឋអាមេរិក ត្រូវតែដកទណ្ឌកម្មទាំងអស់ ប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងមួយជំហានប្រសិនបើខ្លួន ស្វែងរកការចូលរួមកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ គណៈកម្មការចម្រុះ នៃផែនការសកម្មភាពរួម (JCPOA) ដែលគេស្គាល់ថា កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ បានបន្តកិច្ចពិភាក្សានៅទីក្រុងវីយែន កាលពីថ្ងៃអង្គារដោយការ ដកទណ្ឌកម្មលើអ៊ីរ៉ង់...