ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដីជូនដំណឹង អំពីការទទួលបានលទ្ធផល អ្នកជំងឺកូវីដ-១៩ មានផ្ទុកមេរោគប្រភេទថ្មី (Delta) ចំនួន ៧នាក់ទៀត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ។
ប៉េកាំង៖ ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានផ្លាស់ប្តូរទស្សនៈជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិកលោក អាន់តូនី ប្លីងខេន តាមទូរស័ព្ទស្តីពីទំនាក់ទំនងទ្វេភាគី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក វ៉ាង យី បានលើកឡើងថា ទាំងចិន និងសហរដ្ឋអាមេរិក គឺជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាអ្នកចូលរួមដ៏សំខាន់ នៅក្នុងប្រព័ន្ធអន្តរជាតិសហសម័យ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៥៥៦នាក់ទៀត ជាសះស្បើយចំនួន៧១៦នាក់ និងស្លាប់ចំនួន១៥ នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៣៣៨ នាក់និងអ្នកដំណើរពីបរទេសចំនួន១៦៧ នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨៦៥៩៧នាក់ អ្នកជាសះស្បើយចំនួន៨១៩១៨នាក់ និងអ្នកស្លាប់ចំនួន១៧១៨នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៣នាក់ ថ្មី ជាសះស្បើយចំនួន៧៩នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦២៩៥នាក់ បានព្យាបាលជាសះស្បើយចំនួន៤៦៣៧នាក់ ស្លាប់៧៥នាក់ និង១៥៨៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៧នាក់ថ្មី និងមានករណីជាសះស្បើយ ៤៤នាក់។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ប្រទេសចិន គោរពជម្រើសរបស់ប្រជាជន អាហ្វហ្គានីស្ថាន ហើយសង្ឃឹមថា នឹងមានការផ្លាស់ប្តូរអំណាច ដោយរលូន នៅក្នុងស្ថានភាព អាហ្វហ្គានីស្ថានបច្ចុប្បន្ន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ក្រុមតាលីបង់ បានឲ្យដឹងថា សង្គ្រាមនៅអាហ្វហ្គានីស្ថាន បានបញ្ចប់ហើយពួកគេនឹងប្រកាសពីការបង្កើតអារ៉ាប់អ៊ីស្លាមអាហ្វហ្កានីស្ថាននាពេលឆាប់ៗនេះ ក្រោយពីដណ្ដើមបានរដ្ឋធានីទាំងស្រុង ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ។...
សៀមរាប ៖ ស្ត្រីម្នាក់ជាកូនបំណុល ក្នុងសំណុំរឿងអនុវត្តលេខ៦០ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ របស់អាជ្ញាសាលា នៃសាលាដំបូងខេត្តសៀមរាប ដែលមានលោក យិត ខាវ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ជាម្ចាស់បំណុលបានសំណូមពរ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និង ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មេត្តាជួយធ្វើកិច្ចអន្តរាគមន៍ ផ្អាកការអនុវត្តនិង...
ភ្នំពេញ ៖ លោក ហើស សិរីធន់ ទីប្រឹក្សាសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានថ្លែងថា អាមេរិកមិនមែនជាអ្នកចាញ់ សង្គ្រាមនៅវៀតណាម និងអាហ្វហ្គានីស្ថាននោះទេ ប៉ុន្តែអ្នកដែលចាញ់ពិតប្រាកដគឺប្រជាជនស្លូតត្រង់ និងពួកមេដឹកនាំដែលជឿ ដែលផ្ញើជោគវាសនា មកលើអាមេរិកទៅវិញទេ ។ លោក ហើស សិរីធន់បានឲ្យដឹងនៅថ្ងៃ១៦ សីហាថា “សូមកុំយល់ថា អាមេរិក ជាអ្នកចាញ់សង្គ្រាមនៅវៀតណាម...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ចេង សុខណាត អនុប្រធាន នាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ សូមគោរពស្នើសុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មេត្តាជួយអន្តរាគមន៍ ករណីជនខិលខូចបំផ្លិចបំផ្លាញ ផ្ទះសម្បែងនិងរំលោភបំពានដី ចិញ្ចឹមត្រី ស្ថិតនៅភូមិដូង សង្កាត់ព្រែកព្នៅ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៤៤នាក់ និងស្លាប់ម្នាក់។ ដោយឡែកចំពោះករណី ស្លាប់ដោយសារជំងឺកូវីដ១៩ លើស្ត្រីជនជាតិខ្មែរ ឈ្មោះ វ៉ាន់ ពៅ មានអាស័យដ្ឋាននៅភូមិ២ ឃុំប៉ាខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។